Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 25:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដោយ​ស្ដេច​គង់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ លោក​ភេ‌ស្ទុស​ក៏​ទូល​ពី​រឿង​លោក​ប៉ុល​ថ្វាយ​ស្តេច​ថា៖ «លោក​ភេលីច​បាន​ទុក​អ្នក​ទោស​ម្នាក់ឲ្យ​ជាប់​ឃុំ​នៅ​ទី​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ដោយសារ​ពីរនាក់នោះ​ស្នាក់នៅ​ទីនោះ​ជាច្រើន​ថ្ងៃ ភេស្ទុស​ក៏​រៀបរាប់​ទូល​ស្ដេច​អំពី​រឿង​ទាក់ទងនឹង​ប៉ូល​ថា​៖ “មាន​បុរស​ម្នាក់​ដែល​ភេលីច​ទុកឲ្យនៅ​ជា​អ្នកទោស​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 កាល​ស្ដេច​ស្នាក់នៅ​ទី​នោះ​ជាច្រើន​ថ្ងៃ​ លោក​ភេស្ទុស​ក៏​ប្រាប់​ស្ដេច​អំពី​រឿង​ក្ដី​របស់​លោក​ប៉ូល​ថា៖​ «មាន​បុរស​ម្នាក់​ជា​អ្នក​ទោស​ដែល​លោក​ភេលីច​ទុក​ឲ្យ​នៅ​ជាប់​ឃុំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ដោយ​ស្ដេច​គង់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ លោក​ភេស្ទុស​ក៏​ទូល​ស្ដេច​ពី​រឿង​លោក​ប៉ូល​ថា៖ «លោក​ភេលិច​បាន​ទុក​បុរស​ម្នាក់ នៅ​ក្នុង​ទី​ឃុំ‌ឃាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 កាល​ទ្រង់​គង់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ នោះ​លោក​ភេស្ទុស​ក៏​ទូល​ពី​រឿង​ប៉ុល ថ្វាយ​ស្តេច​ថា លោក​ភេលីច​បាន​ទុក​អ្នក​ទោស​ម្នាក់ ឲ្យ​ជាប់​គុក​នៅ​ទី​នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ដោយ​ស្ដេច​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ លោក​ភេស្ទុស​ក៏​ជម្រាប​ស្ដេច​ពី​រឿង​លោក​ប៉ូល​ថា៖ «លោក​ភេលិច​បាន​ទុក​បុរស​ម្នាក់ នៅ​ក្នុង​ទី​ឃុំ‌ឃាំង។

សូមមើលជំពូក ចម្លង




កិច្ចការ 25:14
3 ការដាក់ឲ្យឆ្លើយតបគ្នា  

សុំ​ឲ្យ​មាន​ជំនិះ​សម្រាប់​លោក​ប៉ុល​ផង ដើម្បី​នាំ​គាត់​ទៅ​ជួប​លោក​ភេលីច ជា​ទេសា‌ភិបាល ដោយ​សុខ‌សាន្ត»។


កាល​គេ​បាន​មក​ដល់​ក្រុង​សេ‌សារា ហើយ​ប្រគល់​សំបុត្រ​ជូន​លោក​ទេសា‌ភិបាល គេ​ក៏​ប្រគល់​លោក​ប៉ុល​ជូន​ផង​ដែរ។


លុះ​ពីរ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ លោក​ព័រគាស‌-ភេ‌ស្ទុស បានចូល​មក​កាន់​តំណែង​ជំនួស​លោក​ភេលីច ហើយ​ដោយ​ព្រោះ​លោក​ភេលីចចង់​យកចិត្ត​សាសន៍​យូដា លោក​ភេលីច​ក៏​ទុក​ឲ្យ​លោក​ប៉ុល​នៅ​ជាប់​គុក​ដដែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម