Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 19:3 - ព្រះគម្ពីរខ្មែរសាកល

3 ប៉ូល​សួរ​ទៀត​ថា​៖ “ចុះ​អ្នករាល់គ្នា​បាន​ទទួលពិធីជ្រមុជទឹក​ដោយនូវ​អ្វី?”។ ពួកគេ​ឆ្លើយថា​៖ “ដោយនូវ​ពិធីជ្រមុជទឹក​របស់​យ៉ូហាន”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ដូច្នេះ​ គាត់​ក៏​សួរ​ទៀត​ថា៖ «ចុះ​តើ​អ្នក​រាល់គ្នា​បាន​ទទួល​ពិធី​ជ្រមុជ​បែប​ណា?»​ ពួកគេ​ឆ្លើយ​ថា៖​ «ដោយ​នូវ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 លោក​សួរ​ទៀត​ថា៖ «ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ពិធី​ជ្រមុជ​បែប​ណា?» គេ​ឆ្លើយ​ថា៖ «ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លោក​សួរ​គេ​ទៀត​ថា៖ «ដូច្នេះ តើ​បងប្អូន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ណា?»។ គេ​តប​ថា៖ «ពិធី​ជ្រមុជ​ទឹក​របស់​លោក​យ៉ូហាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 គាត់​សួរ​គេ​ទៀត​ថា ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ដោយ​នូវ​អ្វី គេ​ឆ្លើយ​ថា គឺ​ដោយ​នូវ​បុណ្យ​ជ្រមុជ​របស់​លោក​យ៉ូហាន​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 គាត់​សួរ​គេ​ទៀត​ថា៖ «ដូច្នេះ តើ​បង​ប្អូន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ណា?»។ គេ​តប​ថា៖ «ពិធី​ជ្រមុជ​ទឹក​របស់​យ៉ះយ៉ា»។

សូមមើលជំពូក ចម្លង




កិច្ចការ 19:3
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ចូរ​អ្នករាល់គ្នា​ចេញទៅ ធ្វើឲ្យ​ប្រជាជាតិ​ទាំងអស់​ទៅជាសិស្ស ទាំង​ធ្វើពិធីជ្រមុជទឹក​ឲ្យ​ពួកគេ​ក្នុង​ព្រះនាម​របស់​ព្រះ​បិតា ព្រះបុត្រា និង​ព្រះវិញ្ញាណដ៏វិសុទ្ធ


នៅពេល​ឮ​ដូច្នេះ ប្រជាជន​ទាំងអស់​និង​ពួក​អ្នកទារពន្ធ ក៏​ទទួលស្គាល់ថា​ព្រះ​ទ្រង់​សុចរិតយុត្តិធម៌ ដោយ​បាន​ទទួលពិធីជ្រមុជទឹក​ដោយ​ពិធីជ្រមុជ​របស់​យ៉ូហាន


អ្នកនេះ​បាន​ទទួលការអប់រំ​អំពី​មាគ៌ា​របស់​ព្រះអម្ចាស់ ហើយ​ឆេះឆួល​ក្នុង​វិញ្ញាណ ព្រមទាំង​ប្រកាស និង​បង្រៀន​សេចក្ដី​អំពី​ព្រះយេស៊ូវ​យ៉ាងច្បាស់ ប៉ុន្តែ​គាត់​ស្គាល់​តែ​ពិធីជ្រមុជទឹក​របស់​យ៉ូហាន​ប៉ុណ្ណោះ​។


ដ្បិត​ព្រះវិញ្ញាណ​មិនទាន់​យាងចុះ​លើ​អ្នកណា​ក្នុង​ពួកគេ​នៅឡើយ គឺ​ពួកគេ​គ្រាន់តែ​បាន​ទទួលពិធីជ្រមុជទឹក​ក្នុង​ព្រះនាម​ព្រះអម្ចាស់​យេស៊ូវ​ប៉ុណ្ណោះ​។


ដ្បិត​យើង​ទាំងអស់គ្នា​បាន​ទទួលពិធីជ្រមុជទឹក​ទៅក្នុង​រូបកាយ​តែមួយ​ដោយ​ព្រះវិញ្ញាណ​តែមួយ​——​មិនថា​ជនជាតិយូដា​ក្ដី សាសន៍ដទៃ​ក្ដី ទាសករ​ក្ដី មនុស្សមានសេរីភាព​ក្ដី គឺ​យើង​គ្រប់គ្នា​បាន​ប្រទានឲ្យផឹក​ពី​ព្រះវិញ្ញាណ​តែមួយ​។


សេចក្ដីបង្រៀន​អំពី​ពិធីលាងសម្អាត ការដាក់​ដៃ ការរស់ឡើងវិញ​របស់​មនុស្សស្លាប់ និង​ការជំនុំជម្រះ​ដ៏អស់កល្បជានិច្ច​នោះឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម