ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 7:36 - ព្រះគម្ពីរខ្មែរសាកល

គឺ​ម្នាក់នេះ ដែល​នាំ​ពួកគេ​ចេញ ដោយ​បាន​ធ្វើ​ការអស្ចារ្យ និង​ទីសម្គាល់​នានា​នៅ​ដែនដី​អេហ្ស៊ីប នៅ​សមុទ្រ​ក្រហម និង​នៅ​ទីរហោស្ថាន​ក្នុងរយៈពេល​សែសិប​ឆ្នាំ។

សូមមើលជំពូក

Khmer Christian Bible

លោក​ម្នាក់​នេះ​ហើយ​ ដែល​បាន​នាំ​ពួកគេ​ចេញ​ដោយ​បាន​ធ្វើ​ការ​អស្ចារ្យ​ និង​ទីសំគាល់​នានា​នៅ​ស្រុក​អេស៊ីព្ទ​ នៅ​សមុទ្រ​ក្រហម​ និង​នៅ​ទីរហោឋាន​អស់​រយៈ​ពេល​សែសិប​ឆ្នាំ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​នេះ​បាន​នាំ​គេ​ចេញ ដោយ​ធ្វើ​ការ​អស្ចារ្យ និង​ទី​សម្គាល់​នៅ​ស្រុក​អេស៊ីព្ទ នៅ​សមុទ្រ​ក្រហម និង​នៅ​ទី​រហោ‌ស្ថាន រយៈ​ពេល​សែសិប​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គឺ​លោក​ម៉ូសេ​នេះ​ហើយ​ដែល​បាន​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​មក ទាំង​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ទី​សម្គាល់​ដ៏​អស្ចារ្យ នៅ​ស្រុក​អេស៊ីប នៅ​សមុទ្រ​ក្រហម និង​នៅ​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​នេះ​បាន​នាំ​គេ​ចេញ ដោយ​ធ្វើ​ការ​អស្ចារ្យ នឹង​ទី​សំគាល់​នៅ​ស្រុក​អេស៊ីព្ទ នៅ​សមុទ្រ​ក្រហម ហើយ​នៅ​ទី​រហោ‌ស្ថាន​ក្នុង​រវាង​៤០​ឆ្នាំ

សូមមើលជំពូក

អាល់គីតាប

គឺ​ម៉ូសា​នេះ​ហើយ ដែល​បាន​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​មក ទាំង​សំដែង​អំណាច និង​ទី​សំគាល់​ដ៏​អស្ចារ្យ នៅ​ស្រុក​អេស៊ីប នៅ​សមុទ្រ​ក្រហម និង​នៅ​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ​ផង។

សូមមើលជំពូក



កិច្ចការ 7:36
38 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ស្អប់ខ្ពើម​ជំនាន់​នោះ​អស់រយៈពេល​សែសិប​ឆ្នាំ ហើយ​ពោលថា​: ‘ពួកគេ​ជា​ប្រជារាស្ត្រ​ដែល​មាន​ចិត្ត​វង្វេង ពួកគេ​មិន​បាន​ស្គាល់​មាគ៌ា​របស់យើង​សោះ’


“កុំ​ឲ្យ​ចិត្ត​របស់អ្នករាល់គ្នា​រឹងរូស​ដូច​នៅ​មេរីបា ឬ​ដូច​ថ្ងៃ​នៅ​ម៉ាសា​ក្នុង​ទីរហោស្ថាន​នោះ​ឡើយ​។


ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា​៖“ប្រសិនបើ​អ្នករាល់គ្នា​មិន​ឃើញ​ទីសម្គាល់ និង​ការអស្ចារ្យ​ទេ អ្នករាល់គ្នា​មិន​ជឿ​សោះឡើយ”។


នៅ​ទីរហោស្ថាន ព្រះអង្គ​បាន​ទ្រាំ​នឹង​ពួកគេ​រយៈពេល​ប្រមាណជា​សែសិបឆ្នាំ​។


ដូច្នេះ ព្រះ​បាន​បែរចេញ ហើយ​ប្រគល់​ពួកគេ​ឲ្យ​បម្រើ​ពលបរិវារ​នៃមេឃ ដូចដែល​មាន​សរសេរ​ទុកមក​ក្នុង​គម្ពីរ​របស់​ព្យាការី​ថា​: ‘ពូជពង្ស​អ៊ីស្រាអែល​អើយ​! ក្នុងអំឡុង​សែសិប​ឆ្នាំ​នៅ​ទីរហោស្ថាន អ្នករាល់គ្នា​បាន​ថ្វាយ​សត្វពិឃាត និង​យញ្ញបូជា មិនមែន​ដល់​យើង​ទេ មែនទេ​?


កុំឲ្យ​ចិត្ត​របស់អ្នករាល់គ្នា​រឹងរូស​ដូច​ក្នុង​ការបះបោរ នៅ​ថ្ងៃ​នៃ​ការសាកល្បង​នៅ​ទីរហោស្ថាន​នោះ​ឡើយ​។


នៅទីនោះ ដូនតា​របស់អ្នករាល់គ្នា​បាន​ល្បងល​យើង ទាំង​សាក​យើង ហើយ​បាន​ឃើញ​កិច្ចការ​របស់យើង​អស់រយៈពេល​សែសិប​ឆ្នាំ​។


សម្ពន្ធមេត្រីនេះ ​មិន​ដូច​សម្ពន្ធមេត្រី​ដែល​យើង​បាន​តាំង​ជាមួយ​ពួក​ដូនតា​របស់​ពួកគេ នៅ​គ្រា​ដែល​យើង​បាន​ដឹក​ដៃ​ដូនតាទាំងនោះ នាំចេញ​ពី​ដែនដី​អេហ្ស៊ីប​នោះ​ទេ​។ ដោយព្រោះ​ពួកគេ​មិន​បាន​កាន់ខ្ជាប់​នូវ​សម្ពន្ធមេត្រី​របស់យើង នោះយើងក៏​ធ្វើព្រងើយ​នឹង​ពួកគេ​ដែរ​——​នេះជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​។