ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 14:6 - ព្រះគម្ពីរខ្មែរសាកល

អ្នកទាំងពីរ​បាន​ដឹង ក៏​គេច​ទៅ​ទីក្រុង​នានា​ក្នុង​លូកៅនា គឺ​លីស្ត្រា និង​ឌើបេ ព្រមទាំង​តំបន់ជុំវិញ

សូមមើលជំពូក

Khmer Christian Bible

ពេល​ពួកគាត់​ដឹង​ ក៏​ភៀសខ្លួន​ទៅ​ក្រុង​ដទៃ​ទៀត​ក្នុង​ស្រុក​លូកៅនា​ ដូចជា​ក្រុង​លីស្ត្រា​ ក្រុង​ឌើបេ​ និង​តំបន់​ជុំវិញ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួកលោក​ក៏​បាន​ដឹង ហើយ​រត់​ភៀស​ខ្លួន​ទៅ​ទីក្រុង​នានា​នៅ​ស្រុក​លូ‌កៅ‌នា គឺ​ក្រុង​លីស្រ្តា និងក្រុង​ឌើបេ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំ​វិញ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ប៉ូល និង​លោក​បារណា‌បាស យល់​ថា​សភាព‌ការណ៍​មិន​ស្រួល ក៏​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​លូកៅ‌នា គឺ​ទៅ​ក្រុង​លីស្ដ្រា និង​ក្រុង​ឌើបេ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំ‌វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​អ្នក​ទាំង​២​បាន​ដឹង ហើយ​ក៏​រត់​ទៅ​ឯ​ទី​ក្រុង​នៅ​ស្រុក​លូកៅនា​វិញ គឺ​លីស្ត្រា នឹង​ឌើបេ ហើយ​នឹង​ស្រុក​នៅ​ជុំ‌វិញ

សូមមើលជំពូក

អាល់គីតាប

លោក​ប៉ូល និង​លោក​បារណា‌បាស​យល់​ថា​សភាព‌ការណ៍​មិន​ស្រួល ក៏​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​លូកៅនា គឺ​ទៅ​ក្រុង​លីស្ដ្រា និង​ក្រុង​ឌើបេ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំ‌វិញ

សូមមើលជំពូក



កិច្ចការ 14:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កាលណា​គេ​បៀតបៀន​អ្នករាល់គ្នា​នៅ​ទី​ក្រុង​នេះ ចូរ​រត់គេច​ទៅ​ទីក្រុង​មួយទៀត​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​ដើរ​មិនទាន់​សព្វ​ទីក្រុង​នានា​នៃ​អ៊ីស្រាអែល​ឡើយ រហូតដល់​កូនមនុស្ស​បាន​មក​វិញ​។


នៅពេល​ឃើញ​អ្វីដែល​ប៉ូល​បាន​ធ្វើ ហ្វូងមនុស្ស​ក៏​ស្រែកឡើង​ជាភាសាលូកៅនា​ថា​៖ “ពពួក​ទេវទេព​បាន​ចុះមក​រក​យើង​ក្នុងដំណូចជា​មនុស្ស​ហើយ!”។


នៅ​លីស្ត្រា មាន​បុរស​ម្នាក់​ពិការ​ជើង​កំពុង​អង្គុយ គាត់​ខ្វិន​តាំងពី​កំណើត គឺ​មិនដែល​ដើរ​សោះ។


ប៉ុន្មានថ្ងៃ​ក្រោយមក ប៉ូល​និយាយ​នឹង​បារណាបាស​ថា​៖ “មក៍! យើង​នាំគ្នា​ត្រឡប់ទៅ​សួរសុខទុក្ខ​ពួក​បងប្អូន​នៅតាម​ទីក្រុង​នីមួយៗ ដែល​យើង​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដើម្បីឲ្យ​ដឹងថា​ពួកគេ​ទៅជា​យ៉ាងណា​ហើយ”។


អ្នក​ដែល​រួមដំណើរជាមួយ​គាត់ មាន​សូប៉ាត្រុស​អ្នកបេរា​កូន​របស់​ពីរូស​, អើរីស្តាក​និង​សេគុនដុស អ្នកថែស្សាឡូនីច​, កៃយុស​អ្នកឌើបេ​, ធីម៉ូថេ​, ព្រមទាំង​ទីឃីកុស​និង​ទ្រភីម អ្នកអាស៊ី​។


ប៉ុន្តែ​ផែនការសម្ងាត់​របស់​ពួកគេ​បាន​ដឹង​ដល់​សូល​។ ពួកគេ​ឃ្លាំមើល​ទ្វារក្រុង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​សម្លាប់​គាត់។


ព្រមទាំង​ការបៀតបៀន និង​ទុក្ខលំបាក​ដែល​កើតឡើង​ដល់​ខ្ញុំ​នៅ​អាន់ទីយ៉ូក នៅ​អ៊ីកូនាម និង​នៅ​លីស្ត្រា​។ ខ្ញុំ​បាន​ស៊ូទ្រាំ​នឹង​ការបៀតបៀន​ដ៏ខ្លាំង​យ៉ាងណា​! ព្រះអម្ចាស់​បាន​ស្រោចស្រង់​ខ្ញុំ​ពី​ការ​ទាំងអស់​នេះ​។