ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 12:8 - ព្រះគម្ពីរខ្មែរសាកល

ទូតសួគ៌​និយាយ​នឹង​គាត់​ថា​៖ “ចូរ​ក្រវាត់​ខ្លួន ហើយ​ពាក់​ស្បែកជើង​របស់អ្នក​ទៅ​!”។ គាត់​ក៏​ធ្វើ​តាម​។ ទូតសួគ៌​និយាយ​ទៀត​ថា​៖ “ចូរ​ពាក់​អាវវែង​របស់អ្នក ហើយ​មកតាម​ខ្ញុំ​!”។

សូមមើលជំពូក

Khmer Christian Bible

ទេវតា​នោះ​ប្រាប់​លោក​ពេត្រុស​ថា៖​ «ចូរ​ក្រវាត់​ចង្កេះ​ ហើយ​ពាក់​ស្បែក​ជើង​ទៅ»​ គាត់​ក៏​ធ្វើ​តាម​ រួច​ទេវតា​នោះ​ក៏​ប្រាប់​គាត់​ទៀត​ថា៖​ «ចូរ​ពាក់​អាវ​ ហើយ​មក​តាម​ខ្ញុំ​ចុះ»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទេវតា​នេះ​ពោល​មក​កាន់​លោក​ថា៖ «សូម​ក្រវាត់​ចង្កេះ ហើយ​ពាក់​ស្បែក​ជើង​ទៅ!» លោក​ក៏​ធ្វើ​តាម។ ទេវតា​ប្រាប់​លោក​ថា៖ «សូម​ពាក់​អាវ ហើយ​មក​តាម​ខ្ញុំ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទេវតា​ពោល​មក​កាន់​លោក​ថា៖ «សូម​ក្រវាត់​ចង្កេះ ហើយ​ពាក់​ស្បែក​ជើង​ទៅ!» លោក​ក៏​ធ្វើ​តាម។ ទេវតា​ពោល​មក​លោក​ទៀត​ថា៖ «សូម​ពាក់​អាវ​ក្រៅ ហើយ​អញ្ជើញ​មក​តាម​ខ្ញុំ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ទេវតា​ប្រាប់​ថា ចូរ​ក្រវាត់​ខ្លួន ហើយ​ពាក់​ស្បែក​ជើង​ទៅ គាត់​ក៏​ធ្វើ​ដូច្នោះ ហើយ​ទេវតា​ប្រាប់​ទៀត​ថា ចូរ​ពាក់​អាវ​មក​តាម​ខ្ញុំ​ចុះ

សូមមើលជំពូក

អាល់គីតាប

ម៉ាឡា‌អ៊ីកាត់​ពោល​មក​កាន់​គាត់​ថា៖ «សូម​ក្រវាត់​ចង្កេះ ហើយ​ពាក់​ស្បែក​ជើង​ទៅ!» គាត់​ក៏​ធ្វើ​តាម។ ម៉ាឡា‌អ៊ីកាត់​ពោល​មក​គាត់​ទៀត​ថា៖ «សូម​ពាក់​អាវ​ក្រៅ ហើយ​អញ្ជើញ​មក​តាម​ខ្ញុំ»។

សូមមើលជំពូក



កិច្ចការ 12:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

“ខ្ញុំ​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ទឹក​សម្រាប់​ការកែប្រែចិត្ត​។ ប៉ុន្តែ​ម្នាក់​ដែល​នឹង​មក​ក្រោយ​ខ្ញុំ ធំជាង​ខ្ញុំ ដែល​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ដោះ​ស្បែកជើង​របស់លោក​ផង​។ លោក​នឹង​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ដោយ​ភ្លើង​។


ប៉ុន្តែ​ឲ្យ​ពាក់​ស្បែកជើង ហើយ​មិន​ត្រូវ​ពាក់​អាវពីរ​ទេ”។


មានពរ​ហើយ បាវបម្រើ​ទាំងនោះ​ដែល​ចៅហ្វាយ​ឃើញ​ពួកគេ​ប្រុងស្មារតី នៅពេល​លោក​មក​ដល់​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចៅហ្វាយ​នឹង​ក្រវាត់​ខ្លួន ហើយ​ឲ្យ​ពួកគេ​អង្គុយ រួច​លោក​នឹង​មក​បម្រើ​ពួកគេ​វិញ​។


ពេលនោះ មើល៍! ទូតសួគ៌​របស់​ព្រះអម្ចាស់​មកឈរនៅក្បែរ ហើយ​មាន​ពន្លឺ​ភ្លឺចែងចាំង​ក្នុង​គុក​។ ទូតសួគ៌​ក៏​ដាស់​ពេត្រុស​ឡើង​ដោយ​ទះ​ចំហៀងខ្លួន​គាត់ ទាំង​និយាយថា​៖ “ចូរ​ក្រោកឡើង​ជា​ប្រញាប់​!” នោះ​ច្រវាក់​ក៏​របូតធ្លាក់​ពី​ដៃ​ទាំងពីរ​របស់​គាត់​។


ពេត្រុស​ក៏​ចេញទៅ​តាម​ទូតសួគ៌ ប៉ុន្តែ​គាត់​មិន​បាន​ដឹង​ថា​ហេតុការណ៍​ដែល​កំពុងតែ​កើតឡើង​តាមរយៈ​ទូតសួគ៌​នោះ​ជា​ការពិត​ទេ គឺ​គាត់​គិតថា​គាត់​កំពុង​ឃើញ​និមិត្ត​។


ដ្បិត​យប់​មិញ មាន​ទូតសួគ៌​របស់​ព្រះ​ដែល​ខ្ញុំ​ជា​របស់ព្រះអង្គ គឺ​ព្រះ​ដែល​ខ្ញុំ​កំពុង​បម្រើ​ដែរ​នោះ បាន​ឈរនៅក្បែរ​ខ្ញុំ


មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​ប្រាប់​ភីលីព​ថា​៖ “ចូរ​ក្រោកឡើង ធ្វើដំណើរ​ឆ្ពោះទៅ​ខាងត្បូង តាមផ្លូវ​ដែល​ចុះ​ពី​យេរូសាឡិម​ទៅ​កាសា​ចុះ”។ កន្លែងនោះ​ជា​ទីរហោស្ថាន​។