ពេលសម្រាប់កាប់សម្លាប់ និងពេលសម្រាប់ព្យាបាល; ពេលសម្រាប់រំលំ និងពេលសម្រាប់សាងសង់;
កិច្ចការ 5:15 - ព្រះគម្ពីរខ្មែរសាកល រហូតដល់គេបានសែងពួកអ្នកជំងឺមកឯផ្លូវនានា ហើយដាក់ពួកគេនៅលើគ្រែ និងកន្ទេល ដើម្បីកាលណាពេត្រុសដើរកាត់ យ៉ាងហោចណាស់ក៏ស្រមោលរបស់គាត់ចោលលើអ្នកខ្លះក្នុងពួកគេ។ Khmer Christian Bible ដូច្នេះហើយបានជាមានគេសែងពួកអ្នកជំងឺមកដាក់នៅតាមផ្លូវ ហើយផ្ដេកអ្នកជំងឺទាំងនោះនៅលើគ្រែស្នែង និងកន្ទេល ដើម្បីពេលលោកពេត្រុសដើរកាត់ យ៉ាងហោចណាស់ក៏ស្រមោលរបស់គាត់បាំងលើអ្នកខ្លះក្នុងចំណោមពួកគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដល់ម៉្លេះបានជាគេយកមនុស្សដែលមានជំងឺផ្សេងៗ មកដាក់នៅតាមផ្លូវ ឲ្យដេកលើគ្រែស្នែង លើកន្ទេល ដើម្បីកាលណាលោកពេត្រុសដើរកាត់ យ៉ាងហោចណាស់ក៏ស្រមោលរបស់លោក បាំងទៅលើអ្នកខ្លះក្នុងចំណោមពួកគេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សម្នាបានសែងអ្នកជំងឺមកដាក់នៅតាមផ្លូវ ឲ្យដេកលើគ្រែស្នែង លើកន្ទេល ប្រាថ្នាយ៉ាងហោចណាស់គ្រាន់តែឲ្យស្រមោលលោកពេត្រុសបាំងលើអ្នកជំងឺណាម្នាក់ នៅពេលដែលលោកដើរកាត់តាមនោះ ក៏បានដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ម៉្លេះបានជាគេយកមនុស្ស ដែលមានជំងឺផ្សេងៗ ចេញមកនៅផ្លូវ ផ្តេកលើគ្រែនឹងពូក ដើម្បីកាលណាពេត្រុសដើរមក នោះសូម្បីហោចណាស់ ឲ្យគ្រាន់តែស្រមោលគាត់ ចោលទៅលើពួកនោះខ្លះប៉ុណ្ណោះ អាល់គីតាប មនុស្សម្នាបានសែងអ្នកជំងឺមកដាក់នៅតាមផ្លូវ ឲ្យដេកលើគ្រែស្នែង លើកន្ទេល ប្រាថ្នាយ៉ាងហោចណាស់គ្រាន់តែឲ្យស្រមោលពេត្រុសបាំងលើអ្នកជំងឺណាម្នាក់ នៅពេលដែលលោកដើរកាត់តាមនោះក៏បានដែរ។ |
ពេលសម្រាប់កាប់សម្លាប់ និងពេលសម្រាប់ព្យាបាល; ពេលសម្រាប់រំលំ និងពេលសម្រាប់សាងសង់;
ហើយទូលអង្វរព្រះអង្គដើម្បីឲ្យពួកគេបានគ្រាន់តែពាល់ជាយព្រះពស្ត្ររបស់ព្រះអង្គប៉ុណ្ណោះ។ អ្នកណាក៏ដោយដែលបានពាល់ក៏បានជាសះស្បើយ៕
ដ្បិតនាងគិតក្នុងចិត្តថា៖ “បើសិនខ្ញុំគ្រាន់តែពាល់អាវវែងរបស់លោកប៉ុណ្ណោះ ខ្ញុំនឹងបានជាសះស្បើយ”។
គេរត់ពាសពេញទូទាំងតំបន់នោះ ហើយចាប់ផ្ដើមយកកន្ទេល សែងអ្នកមានជំងឺទៅកន្លែងដែលពួកគេឮថាព្រះអង្គគង់នៅ។
“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកដែលជឿលើខ្ញុំ អ្នកនោះក៏នឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយនឹងធ្វើកិច្ចការធំជាងការទាំងនេះទៅទៀត ពីព្រោះខ្ញុំនឹងទៅឯព្រះបិតា។
ក្រោយពីការនេះបានកើតឡើង អ្នកឯទៀតនៅកោះនោះដែលមានជំងឺក៏ចូលមកដែរ ហើយពួកគេក៏ត្រូវបានប្រោសឲ្យជា។
មួយវិញទៀត មានហ្វូងមនុស្សពីទីក្រុងនានានៅជុំវិញយេរូសាឡិមមកផ្ដុំគ្នា យកអ្នកជំងឺ និងអ្នកដែលត្រូវវិញ្ញាណអសោចធ្វើទុក្ខមក ហើយអ្នកទាំងនោះក៏ត្រូវបានប្រោសឲ្យជាទាំងអស់គ្នា។