Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 23:24 - ព្រះគម្ពីរខ្មែរសាកល

24 ចូរ​រៀបចំ​សត្វជំនិះ​ដើម្បី​ឲ្យ​ប៉ូល​ជិះ​ដែរ ហើយ​នាំ​គាត់​ទៅ​រក​អភិបាល​ភេលីច​ដោយសុវត្ថិភាព”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 ហើយ​ត្រូវ​រៀបចំ​សត្វ​ដើម្បី​ឲ្យ​ប៉ូល​ជិះ​ ហើយ​នាំ​គាត់​ទៅ​ឯ​លោក​អភិបាល​ភេលីច​ដោយ​សុវត្ថិភាព»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 សុំ​ឲ្យ​មាន​ជំនិះ​សម្រាប់​លោក​ប៉ុល​ផង ដើម្បី​នាំ​គាត់​ទៅ​ជួប​លោក​ភេលីច ជា​ទេសា‌ភិបាល ដោយ​សុខ‌សាន្ត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 សុំ​រៀបចំ​សេះ​ជា​ជំនិះ សម្រាប់​លោក​ប៉ូល​ផង ដើម្បី​នាំ​គាត់​ទៅ​ជួប​លោក​ទេសា‌ភិបាល​ភេលិច ដោយ​សុខ‌សាន្ត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ហើយ​ឲ្យ​មាន​ជំនិះ​សំរាប់​ប៉ុល​ជិះ​ដែរ ដើម្បី​នឹង​នាំ​ទៅ​ឯ​លោក​ភេលីច ជា​ចៅហ្វាយ​ខេត្ត ដោយ​សុខ‌សាន្ត

សូមមើលជំពូក ចម្លង

អាល់គីតាប

24 សុំ​រៀប‌ចំ​សេះ ជា​ជំនិះ សម្រាប់​លោក​ប៉ូល​ផង ដើម្បី​នាំ​គាត់​ទៅ​ជួប​លោក​ទេសា‌ភិបាល​ភេលិច ដោយ​សុខ‌សាន្ដ»។

សូមមើលជំពូក ចម្លង




កិច្ចការ 23:24
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ចង​ព្រះយេស៊ូវ ហើយ​នាំទៅ​ប្រគល់ឲ្យ​អភិបាល​ពីឡាត់​។


ក៏​ចូលមកជិត រុំ​របួស​ឲ្យ​បុរសនោះ ទាំង​ចាក់​ប្រេងអូលីវ និង​ស្រាទំពាំងបាយជូរ រួច​លើក​បុរសនោះ​ដាក់​លើ​សត្វជំនិះ​របស់ខ្លួន ដឹក​ទៅ​ផ្ទះសំណាក់ ហើយ​មើលថែ​បុរសនោះ​។


នៅ​ឆ្នាំ​ទីដប់ប្រាំ​នៃ​រជ្ជកាល​សេសារ​ទីប៊ើរ កាល​ប៉ុនទាស​ពីឡាត់​ធ្វើជាអភិបាល​នៃ​យូឌា ហេរ៉ូឌ​ធ្វើជាស្ដេចត្រាញ់​នៃ​កាលីឡេ ភីលីព​អនុជ​របស់​ហេរ៉ូឌ​ធ្វើជាស្ដេចត្រាញ់​នៃ​តំបន់​អ៊ីទូរេ និង​ត្រាខូនីត ហើយ​លីសានាស​ធ្វើជាស្ដេចត្រាញ់​នៃ​អាប៊ីលេន


លោក​បាន​សរសេរ​សំបុត្រ​មួយ មាន​សេចក្ដី​ដូចតទៅ​៖


“ខ្ញុំបាទ​ក្លូឌាស​លូស៊ា សូមគោរពជូន ឯកឧត្ដម​ភេលីច ជា​អភិបាល​។


នៅពេល​ចូលទៅ​សេសារា ពួកពលសេះ​ក៏​ប្រគល់​សំបុត្រ​ដល់​អភិបាល ព្រមទាំង​ប្រគល់​ប៉ូល​ដល់​លោក​ផង​។


ប្រាំ​ថ្ងៃ​ក្រោយមក មហាបូជាចារ្យ​អាណានាស​បាន​ចុះមក​ជាមួយ​ពួក​ចាស់ទុំ​ខ្លះ និង​មេធាវី​ម្នាក់​ឈ្មោះ​ទើទូលុស​។ ពួកគេ​បាន​ប្ដឹង​ទៅ​អភិបាល​ទាស់នឹង​ប៉ូល​។


ពេលនោះ​អភិបាល​ធ្វើសញ្ញា​ឲ្យ​ប៉ូល​និយាយ ដូច្នេះ​ប៉ូល​ក៏​និយាយថា​៖ “ខ្ញុំ​ដឹងថា​ឯកឧត្ដម​ជា​ចៅក្រម​លើ​ជនជាតិ​នេះ​ជាច្រើន​ឆ្នាំ​មកហើយ ដូច្នេះ​ខ្ញុំ​សូម​ឆ្លើយការពារខ្លួន​យ៉ាងរីករាយ ចំពោះ​ការទាំងនេះ​ដែល​ទាក់ទងនឹង​ខ្ញុំ​។


យើងខ្ញុំ​សូម​ទទួលស្គាល់​ការនេះ ក្នុង​គ្រប់វិស័យ និង​នៅ​គ្រប់ទីកន្លែង ដោយ​ដឹងគុណ​បំផុត​។


ដោយសារ​ពីរនាក់នោះ​ស្នាក់នៅ​ទីនោះ​ជាច្រើន​ថ្ងៃ ភេស្ទុស​ក៏​រៀបរាប់​ទូល​ស្ដេច​អំពី​រឿង​ទាក់ទងនឹង​ប៉ូល​ថា​៖ “មាន​បុរស​ម្នាក់​ដែល​ភេលីច​ទុកឲ្យនៅ​ជា​អ្នកទោស​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម