ដូច្នេះ ប្រសិនបើគេប្រាប់អ្នករាល់គ្នាថា: ‘មើល៍! ព្រះអង្គនៅទីរហោស្ថាន!’ កុំចេញទៅឡើយ; ឬបើគេថា: ‘មើល៍! ព្រះអង្គនៅក្នុងបន្ទប់’ ក៏កុំជឿគេដែរ
កិច្ចការ 21:38 - ព្រះគម្ពីរខ្មែរសាកល បើដូច្នេះ តើអ្នកមិនមែនជាជនជាតិអេហ្ស៊ីបដែលពីមុនបានធ្វើកុបកម្ម ហើយនាំអ្នកធ្វើឃាតបួនពាន់នាក់ចេញទៅទីរហោស្ថានទេឬ?”។ Khmer Christian Bible ដូច្នេះ តើអ្នកមិនមែនជាជនជាតិអេស៊ីព្ទដែលបានបង្កើតការបះបោរថ្មីៗនេះ ហើយនាំឃាតករបួនពាន់នាក់ចូលទៅក្នុងទីរហោឋានទេឬ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នកមិនមែនជាសាសន៍អេស៊ីព្ទ ដែលបាននាំការបះបោរថ្មីៗនេះ ហើយនាំឃាតកបួនពាន់នាក់ចូលទៅក្នុងទីហោរស្ថាននោះទេឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ អ្នកមិនមែនជាជនជាតិអេស៊ីបដែលបានបំបះបំបោរប្រជាជនប៉ុន្មានថ្ងៃមុននេះ ហើយនាំពួកឧទ្ទាមបួនពាន់នាក់ចូលព្រៃនោះទេឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ តើឯងមិនមែនជាសាសន៍អេស៊ីព្ទនោះ ដែលនាំឲ្យបះបោរអំពីមុន ព្រមទាំងនាំពួកមនុស្សកាប់ចាក់គ្នា៤ពាន់នាក់ ឲ្យទៅនៅទីហោរស្ថានទេឬអី អាល់គីតាប ដូច្នេះ អ្នកមិនមែនជាជនជាតិអេស៊ីបដែលបានបំបះបំបោរប្រជាជនប៉ុន្មានថ្ងៃមុននេះ ហើយនាំពួកឧទ្ទាមបួនពាន់នាក់ ចូលព្រៃនោះទេឬ?»។ |
ដូច្នេះ ប្រសិនបើគេប្រាប់អ្នករាល់គ្នាថា: ‘មើល៍! ព្រះអង្គនៅទីរហោស្ថាន!’ កុំចេញទៅឡើយ; ឬបើគេថា: ‘មើល៍! ព្រះអង្គនៅក្នុងបន្ទប់’ ក៏កុំជឿគេដែរ
“អ្នករាល់គ្នាមានពរហើយ នៅពេលគេត្មះតិះដៀល បៀតបៀន និងនិយាយអាក្រក់គ្រប់យ៉ាងដោយភូតភរទាស់នឹងអ្នករាល់គ្នា ដោយសារតែខ្ញុំ។
ពេលនោះ មានម្នាក់ដែលគេហៅថាបារ៉ាបាស ត្រូវជាប់ចំណងជាមួយពួកអ្នកបះបោរជាគ្នាគាត់ ដែលធ្វើឃាតកម្មជាមួយគ្នាក្នុងពេលបះបោរ។
បារ៉ាបាសជាអ្នកដែលជាប់គុកដោយសារតែការបះបោរ និងឃាតកម្មដែលបានកើតឡើងនៅក្នុងទីក្រុង។
កាលណាត្រូវគេមួលបង្កាច់ យើងក៏អង្វរ។ រហូតមកដល់ឥឡូវនេះ យើងបានដូចជាសំរាមរបស់ពិភពលោក និងបានដូចជាកាកសំណល់របស់មនុស្សទាំងអស់។