Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 23:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 លោក​ក៏​ហៅ​មេ​ទ័ព​រង​២​នាក់​មក​ប្រាប់​ថា ចូរ​រៀប​ទាហាន​ថ្មើរ​ជើង​២០០​នាក់ ពល​សេះ​៧០ នឹង​ពល​កាន់​លំពែង​២០០ ឲ្យ​ទាន់​ក្នុង​វេលា​ម៉ោង​៩​យប់​នេះ ដើម្បី​នឹង​ទៅ​ឯ​សេសារា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 បន្ទាប់មក មេបញ្ជាការ​ហៅ​មេទាហានលើមួយរយនាក់​ពីរ​នាក់​មក និយាយថា​៖ “ចូរ​រៀបចំ​ពលថ្មើរជើង​ពីររយ​នាក់ ពលសេះ​ចិតសិប​នាក់ និង​ពលលំពែង​ពីររយ​នាក់ ដើម្បីឲ្យ​ចេញដំណើរ​ទៅ​សេសារា នៅ​ម៉ោងប្រាំបួន​យប់​នេះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 បន្ទាប់មក​ គាត់​ក៏​ហៅ​នាយ​ទាហាន​ពីរ​នាក់​មក​ ហើយ​បង្គាប់​ថា៖​ «ចូរ​រៀបចំ​ទាហាន​ពីររយ​នាក់​ ពល​សេះ​ចិតសិប​នាក់​ និង​ពល​លំពែង​ពីររយ​នាក់​ឲ្យ​ហើយ​ ដើម្បី​ទៅ​ក្រុង​សេសារ៉ា​នៅ​វេលា​ម៉ោង​ប្រាំបួន​យប់​នេះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 បន្ទាប់​មក លោក​បាន​ហៅ​មេទ័ព​រង​ពីរ​នាក់​មក​ប្រាប់​ថា៖ «ចូរ​រៀប​ចំ​ទាហាន​ពីរ​រយ​នាក់ ពល​សេះ​ចិតសិបនាក់ និង​ពល​លំពែង​ពីររយ​នាក់ ដើម្បី​ចេញ​ដំណើរ​ឲ្យ​ដល់​ក្រុង​សេសា‌រា នៅ​ម៉ោង​ប្រាំបួន​យប់​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 បន្ទាប់​មក លោក​បាន​ហៅ​នាយ​ទាហាន​របស់​លោក​ពីរ​រូប​មក​ប្រាប់​ថា៖ «សុំ​លោក​រៀបចំ​ពល​ថ្មើរ​ជើង​ពីរ​រយ​នាក់ ពល​សេះ​ចិត‌សិប​នាក់ និង​ពល​កាន់​លំពែង​ពីរ​រយ​នាក់ ដើម្បី​ចេញ​ដំណើរ​ទៅ​ក្រុង​សេសារា នៅ​វេលា​ម៉ោង​ប្រាំ​បួន​យប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 បន្ទាប់​មក លោក​បាន​ហៅ​នាយ​ទាហាន​របស់​លោក ពីរ​នាក់​មក​ប្រាប់​ថា៖ «សុំ​លោក​រៀប‌ចំ​ពល​ថ្មើរ​ជើង​ពីរ​រយ​នាក់ ពល​សេះ​ចិត‌សិប​នាក់ និង​ពល​កាន់​លំពែង​ពីរ​រយ​នាក់ ដើម្បី​ចេញ​ដំណើរ​ទៅ​ក្រុង​សេសា‌រា​នៅ​វេលា​ម៉ោង​ប្រាំ​បួន​យប់។

សូមមើលជំពូក ចម្លង




កិច្ចការ 23:23
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដល់​យាម​៤​យប់ នោះ​ទ្រង់​យាង​កាត់​លើ​ទឹក​សមុទ្រ​ទៅ​ឯ​ពួក​សិស្ស


បើ​លោក​មក​ដល់​ក្នុង​យាម​ទី​២ ឬ​យាម​ទី​៣ ហើយ​ឃើញ​ពួក​បាវ​នៅ​ចាំ​យាម​ដូច្នោះ​ដដែល នោះ​គេ​មាន​ពរ​ហើយ


នោះ​មេ​ទ័ព​ធំ​ឲ្យ​អ្នក​កំឡោះ​នោះ​ទៅ​វិញ ទាំង​ហាម​មិន​ឲ្យ​ប្រាប់​ដល់​អ្នក​ណា ពី​ដំណើរ​ដែល​វា​ជំរាប​លោក​នោះ​ឡើយ។


ដូច្នេះ ពួក​ពល​ក៏​នាំ​យក​ប៉ុល​ទាំង​យប់ ទៅ​ឯ​ក្រុង​អាន់‌ទី‌ប៉ា‌ទ្រីស តាម​បង្គាប់


ស្អែក​ឡើង គេ​ទុក​ពល​សេះ​ឲ្យ​ទៅ​ជា​មួយ​នឹង​គាត់ រួច​គេ​ត្រឡប់​មក​ឯ​បន្ទាយ​វិញ


កាល​ចូល​ក្រុង​សេសារា ហើយ​ជូន​សំបុត្រ​ដល់​លោក​ចៅហ្វាយ នោះ​ក៏​ប្រគល់​ប៉ុល​ទៅ​លោក​ដែរ


ប៉ុន្តែ លោក​លូស៊ា ជា​មេ​ទ័ព​ធំ បាន​មក​កន្ត្រាក់​យក​វា​ពី​ដៃ​យើង​ខ្ញុំ​ទៅ ដោយ​អំណាច​យ៉ាង​សំបើម


ឯ​ភីលីព គេ​បាន​ឃើញ​គាត់​នៅ​ក្រុង​អាសូត​វិញ គាត់​ក៏​ដើរ​ទៅ​ទាំង​ផ្សាយ​ដំណឹង​ល្អ​នៅ​គ្រប់​អស់​ទាំង​ទី​ក្រុង​រៀង​ទៅ រហូត​ទៅ​ដល់​ក្រុង​សេសារា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម