ក៏មានអ្នកក្រម្នាក់ឈ្មោះឡាសារ ដែលកើតដំបៅពេញខ្លួន ត្រូវគេផ្ដេកនៅមាត់ទ្វាររបស់សេដ្ឋីនោះ។
កិច្ចការ 3:2 - ព្រះគម្ពីរខ្មែរសាកល មានបុរសម្នាក់ខ្វិនពីកំណើតត្រូវបានសែងមក។ គេតែងតែដាក់បុរសនោះជារៀងរាល់ថ្ងៃ នៅមាត់ទ្វារព្រះវិហារ ដែលគេហៅថា “ទ្វារសោភ័ណ” ដើម្បីឲ្យសុំទានពីអ្នកដែលចូលទៅក្នុងព្រះវិហារ។ Khmer Christian Bible ហើយនៅត្រង់ខ្លោងទ្វារព្រះវិហារដែលហៅថាទ្វារលំអ មានបុរសម្នាក់ខ្វិនពីកំណើតដែលត្រូវបានគេសែងមកដាក់នៅទីនោះរៀងរាល់ថ្ងៃ ដើម្បីសុំទានពីអស់អ្នកដែលចូលទៅក្នុងព្រះវិហារ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅត្រង់មាត់ទ្វារព្រះវិហារ ដែលហៅថាទ្វារលម្អ មានបុរសម្នាក់ដែលខ្វិនពីកំណើត គេតែងសែងគាត់យកមកដាក់នៅទីនោះរាល់ថ្ងៃ ដើម្បីឲ្យសុំទានពីអស់អ្នកដែលចូលទៅក្នុងព្រះវិហារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រៀងរាល់ថ្ងៃ មានគេសែងអ្នកពិការជើងពីកំណើតម្នាក់ មកដាក់នៅខ្លោងទ្វារព្រះវិហារឈ្មោះ «ទ្វារលំអ» ដើម្បីសុំទានអស់អ្នកដែលចូលទៅក្នុងព្រះវិហារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅត្រង់មាត់ទ្វារព្រះវិហារ ដែលហៅថាទ្វារលំអ នោះមានមនុស្សម្នាក់ ដែលខ្វិនពីកំណើត គេតែងសែងគាត់យកមក ដាក់នៅទីនោះរាល់តែថ្ងៃ ដើម្បីឲ្យបានសូមទានចំពោះអស់អ្នកដែលចូលទៅក្នុងព្រះវិហារ អាល់គីតាប រៀងរាល់ថ្ងៃ មានគេសែងអ្នកពិការជើងពីកំណើតម្នាក់ មកដាក់នៅខ្លោងទ្វារម៉ាស្ជិទឈ្មោះ «ទ្វារលំអ» ដើម្បីសុំទានអស់អ្នកដែលចូលទៅក្នុងម៉ាស្ជិទ។ |
ក៏មានអ្នកក្រម្នាក់ឈ្មោះឡាសារ ដែលកើតដំបៅពេញខ្លួន ត្រូវគេផ្ដេកនៅមាត់ទ្វាររបស់សេដ្ឋីនោះ។
នៅពេលព្រះយេស៊ូវយាងមកជិតយេរីខូរ មានបុរសខ្វាក់ភ្នែកម្នាក់កំពុងអង្គុយសុំទាននៅក្បែរផ្លូវ។
អ្នកជិតខាង និងអ្នកដែលពីមុនឃើញថាគាត់ជាអ្នកសុំទាន ក៏និយាយថា៖ “តើអ្នកនេះមិនមែនជាអ្នកដែលអង្គុយសុំទានទេឬ?”។
និយាយថា៖ ‘កូនេលាសអើយ សេចក្ដីអធិស្ឋានរបស់អ្នកត្រូវបានសណ្ដាប់ហើយ រីឯការចែកទានរបស់អ្នកក៏ត្រូវបាននឹកចាំនៅចំពោះព្រះដែរ។
លោកសម្លឹងមើលទៅទូតសួគ៌នោះ ក៏ភ័យខ្លាច ហើយតបថា៖ “ព្រះអម្ចាស់អើយ តើមានការអ្វី?”។ ទូតសួគ៌ក៏និយាយថា៖ “សេចក្ដីអធិស្ឋានរបស់អ្នក និងការចែកទានរបស់អ្នក បានឡើងទៅទុកជាការរំលឹកនៅចំពោះព្រះហើយ។
នៅលីស្ត្រា មានបុរសម្នាក់ពិការជើងកំពុងអង្គុយ គាត់ខ្វិនតាំងពីកំណើត គឺមិនដែលដើរសោះ។
ពួកគេក៏មើលគាត់ស្គាល់ ថាគាត់ជាម្នាក់ដែលអង្គុយសុំទាននៅទ្វារសោភ័ណនៃព្រះវិហារ នោះពួកគេក៏ពេញដោយភាពភ្ញាក់ផ្អើល និងភាពស្ញប់ស្ញែងចំពោះហេតុការណ៍ដែលបានកើតឡើងដល់គាត់។
រីឯបុរសដែលទីសម្គាល់នៃការប្រោសឲ្យជានេះបានកើតឡើងដល់គាត់ មានអាយុសែសិបឆ្នាំជាងហើយ។