ក៏មានមនុស្សជាច្រើនផ្ដុំគ្នា រហូតដល់គ្មានកន្លែងទៀតឡើយ សូម្បីតែនៅមាត់ទ្វារ។ រីឯព្រះអង្គកំពុងថ្លែងព្រះបន្ទូលដល់ពួកគេ។
កិច្ចការ 14:25 - ព្រះគម្ពីរខ្មែរសាកល លុះប្រកាសព្រះបន្ទូលនៅពើកាហើយ ពួកគេក៏ចុះទៅអាតាលា Khmer Christian Bible ក្រោយពីបានប្រកាសព្រះបន្ទូលនៅក្រុងពើការួចហើយ ពួកគាត់ក៏ចុះទៅក្រុងអាតាលា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបានប្រកាសព្រះបន្ទូលនៅក្រុងពើការួចហើយ ពួកលោកក៏ចុះទៅក្រុងអាតាលា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបានប្រកាសព្រះបន្ទូលនៅក្រុងពើកា រួចលោកនាំគ្នាចុះទៅក្រុងអាតាលា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយដែលអធិប្បាយតាមព្រះបន្ទូល នៅក្រុងពើការួចហើយ នោះក៏ចុះទៅឯអាតាលា អាល់គីតាប លោកបានប្រកាសបន្ទូលនៃអុលឡោះនៅក្រុងពើកា រួចលោកនាំគ្នាចុះទៅក្រុងអាតាលា។ |
ក៏មានមនុស្សជាច្រើនផ្ដុំគ្នា រហូតដល់គ្មានកន្លែងទៀតឡើយ សូម្បីតែនៅមាត់ទ្វារ។ រីឯព្រះអង្គកំពុងថ្លែងព្រះបន្ទូលដល់ពួកគេ។
យោងតាមអស់អ្នកដែលតាំងពីដំបូងមកធ្វើជាសាក្សីផ្ទាល់ភ្នែក និងជាអ្នកបម្រើព្រះបន្ទូល បានប្រគល់មកយើងខ្ញុំ
ប៉ូល និងអ្នករួមដំណើរបានចុះសំពៅចេញពីប៉ាផុស ហើយទៅដល់ពើកាក្នុងប៉ាមភីលា។ ពេលនោះ យ៉ូហានម៉ាកុសបានចាកចេញពីពួកគេត្រឡប់ទៅយេរូសាឡិមវិញ។
ព្រមទាំងតាមរយៈអំណាចនៃទីសម្គាល់ ការអស្ចារ្យ និងព្រះចេស្ដានៃព្រះវិញ្ញាណរបស់ព្រះ។ ជាលទ្ធផល ខ្ញុំបានផ្សព្វផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទពាសពេញគ្រប់ទីកន្លែង ចាប់ពីយេរូសាឡិមរហូតដល់អ៊ីលីរីកុន។