យ៉ូហានធ្វើបន្ទាល់អំពីព្រះអង្គ ដោយស្រែកឡើងថា៖ “ព្រះអង្គនេះហើយ ជាព្រះអង្គដែលខ្ញុំបានប្រាប់ថា: ‘ម្នាក់ដែលនឹងមកក្រោយខ្ញុំ បានត្រឡប់ជាមុនខ្ញុំ ពីព្រោះព្រះអង្គគង់នៅមុនខ្ញុំ’”។
កិច្ចការ 19:4 - ព្រះគម្ពីរខ្មែរសាកល ប៉ូលក៏និយាយថា៖ “យ៉ូហានបានធ្វើពិធីជ្រមុជទឹកដោយពិធីជ្រមុជនៃការកែប្រែចិត្ត ទាំងប្រាប់ប្រជាជនឲ្យជឿលើព្រះអង្គដែលនឹងយាងមកក្រោយគាត់ គឺជឿលើព្រះយេស៊ូវ”។ Khmer Christian Bible លោកប៉ូលនិយាយថា៖ «លោកយ៉ូហានបានធ្វើពិធីជ្រមុជ ដែលជាភស្ដុតាងបង្ហាញពីការប្រែចិត្ដ ទាំងប្រាប់មនុស្សឲ្យជឿលើព្រះអង្គដែលយាងមកក្រោយគាត់ គឺព្រះយេស៊ូ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកប៉ុលមានប្រសាសន៍ថា៖ «លោកយ៉ូហានបានធ្វើពិធីជ្រមុជខាងឯការប្រែចិត្ត ទាំងប្រាប់ប្រជាជនឲ្យជឿដល់ព្រះអង្គ ដែលយាងមកក្រោយលោក គឺជឿដល់ព្រះយេស៊ូវ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកប៉ូលក៏មានប្រសាសន៍ថា៖ «លោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកឲ្យអស់អ្នកដែលកែប្រែចិត្តគំនិត ទាំងមានប្រសាសន៍ប្រាប់ប្រជាជនឲ្យជឿលើព្រះអង្គ ដែលយាងមកក្រោយលោក គឺព្រះយេស៊ូនេះហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចប៉ុលនិយាយថា លោកយ៉ូហានបានធ្វើបុណ្យជ្រមុជទឹក ពីដំណើរការប្រែចិត្ត ទាំងប្រាប់ពួកជនឲ្យជឿដល់ព្រះអង្គ ដែលយាងមកក្រោយលោកវិញ គឺដល់ព្រះយេស៊ូវគ្រីស្ទ អាល់គីតាប លោកប៉ូលក៏មានប្រសាសន៍ថា៖ «យ៉ះយ៉ាបានធ្វើពិធីជ្រមុជទឹកឲ្យអស់អ្នកដែលកែប្រែចិត្ដគំនិត ទាំងមានប្រសាសន៍ប្រាប់ប្រជាជនឲ្យជឿលើមនុស្សម្នាក់ដែលមកក្រោយគាត់ គឺអ៊ីសានេះហើយ»។ |
យ៉ូហានធ្វើបន្ទាល់អំពីព្រះអង្គ ដោយស្រែកឡើងថា៖ “ព្រះអង្គនេះហើយ ជាព្រះអង្គដែលខ្ញុំបានប្រាប់ថា: ‘ម្នាក់ដែលនឹងមកក្រោយខ្ញុំ បានត្រឡប់ជាមុនខ្ញុំ ពីព្រោះព្រះអង្គគង់នៅមុនខ្ញុំ’”។
យ៉ូហានតបនឹងពួកគេថា៖ “ខ្ញុំធ្វើពិធីជ្រមុជដោយទឹក ប៉ុន្តែមានម្នាក់ឈរក្នុងចំណោមអ្នករាល់គ្នា ដែលអ្នករាល់គ្នាមិនស្គាល់
ជាម្នាក់ដែលនឹងមកក្រោយខ្ញុំ ដែលខ្ញុំមិនស័ក្ដិសមនឹងស្រាយខ្សែស្បែកជើងរបស់លោកផង”។
គាត់បានមកដើម្បីជាបន្ទាល់ ដើម្បីធ្វើបន្ទាល់អំពីពន្លឺនេះ គឺឲ្យមនុស្សទាំងអស់បានជឿតាមរយៈគាត់។
ដ្បិតយ៉ូហានបានធ្វើពិធីជ្រមុជដោយទឹកប៉ុន្តែមិនយូរថ្ងៃប៉ុន្មានទៀតនេះ អ្នករាល់គ្នានឹងទទួលពិធីជ្រមុជដោយព្រះវិញ្ញាណដ៏វិសុទ្ធវិញ”។
ខ្ញុំក៏នឹកឃើញព្រះបន្ទូលនេះរបស់ព្រះអម្ចាស់ដែលថា:‘យ៉ូហានបានធ្វើពិធីជ្រមុជដោយទឹកប៉ុន្តែអ្នករាល់គ្នានឹងទទួលពិធីជ្រមុជដោយព្រះវិញ្ញាណដ៏វិសុទ្ធវិញ’។