មានបុរសម្នាក់នៅសេសារាឈ្មោះកូនេលាស ជាមេទាហានលើមួយរយនាក់នៃកងទាហានដែលគេហៅថា “កងអ៊ីតាលី”។
កិច្ចការ 18:22 - ព្រះគម្ពីរខ្មែរសាកល លុះចូលចតនៅសេសារា ប៉ូលក៏ឡើងទៅយេរូសាឡិមសួរសុខទុក្ខក្រុមជំនុំ រួចចុះទៅអាន់ទីយ៉ូក។ Khmer Christian Bible ពេលមកដល់ក្រុងសេសារា គាត់ក៏ទៅសួរសុខទុក្ខក្រុមជំនុំ បន្ទាប់មកគាត់ក៏ចុះទៅក្រុងអាន់ទីយ៉ូក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកបានចូលចតនៅក្រុងសេសារាហើយ លោកក៏ឡើងទៅជម្រាបសួរក្រុមជំនុំ បន្ទាប់មក ចុះទៅក្រុងអាន់ទីយ៉ូក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះធ្វើដំណើរមកដល់ក្រុងសេសារា លោកបានឡើងទៅសួរសុខទុក្ខក្រុមជំនុំ* បន្ទាប់មក លោកបន្តដំណើរទៅដល់ក្រុងអន់ទីយ៉ូក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះចូលចតនៅក្រុងសេសារាហើយ ក៏ឡើងទៅជំរាបសួរដល់ពួកជំនុំ រួចចុះទៅឯអាន់ទីយ៉ូកវិញ អាល់គីតាប លុះធ្វើដំណើរមកដល់ក្រុងសេសារា លោកបានឡើងទៅសួរសុខទុក្ខក្រុមជំអះបន្ទាប់មក លោកបន្ដដំណើរទៅដល់ក្រុងអន់ទីយ៉ូក។ |
មានបុរសម្នាក់នៅសេសារាឈ្មោះកូនេលាស ជាមេទាហានលើមួយរយនាក់នៃកងទាហានដែលគេហៅថា “កងអ៊ីតាលី”។
នៅថ្ងៃបន្ទាប់មកទៀតពួកគេបានចូលទៅសេសារា។ រីឯកូនេលាសកំពុងរង់ចាំពួកគេ ដោយបានហៅសាច់ញាតិ និងមិត្តជិតស្និទ្ធរបស់លោកមកដែរ។
ពេលនោះ មើល៍! ស្រាប់តែមានបុរសបីនាក់មកដល់មុខផ្ទះដែលពួកខ្ញុំស្នាក់នៅ។ ពួកគេជាអ្នកដែលត្រូវបានចាត់ពីសេសារាឲ្យមករកខ្ញុំ។
ក្នុងក្រុមជំនុំនៅអាន់ទីយ៉ូក មានអ្នកថ្លែងព្រះបន្ទូល និងគ្រូ គឺបារណាបាស ស៊ីម្មានដែលគេហៅថានីគើរ លូគាសអ្នកគីរេន ម៉ាណាអេនបងប្អូនចិញ្ចឹមរបស់ស្ដេចត្រាញ់ហេរ៉ូឌ និងសូល។
ហើយចុះសំពៅពីទីនោះទៅអាន់ទីយ៉ូក ជាកន្លែងដែលពួកគេត្រូវបានផ្ទុកផ្ដាក់នឹងព្រះគុណរបស់ព្រះ សម្រាប់កិច្ចការដែលពួកគេបានបំពេញ។
ពួកគេបានផ្ញើសំបុត្រតាមអ្នកទាំងនោះ ដែលមានសរសេរដូចតទៅ៖ “យើងខ្ញុំពួកសាវ័ក និងពួកចាស់ទុំ ដែលជាបងប្អូន សូមជម្រាបសួរដល់បងប្អូនសាសន៍ដទៃដែលរស់នៅអាន់ទីយ៉ូក ស៊ីរី និងគីលីគា។
ដូច្នេះ នៅពេលអ្នកទាំងនោះត្រូវបានចាត់ឲ្យទៅ ពួកគេក៏ចុះទៅអាន់ទីយ៉ូក ហើយប្រមូលអង្គប្រជុំមក ប្រគល់សំបុត្រនោះដល់ពួកគេ។
រីឯប៉ូល និងបារណាបាសក៏បន្តស្នាក់នៅអាន់ទីយ៉ូកដែរ ទាំងបង្រៀន និងផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាមួយអ្នកឯទៀតជាច្រើន។
នៅពេលមកដល់យេរូសាឡិម ក្រុមជំនុំ ពួកសាវ័ក និងពួកចាស់ទុំទទួលស្វាគមន៍ពួកគេ ហើយពួកគេក៏រាយការណ៍ប្រាប់នូវអ្វីៗដែលព្រះបានធ្វើជាមួយពួកគេ។
បន្ទាប់មក មេបញ្ជាការហៅមេទាហានលើមួយរយនាក់ពីរនាក់មក និយាយថា៖ “ចូររៀបចំពលថ្មើរជើងពីររយនាក់ ពលសេះចិតសិបនាក់ និងពលលំពែងពីររយនាក់ ដើម្បីឲ្យចេញដំណើរទៅសេសារា នៅម៉ោងប្រាំបួនយប់នេះ។
ប៉ុន្តែភេស្ទុសចង់បំពេញចិត្តពួកយូដា ក៏តបនឹងប៉ូលថា៖ “តើអ្នកចង់ឡើងទៅយេរូសាឡិម ហើយឲ្យខ្ញុំកាត់ក្ដីអំពីរឿងទាំងនេះនៅទីនោះឬទេ?”។
រីឯភីលីពវិញ គេឃើញគាត់នៅអាសូត។ គាត់ដើរចុះឡើងទាំងផ្សាយដំណឹងល្អដល់ទីក្រុងទាំងអស់ រហូតមកដល់សេសារា៕