ចូររៀបចំសត្វជំនិះដើម្បីឲ្យប៉ូលជិះដែរ ហើយនាំគាត់ទៅរកអភិបាលភេលីចដោយសុវត្ថិភាព”។
កិច្ចការ 25:14 - ព្រះគម្ពីរខ្មែរសាកល ដោយសារពីរនាក់នោះស្នាក់នៅទីនោះជាច្រើនថ្ងៃ ភេស្ទុសក៏រៀបរាប់ទូលស្ដេចអំពីរឿងទាក់ទងនឹងប៉ូលថា៖ “មានបុរសម្នាក់ដែលភេលីចទុកឲ្យនៅជាអ្នកទោស។ Khmer Christian Bible កាលស្ដេចស្នាក់នៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសក៏ប្រាប់ស្ដេចអំពីរឿងក្ដីរបស់លោកប៉ូលថា៖ «មានបុរសម្នាក់ជាអ្នកទោសដែលលោកភេលីចទុកឲ្យនៅជាប់ឃុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយស្ដេចគង់នៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសក៏ទូលពីរឿងលោកប៉ុលថ្វាយស្តេចថា៖ «លោកភេលីចបានទុកអ្នកទោសម្នាក់ឲ្យជាប់ឃុំនៅទីនេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយស្ដេចគង់នៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសក៏ទូលស្ដេចពីរឿងលោកប៉ូលថា៖ «លោកភេលិចបានទុកបុរសម្នាក់ នៅក្នុងទីឃុំឃាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់គង់នៅទីនោះជាយូរថ្ងៃ នោះលោកភេស្ទុសក៏ទូលពីរឿងប៉ុល ថ្វាយស្តេចថា លោកភេលីចបានទុកអ្នកទោសម្នាក់ ឲ្យជាប់គុកនៅទីនេះ អាល់គីតាប ដោយស្ដេចនៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសក៏ជម្រាបស្ដេចពីរឿងលោកប៉ូលថា៖ «លោកភេលិចបានទុកបុរសម្នាក់ នៅក្នុងទីឃុំឃាំង។ |
ចូររៀបចំសត្វជំនិះដើម្បីឲ្យប៉ូលជិះដែរ ហើយនាំគាត់ទៅរកអភិបាលភេលីចដោយសុវត្ថិភាព”។
នៅពេលចូលទៅសេសារា ពួកពលសេះក៏ប្រគល់សំបុត្រដល់អភិបាល ព្រមទាំងប្រគល់ប៉ូលដល់លោកផង។
ពីរឆ្នាំក្រោយមក ព័រគាសភេស្ទុសបានជំនួសតំណែងភេលីច។ ភេលីចចង់បំពេញចិត្តពួកយូដា ក៏ទុកឲ្យប៉ូលនៅជាប់គុក៕