ហើយខ្ញុំក៏បានតាមដានរឿងរ៉ាវទាំងអស់យ៉ាងយកចិត្តទុកដាក់តាំងពីដំបូងមកដែរ ហេតុនេះហើយបានជាខ្ញុំយល់ឃើញថាគួរតែសរសេរតាមលំដាប់លំដោយជូនលោក
កិច្ចការ 24:3 - ព្រះគម្ពីរខ្មែរសាកល យើងខ្ញុំសូមទទួលស្គាល់ការនេះ ក្នុងគ្រប់វិស័យ និងនៅគ្រប់ទីកន្លែង ដោយដឹងគុណបំផុត។ Khmer Christian Bible ឱលោកភេលីចជាទីគោរពអើយ! យើងខ្ញុំសូមទទួលស្គាល់ដោយដឹងគុណបំផុតនៅគ្រប់វិស័យ និងគ្រប់ទីកន្លែង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងខ្ញុំសូមទទួលស្គាល់ដោយដឹងគុណបំផុត គ្រប់ជំពូក និងគ្រប់ទីកន្លែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្ដម ដែលបានប្រទានអ្វីៗនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាមកយើងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះតេជព្រះគុណភេលីចអើយ សាសន៍យើងខ្ញុំបានសេចក្ដីសុខប្រពៃ ដោយសារលោកម្ចាស់ ក៏មានចំរើនការផ្លាស់ប្រែយ៉ាងប្រសើរ ដែលមានប្រយោជន៍ដល់សាសន៍យើងខ្ញុំនេះ ដោយសារគំនិតលោកម្ចាស់ ហើយទោះបើនៅវេលាណា ឬកន្លែងណាក៏ដោយ គង់តែយើងខ្ញុំទទួលការទាំងនោះដោយអំណរ ទាំងអរគុណដល់លោកម្ចាស់គ្រប់ជំពូកដែរ អាល់គីតាប យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្ដម ដែលបានប្រទានអ្វីៗនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាមកយើងខ្ញុំ។ |
ហើយខ្ញុំក៏បានតាមដានរឿងរ៉ាវទាំងអស់យ៉ាងយកចិត្តទុកដាក់តាំងពីដំបូងមកដែរ ហេតុនេះហើយបានជាខ្ញុំយល់ឃើញថាគួរតែសរសេរតាមលំដាប់លំដោយជូនលោក
ចូររៀបចំសត្វជំនិះដើម្បីឲ្យប៉ូលជិះដែរ ហើយនាំគាត់ទៅរកអភិបាលភេលីចដោយសុវត្ថិភាព”។
នៅពេលចូលទៅសេសារា ពួកពលសេះក៏ប្រគល់សំបុត្រដល់អភិបាល ព្រមទាំងប្រគល់ប៉ូលដល់លោកផង។
នៅពេលគេហៅប៉ូលមក ទើទូលុសក៏ចាប់ផ្ដើមចោទប្រកាន់គាត់ ដោយនិយាយថា៖ “ឯកឧត្ដមភេលីចអើយ! យើងខ្ញុំមានសេចក្ដីសុខសាន្តយ៉ាងច្រើន ដោយសារតែការកែទម្រង់ផ្សេងៗរបស់លោក ដែលលោកកំពុងធ្វើដល់ប្រជាជននេះ ដោយគំនិតគិតទុកជាមុនរបស់លោក;
ប៉ុន្តែដើម្បីកុំឲ្យរំខានលោកយូរទៀត សូមលោកមេត្តាស្ដាប់យើងខ្ញុំត្រួសៗ ដោយក្ដីអនុគ្រោះផង។
ប៉ូលតបថា៖ “ឯកឧត្ដមភេស្ទុសអើយ ខ្ញុំមិនឆ្កួតទេ។ ផ្ទុយទៅវិញ ខ្ញុំកំពុងនិយាយពាក្យពិត និងសមហេតុផលទេតើ។