កិច្ចការ 7:36 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥36 គឺលោកម៉ូសេនេះហើយដែលបានដឹកនាំជនជាតិអ៊ីស្រាអែលចេញមក ទាំងសម្តែងឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ដ៏អស្ចារ្យ នៅស្រុកអេស៊ីប នៅសមុទ្រក្រហម និងនៅវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំផង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល36 គឺម្នាក់នេះ ដែលនាំពួកគេចេញ ដោយបានធ្វើការអស្ចារ្យ និងទីសម្គាល់នានានៅដែនដីអេហ្ស៊ីប នៅសមុទ្រក្រហម និងនៅទីរហោស្ថានក្នុងរយៈពេលសែសិបឆ្នាំ។ សូមមើលជំពូកKhmer Christian Bible36 លោកម្នាក់នេះហើយ ដែលបាននាំពួកគេចេញដោយបានធ្វើការអស្ចារ្យ និងទីសំគាល់នានានៅស្រុកអេស៊ីព្ទ នៅសមុទ្រក្រហម និងនៅទីរហោឋានអស់រយៈពេលសែសិបឆ្នាំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦36 លោកនេះបាននាំគេចេញ ដោយធ្វើការអស្ចារ្យ និងទីសម្គាល់នៅស្រុកអេស៊ីព្ទ នៅសមុទ្រក្រហម និងនៅទីរហោស្ថាន រយៈពេលសែសិបឆ្នាំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤36 លោកនេះបាននាំគេចេញ ដោយធ្វើការអស្ចារ្យ នឹងទីសំគាល់នៅស្រុកអេស៊ីព្ទ នៅសមុទ្រក្រហម ហើយនៅទីរហោស្ថានក្នុងរវាង៤០ឆ្នាំ សូមមើលជំពូកអាល់គីតាប36 គឺម៉ូសានេះហើយ ដែលបានដឹកនាំជនជាតិអ៊ីស្រអែលចេញមក ទាំងសំដែងអំណាច និងទីសំគាល់ដ៏អស្ចារ្យ នៅស្រុកអេស៊ីប នៅសមុទ្រក្រហម និងនៅវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំផង។ សូមមើលជំពូក |
សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រីដែល យើងបានចងជាមួយបុព្វបុរសរបស់គេ នៅថ្ងៃដែលយើងដឹកដៃបុព្វបុរសទាំងនោះ ចេញពីស្រុកអេស៊ីបឡើយ។ ពួកគេពុំបានគោរពតាមសម្ពន្ធមេត្រី ដែលយើងបានចងជាមួយគេនោះ ឲ្យបានខ្ជាប់ខ្ជួនទេ យើងក៏លែងរវីរវល់នឹងពួកគេដែរ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ពេលនោះ ព្រះជាម្ចាស់ឈប់រវីរវល់នឹងគេ ព្រះអង្គបណ្ដោយគេឲ្យគោរពថ្វាយបង្គំផ្កាយទាំងឡាយនៅលើមេឃ ស្របនឹងសេចក្ដីដែលមានចែងទុកក្នុងគម្ពីរព្យាការីថា: “ប្រជារាស្ដ្រអ៊ីស្រាអែលអើយ! ក្នុងអំឡុងពេលសែសិបឆ្នាំនៅវាលរហោស្ថាន តើអ្នករាល់គ្នាដែលបានយកសត្វ ឬយញ្ញបូជាអ្វីមកឲ្យយើងឬទេ?
ព្រះអង្គបានសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ ប្រឆាំងនឹងស្ដេចផារ៉ោន ព្រមទាំងមន្ត្រីទាំងអស់របស់ស្ដេច និងប្រជាជននៅស្រុកអេស៊ីបទាំងមូល ដ្បិតព្រះអង្គជ្រាបថា គេមានចិត្តកោងកាច ធ្វើបាបបុព្វបុរសរបស់យើងខ្ញុំយ៉ាងណាខ្លះ។ ព្រះអង្គបានធ្វើឲ្យព្រះនាមរបស់ព្រះអង្គ ល្បីល្បាញរហូតដល់សព្វថ្ងៃ។