នៅថ្ងៃនោះ មានពួកសាឌូស៊ីដែលនិយាយថាគ្មានការរស់ឡើងវិញ ចូលមកជិតព្រះយេស៊ូវ ទូលសួរព្រះអង្គ
កិច្ចការ 23:8 - ព្រះគម្ពីរខ្មែរសាកល ដ្បិតពួកសាឌូស៊ីនិយាយថា គ្មានការរស់ឡើងវិញ ហើយក៏គ្មានទូតសួគ៌ ឬវិញ្ញាណឡើយ រីឯពួកផារិស៊ីទទួលស្គាល់ទាំងអស់។ Khmer Christian Bible ដ្បិតពួកអ្នកខាងគណៈសាឌូស៊ីអះអាងថា គ្មានការរស់ឡើងវិញ គ្មានទេវតា ឬវិញ្ញាណអ្វីឡើយ រីឯពួកអ្នកខាងគណៈផារិស៊ីវិញ ទទួលស្គាល់សេចក្ដីទាំងអស់នេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតពួកសាឌូស៊ីពោលថា គ្មានការរស់ឡើងវិញ គ្មានទេវតា ឬវិញ្ញាណណាឡើយ តែពួកផារិស៊ីទទួលស្គាល់ទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកខាងគណៈសាឌូស៊ីពុំជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញ និងពុំជឿថា មានទេវតា* ឬមានអារក្សទេ រីឯពួកខាងគណៈផារីស៊ីវិញ គេជឿថាមានទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតពួកសាឌូស៊ីប្រកាន់ថា គ្មានសេចក្ដីរស់ឡើងវិញ ក៏គ្មានទេវតា ឬវិញ្ញាណណាផង តែពួកផារិស៊ីជឿថា មានវិញ អាល់គីតាប ពួកខាងគណៈសាឌូស៊ីពុំជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញ និងពុំជឿថាមានម៉ាឡាអ៊ីកាត់ ឬមានវិញ្ញាណទេ រីឯពួកខាងគណៈផារីស៊ីវិញគេជឿថាមានទាំងអស់។ |
នៅថ្ងៃនោះ មានពួកសាឌូស៊ីដែលនិយាយថាគ្មានការរស់ឡើងវិញ ចូលមកជិតព្រះយេស៊ូវ ទូលសួរព្រះអង្គ
ក្រោយមក មានពួកសាឌូស៊ីដែលនិយាយថាគ្មានការរស់ឡើងវិញ មករកព្រះយេស៊ូវ។ ពួកគេទូលសួរព្រះអង្គថា៖
មានអ្នកខ្លះពីពួកសាឌូស៊ីដែលនិយាយប្រឆាំងថាគ្មានការរស់ឡើងវិញ ចូលមកជិតទូលសួរព្រះយេស៊ូវ
កាលគាត់និយាយដូច្នេះ ក៏មានការប្រកែកកើតឡើងរវាងពួកផារិស៊ី និងពួកសាឌូស៊ី ហើយអង្គប្រជុំក៏បាក់បែកគ្នា។
ខណៈដែលពេត្រុស និងយ៉ូហានកំពុងនិយាយនឹងប្រជាជន ពួកបូជាចារ្យ មេតម្រួតព្រះវិហារ និងពួកសាឌូស៊ីបានចូលមក
ប្រសិនបើព្រះគ្រីស្ទត្រូវគេប្រកាសថា ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ ម្ដេចក៏មានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នានិយាយថាគ្មានការរស់ឡើងវិញរបស់មនុស្សស្លាប់ដូច្នេះ?