“កុំគិតថា ខ្ញុំបានមកដើម្បីនាំសេចក្ដីសុខសាន្តមកលើផែនដីឡើយ។ ខ្ញុំបានមកមិនមែនដើម្បីនាំសេចក្ដីសុខសាន្តមកទេ គឺដើម្បីនាំដាវមកទេតើ
កិច្ចការ 28:29 - ព្រះគម្ពីរខ្មែរសាកល ពេលគាត់និយាយសេចក្ដីទាំងនេះហើយ ពួកជនជាតិយូដាក៏ចាកចេញទៅ ទាំងជជែកគ្នាយ៉ាងខ្លាំង។ Khmer Christian Bible [ពេលលោកប៉ូលនិយាយសេចក្ដីនេះរួច ពួកជនជាតិយូដាក៏ចេញទៅ ទាំងជជែកគ្នាយ៉ាងខ្លាំង]។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ [ពេលលោកប៉ុលមានប្រសាសន៍សេចក្ដីទាំងនេះរួចហើយ ពួកសាសន៍យូដាក៏ចេញទៅ ទាំងជជែកគ្នាជាខ្លាំង]។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ [កាលលោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ជនជាតិយូដាក៏ចេញទៅ ទាំងជជែកគ្នាយ៉ាងខ្លាំងផង]។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកាលគាត់បាននិយាយសេចក្ដីទាំងនេះរួចហើយ នោះពួកសាសន៍យូដាក៏ចេញទៅទាំងជជែកគ្នាជាខ្លាំង។ អាល់គីតាប [កាលលោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ជនជាតិយូដាក៏ចេញទៅ ទាំងជជែកគ្នាយ៉ាងខ្លាំងផង]។ |
“កុំគិតថា ខ្ញុំបានមកដើម្បីនាំសេចក្ដីសុខសាន្តមកលើផែនដីឡើយ។ ខ្ញុំបានមកមិនមែនដើម្បីនាំសេចក្ដីសុខសាន្តមកទេ គឺដើម្បីនាំដាវមកទេតើ
តើអ្នករាល់គ្នាគិតថា ខ្ញុំបានមកដើម្បីផ្ដល់សេចក្ដីសុខសាន្តដល់ផែនដីឬ? ទេ! ខ្ញុំប្រាប់អ្នករាល់គ្នាថា គឺមកដើម្បីផ្ដល់ការបាក់បែកវិញ។
អ្នកខ្លះក្នុងហ្វូងមនុស្សឮពាក្យទាំងនេះ ក៏និយាយថា៖ “អ្នកនេះពិតជាព្យាការីនោះហើយ!”។
នៅពេលពួកគេកំពុងរំសាយ ទាំងខ្វែងគំនិតគ្នា ប៉ូលក៏និយាយមួយពាក្យទៀតថា៖ “ព្រះវិញ្ញាណដ៏វិសុទ្ធបានថ្លែងដល់ដូនតារបស់អ្នករាល់គ្នា តាមរយៈព្យាការីអេសាយត្រូវហើយ
ដូច្នេះ ចូរឲ្យអ្នករាល់គ្នាដឹងច្បាស់ថា សេចក្ដីសង្គ្រោះនេះរបស់ព្រះ បានប្រទានដល់សាសន៍ដទៃវិញ ហើយពួកគេនឹងស្ដាប់!”។