ដំណឹងល្អអំពីអាណាចក្រស្ថានសួគ៌នេះ នឹងបានប្រកាសនៅក្នុងពិភពលោកទាំងមូល ដើម្បីជាទីបន្ទាល់ដល់ប្រជាជាតិទាំងអស់ បន្ទាប់មកទើបទីបញ្ចប់នឹងមកដល់។
កិច្ចការ 17:6 - ព្រះគម្ពីរខ្មែរសាកល នៅពេលរកអ្នកទាំងពីរមិនឃើញ ពួកគេក៏អូសយ៉ាសុន និងបងប្អូនខ្លះទៅពួកមេគ្រប់គ្រងទីក្រុង ហើយស្រែកឡើងថា៖ “ពួកអ្នកក្រឡាប់ចាក់ពិភពលោក បានមកដល់ទីនេះដែរ Khmer Christian Bible ប៉ុន្ដែពេលគេរកអ្នកទាំងពីរមិនឃើញ គេក៏ចាប់អូសលោកយ៉ាសុន និងបងប្អូនខ្លះទៀតយកទៅប្រគល់ឲ្យពួកអាជ្ញាធរក្រុង ដោយស្រែកថា៖ «ពួកអ្នកធ្វើឲ្យផែនដីច្របូកច្របល់បានមកដល់ទីនេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលរកលោកទាំងពីរមិនឃើញ គេក៏ចាប់លោកយ៉ាសុន និងពួកបងប្អូនខ្លះ កន្ត្រាក់នាំទៅយកជូនអាជ្ញាធរក្រុង ដោយស្រែកថា៖ «ពួកអ្នកដែលនាំឲ្យពិភពលោកក្រឡាប់ចាក់ បានមកដល់ទីនេះហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តែដោយគេរកលោកទាំងពីរមិនឃើញ គេក៏ចាប់លោកយ៉ាសូន និងបងប្អូនខ្លះទៀត អូសយកទៅជូនលោកអភិបាលក្រុង ទាំងស្រែកឡើងថា៖ «ពួកដែលបង្កឲ្យជ្រួលច្របល់ពេញពិភពលោកទាំងមូល បានមកដល់ទីនេះហើយ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះរកមិនឃើញ ក៏ចាប់យ៉ាសុន នឹងពួកជំនុំខ្លះ កន្ត្រាក់ដឹកនាំទៅដាក់នៅមុខចៅហ្វាយទីក្រុង ដោយស្រែកថា ពួកដែលនាំឲ្យក្រឡាប់ផែនដីនោះ បានមកទីនេះហើយ អាល់គីតាប តែដោយគេរកអ្នកទាំងពីរមិនឃើញ គេក៏ចាប់លោកយ៉ាសូន និងបងប្អូនខ្លះទៀត អូសយកទៅជូនលោកអភិបាលក្រុង ទាំងស្រែកឡើងថា៖ «ពួកដែលបង្កឲ្យជ្រួលច្របល់ពេញពិភពលោកទាំងមូល បានមកដល់ទីនេះហើយ!។ |
ដំណឹងល្អអំពីអាណាចក្រស្ថានសួគ៌នេះ នឹងបានប្រកាសនៅក្នុងពិភពលោកទាំងមូល ដើម្បីជាទីបន្ទាល់ដល់ប្រជាជាតិទាំងអស់ បន្ទាប់មកទើបទីបញ្ចប់នឹងមកដល់។
ពួកគេនៅតែអះអាងយ៉ាងម៉ឺងម៉ាត់ថា៖ “អ្នកនេះញុះញង់ប្រជាជន ទាំងបង្រៀននៅយូឌាទាំងមូល ចាប់ពីកាលីឡេរហូតដល់ទីនេះ”។
នៅគ្រានោះ ហ្វូងមនុស្សដែលជួបជុំគ្នាមានប្រមាណមួយរយម្ភៃនាក់។ ពេត្រុសក៏ក្រោកឈរឡើងនៅកណ្ដាលចំណោមបងប្អូន ហើយនិយាយថា៖
រីឯពួកបងប្អូនក៏ឲ្យប៉ូល និងស៊ីឡាសចេញទៅបេរាភ្លាមទាំងយប់។ កាលទៅដល់ អ្នកទាំងពីរក៏ចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា។
ដូច្នេះ ពួកបងប្អូនក៏ឲ្យប៉ូលចេញទៅភ្លាម រហូតដល់សមុទ្រ រីឯស៊ីឡាស និងធីម៉ូថេនៅតែស្នាក់នៅបេរា។
ពីព្រោះព្រះអង្គបានកំណត់ថ្ងៃមួយដែលព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយសេចក្ដីសុចរិតយុត្តិធម៌ តាមរយៈមនុស្សម្នាក់ដែលព្រះអង្គបានតែងតាំង ហើយព្រះអង្គបានផ្ដល់ភស្តុតាងដល់មនុស្សទាំងអស់ ដោយលើកមនុស្សនោះឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់”។
ប៉ុន្តែពួកយូដាដែលមិនព្រមជឿមានចិត្តច្រណែន ក៏ប្រមូលជនពាលមួយចំនួនពីពួកបាតផ្សារ បង្កើតជាក្រុមមួយ ហើយបង្កចលាចលនៅក្នុងទីក្រុង។ ពួកគេទម្លាយចូលផ្ទះរបស់យ៉ាសុន រកចាប់ប៉ូល និងស៊ីឡាស ដើម្បីយកទៅឲ្យប្រជាជន។
យើងខ្ញុំបានឃើញថា ជននេះដូចជាជំងឺរាតត្បាត ជាអ្នកពន្យុះឲ្យមានការបះបោរក្នុងជនជាតិយូដាទាំងអស់ទូទាំងពិភពលោក និងជាមេដឹកនាំនៃនិកាយអ្នកណាសារ៉ែត។
ប៉ុន្តែយើងគិតថាគួរស្ដាប់គំនិតរបស់លោកពីលោក ដ្បិតយើងដឹងច្បាស់ថា នៅគ្រប់ទីកន្លែង គេនិយាយប្រឆាំងនឹងនិកាយនេះមែន”។