កិច្ចការ 24:4 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែដើម្បីកុំឲ្យរំខានលោកយូរទៀត សូមលោកមេត្តាស្ដាប់យើងខ្ញុំត្រួសៗ ដោយក្ដីអនុគ្រោះផង។ Khmer Christian Bible ប៉ុន្តែដើម្បីកុំឲ្យរំខានលោកយូរ សូមលោកស្ដាប់យើងត្រួសៗដោយក្ដីអនុគ្រោះផងចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ដើម្បីកុំឲ្យរំខានឯកឧត្តមយូរ សូមឯកឧត្ដមមេត្តាស្តាប់យើងខ្ញុំត្រួសៗ ដោយក្ដីអនុគ្រោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ខ្ញុំបាទមិនចង់រំខានឯកឧត្ដមវែងឆ្ងាយទៀតទេ ខ្ញុំបាទគ្រាន់តែអង្វរឯកឧត្ដម សូមមេត្តាស្ដាប់យើងខ្ញុំតែបន្តិចប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែដើម្បីកុំឲ្យបង្ខាតពេលលោកម្ចាស់ទៀត នោះសូមមេត្តាស្តាប់យើងខ្ញុំបន្តិច អាល់គីតាប ប៉ុន្ដែ ខ្ញុំមិនចង់រំខានឯកឧត្ដមវែងឆ្ងាយទៀតទេ ខ្ញុំគ្រាន់តែអង្វរឯកឧត្ដម សូមមេត្ដាស្ដាប់យើងខ្ញុំតែបន្ដិចប៉ុណ្ណោះ។ |
យើងខ្ញុំបានឃើញថា ជននេះដូចជាជំងឺរាតត្បាត ជាអ្នកពន្យុះឲ្យមានការបះបោរក្នុងជនជាតិយូដាទាំងអស់ទូទាំងពិភពលោក និងជាមេដឹកនាំនៃនិកាយអ្នកណាសារ៉ែត។
គឺថាមានអាថ៌កំបាំងត្រូវបានសម្ដែងដល់ខ្ញុំ តាមរយៈការបើកសម្ដែង ដូចដែលខ្ញុំបានសរសេរដោយសង្ខេបកាលពីមុន។
ចូរឲ្យចិត្តសប្បុរសរបស់អ្នករាល់គ្នាត្រូវបានដឹងដល់មនុស្សទាំងអស់ចុះ។ ព្រះអម្ចាស់ជិតយាងមកដល់ហើយ!
តើខ្ញុំត្រូវនិយាយអ្វីទៀត? ដ្បិតខ្ញុំគ្មានពេលរៀបរាប់ប្រាប់អំពីគេឌាន បារ៉ាក សាំសុន យែបថា ដាវីឌ សាំយូអែល និងបណ្ដាព្យាការីទេ។