កិច្ចការ 23:23 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក មេបញ្ជាការហៅមេទាហានលើមួយរយនាក់ពីរនាក់មក និយាយថា៖ “ចូររៀបចំពលថ្មើរជើងពីររយនាក់ ពលសេះចិតសិបនាក់ និងពលលំពែងពីររយនាក់ ដើម្បីឲ្យចេញដំណើរទៅសេសារា នៅម៉ោងប្រាំបួនយប់នេះ។ Khmer Christian Bible បន្ទាប់មក គាត់ក៏ហៅនាយទាហានពីរនាក់មក ហើយបង្គាប់ថា៖ «ចូររៀបចំទាហានពីររយនាក់ ពលសេះចិតសិបនាក់ និងពលលំពែងពីររយនាក់ឲ្យហើយ ដើម្បីទៅក្រុងសេសារ៉ានៅវេលាម៉ោងប្រាំបួនយប់នេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកបានហៅមេទ័ពរងពីរនាក់មកប្រាប់ថា៖ «ចូររៀបចំទាហានពីររយនាក់ ពលសេះចិតសិបនាក់ និងពលលំពែងពីររយនាក់ ដើម្បីចេញដំណើរឲ្យដល់ក្រុងសេសារា នៅម៉ោងប្រាំបួនយប់នេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកបានហៅនាយទាហានរបស់លោកពីររូបមកប្រាប់ថា៖ «សុំលោករៀបចំពលថ្មើរជើងពីររយនាក់ ពលសេះចិតសិបនាក់ និងពលកាន់លំពែងពីររយនាក់ ដើម្បីចេញដំណើរទៅក្រុងសេសារា នៅវេលាម៉ោងប្រាំបួនយប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏ហៅមេទ័ពរង២នាក់មកប្រាប់ថា ចូររៀបទាហានថ្មើរជើង២០០នាក់ ពលសេះ៧០ នឹងពលកាន់លំពែង២០០ ឲ្យទាន់ក្នុងវេលាម៉ោង៩យប់នេះ ដើម្បីនឹងទៅឯសេសារា អាល់គីតាប បន្ទាប់មក លោកបានហៅនាយទាហានរបស់លោក ពីរនាក់មកប្រាប់ថា៖ «សុំលោករៀបចំពលថ្មើរជើងពីររយនាក់ ពលសេះចិតសិបនាក់ និងពលកាន់លំពែងពីររយនាក់ ដើម្បីចេញដំណើរទៅក្រុងសេសារានៅវេលាម៉ោងប្រាំបួនយប់។ |
ប្រសិនបើចៅហ្វាយមកវិញនៅយាមទីពីរ ឬយាមទីបី ហើយឃើញពួកគេធ្វើដូច្នោះ អ្នកទាំងនោះមានពរហើយ។
ពេលនោះ មេបញ្ជាការក៏ឲ្យយុវជននោះទៅវិញ ទាំងបង្គាប់ថា៖ “កុំប្រាប់អ្នកណាថា អ្នកបានរាយការណ៍ការនេះដល់ខ្ញុំឡើយ”។
ដូច្នេះ ពួកទាហានក៏យកប៉ូលទៅតាមពាក្យដែលបានបញ្ជាដល់ពួកគេ ហើយនាំគាត់ទៅអាន់ទីប៉ាទ្រីសទាំងយប់។
នៅពេលចូលទៅសេសារា ពួកពលសេះក៏ប្រគល់សំបុត្រដល់អភិបាល ព្រមទាំងប្រគល់ប៉ូលដល់លោកផង។
ប៉ុន្តែលូស៊ាមេបញ្ជាការបានចូលមក យកវាចេញពីដៃរបស់យើងខ្ញុំ ដោយប្រើកម្លាំងច្រើន ហើយបញ្ជាពួកដើមចោទឲ្យមកជួបលោក។
រីឯភីលីពវិញ គេឃើញគាត់នៅអាសូត។ គាត់ដើរចុះឡើងទាំងផ្សាយដំណឹងល្អដល់ទីក្រុងទាំងអស់ រហូតមកដល់សេសារា៕