កិច្ចការ 23:17 - ព្រះគម្ពីរខ្មែរសាកល ប៉ូលក៏ហៅមេទាហានលើមួយរយនាក់ម្នាក់មកប្រាប់ថា៖ “សូមនាំយុវជននេះទៅជួបមេបញ្ជាការផង ដ្បិតគាត់មានរឿងមួយរាយការណ៍ដល់លោក”។ Khmer Christian Bible ពេលនោះ លោកប៉ូលក៏ហៅនាយទាហានម្នាក់មកប្រាប់ថា៖ «សូមនាំយុវជននេះទៅជួបលោកមេបញ្ជាការផង ដ្បិតគាត់មានដំណឹងរាយការណ៍ប្រាប់លោក» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកប៉ុលក៏ហៅមេទ័ពរងម្នាក់មក ហើយជម្រាបថា៖ «សូមនាំយុវជននេះទៅជួបលោកមេទ័ពធំទៅ ដ្បិតគាត់មានរឿងខ្លះចង់ជម្រាបលោក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកប៉ូលហៅនាយទាហានម្នាក់មកប្រាប់ថា៖ «សូមនាំយុវជននេះទៅជួបលោកមេបញ្ជាការទៅ ដ្បិតគេមានរឿងមួយជម្រាបលោក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះប៉ុល គាត់ហៅមេទ័ពរងម្នាក់មកជំរាបថា សូមនាំអ្នកកំឡោះនេះទៅឯលោកមេទ័ពធំទៅ ដ្បិតវាមានរឿងខ្លះចង់ជំរាបលោក អាល់គីតាប លោកប៉ូលហៅនាយទាហានម្នាក់មកជម្រាបថា៖ «សូមនាំយុវជននេះទៅជួបលោកមេបញ្ជាការទៅ ដ្បិតគេមានរឿងមួយជម្រាបលោក»។ |
“មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាចៀមទៅក្នុងកណ្ដាលចំណោមចចក ដូច្នេះចូរឈ្លាសវៃដូចពស់ ហើយស្លូតត្រង់ដូចព្រាប។
បន្ទាប់មក កងទាហាន មេបញ្ជាការ និងពួកតម្រួតរបស់ពួកយូដាក៏ចាប់ព្រះយេស៊ូវ ហើយចងព្រះអង្គ
នៅពេលឮដូច្នេះ មេទាហានលើមួយរយនាក់ក៏ចូលទៅរាយការណ៍ដល់មេបញ្ជាការថា៖ “តើលោកបម្រុងនឹងធ្វើអ្វី? ដ្បិតអ្នកនេះមានសញ្ជាតិរ៉ូម៉ាំង!”។
ប៉ុន្តែក្មួយប្រុសរបស់ប៉ូលបានឮអំពីការពួនស្ទាក់នេះ គាត់ក៏មក ហើយចូលទៅបន្ទាយប្រាប់ប៉ូល។
ដូច្នេះ មេទាហាននោះក៏នាំគាត់ទៅជួបមេបញ្ជាការ ហើយនិយាយថា៖ “ប៉ូលដែលជាអ្នកទោស បានហៅខ្ញុំ ហើយសុំខ្ញុំឲ្យនាំយុវជននេះមកជួបលោក ពីព្រោះគាត់មានរឿងមួយជម្រាបលោក”។
បន្ទាប់មក មេបញ្ជាការហៅមេទាហានលើមួយរយនាក់ពីរនាក់មក និយាយថា៖ “ចូររៀបចំពលថ្មើរជើងពីររយនាក់ ពលសេះចិតសិបនាក់ និងពលលំពែងពីររយនាក់ ដើម្បីឲ្យចេញដំណើរទៅសេសារា នៅម៉ោងប្រាំបួនយប់នេះ។