ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 12:19 - ព្រះគម្ពីរខ្មែរសាកល

រីឯ​ហេរ៉ូឌ​ខំរក​ពេត្រុស ប៉ុន្តែ​រកមិនឃើញ ទ្រង់​ក៏​សួរចម្លើយ​ពួក​អ្នកយាម ហើយ​បញ្ជា​ឲ្យ​យក​ពួកគេ​ទៅប្រហារជីវិត​។ បន្ទាប់មក ហេរ៉ូឌ​យាង​ចុះ​ពី​យូឌា​ទៅ​សេសារា ហើយ​ស្នាក់នៅ​ទីនោះ​។

សូមមើលជំពូក

Khmer Christian Bible

កាល​ស្ដេច​ហេរ៉ូឌ​តាម​រក​លោក​ពេត្រុស​មិន​ឃើញ​ ស្ដេច​ក៏​សួរ​ចម្លើយ​ពួក​អ្នកយាម​ រួច​បញ្ជា​ឲ្យ​គេ​យក​ពួក​អ្នកយាម​ទៅ​សម្លាប់​ចោល​ បន្ទាប់មក​ ស្ដេច​ក៏​ចាកចេញ​ពី​ស្រុក​យូដា​ទៅ​ក្រុង​សេសារា​ ហើយ​ស្នាក់នៅ​ទី​នោះ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ព្រះ‌បាទ​ហេរ៉ូឌ​រកលោក​មិន​ឃើញ ស្ដេច​ក៏​សួរ​ចម្លើយ​ពួក​អ្នកយាម ហើយ​បញ្ជា​ឲ្យ​គេ​យក​ទៅ​សម្លាប់។ បន្ទាប់មក ស្តេច​យាង​ចុះ​ពី​ស្រុក​យូដា ទៅ​ក្រុង​សេ‌សារា ហើយ​ក៏​គង់​នៅ​ទី​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ហេរ៉ូដ​បញ្ជា​ឲ្យ​គេ​រក​លោក តែ​រក​មិន​ឃើញ​សោះ ស្ដេច​ក៏​ឲ្យ​គេ​កាត់​ទោស​ពួក​អ្នក​យាម រួច​ឲ្យ​គេ​នាំ​យក​ទៅ​សម្លាប់។ បន្ទាប់​មក ស្ដេច​យាង​ចុះ​ពី​ស្រុក​យូដា​ទៅ​ប្រថាប់​នៅ​ក្រុង​សេសារា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ស្តេច​ហេរ៉ូឌ​បាន​រក​គាត់​មិន​ឃើញ នោះ​ក៏​ពិចារណា​សួរ​ពួក​អ្នក​យាម​ល្បាត ហើយ​បង្គាប់​ឲ្យ​នាំ​គេ​ទៅ​សំឡាប់​បង់ រួច​ស្តេច​ក៏​យាង​ចុះ​ពី​ស្រុក​យូដា ទៅ​ឯ​សេសារា គង់​នៅ​ទី​នោះ។

សូមមើលជំពូក

អាល់គីតាប

ស្តេច​ហេរ៉ូដ​បញ្ជា​ឲ្យ​គេ​រក​ពេត្រុស តែ​រក​មិន​ឃើញ​សោះ ស្ដេច​ក៏​ឲ្យ​គេ​កាត់​ទោស​ពួក​អ្នក​យាម រួច​ឲ្យ​គេ​នាំ​យក​ទៅ​សម្លាប់។ បន្ទាប់​មក ស្ដេច​ចុះ​ពី​ស្រុក​យូដា ទៅ​នៅ​ក្រុង​សេសា‌រា។

សូមមើលជំពូក



កិច្ចការ 12:19
19 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់ពី​ព្រះយេស៊ូវ​ប្រសូត​នៅ​បេថ្លេហិម​ក្នុង​យូឌា នា​សម័យ​ព្រះបាទ​ហេរ៉ូឌ មើល៍! មាន​ពួក​ហោរាចារ្យ​ពី​ទិសខាងកើត​បាន​មកដល់​យេរូសាឡិម


ក្រោយពី​ហោរាចារ្យទាំងនោះ​បាន​ចាកចេញ​ទៅហើយ មើល៍! មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​លេចមក​ដល់​យ៉ូសែប​ក្នុង​យល់សប្តិ ហើយ​និយាយថា​៖ “ចូរ​ក្រោកឡើង នាំ​ព្រះកុមារ និង​ម្ដាយ​របស់​ព្រះអង្គ រត់គេច​ទៅ​អេហ្ស៊ីប​ទៅ ហើយ​ចូរ​នៅ​ទីនោះ​រហូតដល់​យើង​ប្រាប់​អ្នក ពីព្រោះ​ហេរ៉ូឌ​រៀបនឹង​រក​បំផ្លាញជីវិត​ព្រះកុមារ​ហើយ”។


នៅពេល​ហេរ៉ូឌ​ឃើញ​ថា​ខ្លួន​ចាញ់បោក​ហោរាចារ្យ​ទាំងនោះ ទ្រង់​ក៏​ខ្ញាល់​យ៉ាងខ្លាំង ហើយ​ចាត់​គេ​ឲ្យទៅ សម្លាប់​ក្មេងប្រុស​ទាំងអស់​ដែល​នៅ​បេថ្លេហិម និង​តំបន់​ទាំងអស់​ជុំវិញ​បេថ្លេហិម ចាប់ពី​អាយុពីរឆ្នាំ​ចុះ​ក្រោម យោងតាម​ពេលវេលា​ដែល​ទ្រង់​បាន​សាកសួរ​ពី​ពួក​ហោរាចារ្យ​។


លុះ​ភ្លឺឡើង មាន​ការជ្រួលច្របល់​មិន​តិច​ទេ​ក្នុងចំណោម​ពួក​ទាហាន ថា​តើ​មាន​អ្វី​កើតឡើង​ដល់​ពេត្រុស​។


លុះ​ចាប់​ពេត្រុស​ហើយ ហេរ៉ូឌ​ក៏​ដាក់គុក​គាត់​ដោយ​ប្រគល់​ឲ្យ​ទាហាន​បួន​ក្រុម​យាម​គាត់ មួយក្រុមមានគ្នាបួន​នាក់​។ ទ្រង់​មានបំណង​នាំ​គាត់​ទៅដាក់​នៅមុខ​ប្រជាជន ក្រោយពី​បុណ្យរំលង​។


នៅ​យប់​មុន​ដែល​ហេរ៉ូឌ​រៀបនឹង​នាំ​ពេត្រុស​ចេញ ពេត្រុស​កំពុង​ដេកលក់​នៅចន្លោះ​ទាហាន​ពីរ​នាក់ ទាំង​ជាប់​ច្រវាក់​ពីរ​ខ្សែ ហើយ​មាន​ពួក​អ្នកយាម​ចាំយាម​នៅ​មាត់ទ្វារ​គុក​ដែរ​។


នៅពេល​ភ្ញាក់ឡើង ឆ្មាំគុក​ឃើញ​ទ្វារ​គុក​នៅ​ចំហ ក៏​ហូត​ដាវ​បម្រុងនឹង​សម្លាប់​ខ្លួន ដោយ​នឹកស្មានថា​ពួក​អ្នកទោស​បាន​រត់បាត់​អស់ហើយ​។


នៅ​ថ្ងៃបន្ទាប់ យើង​ចេញដំណើរ​ទៅដល់​សេសារា​។ យើង​បាន​ចូលទៅ​ក្នុង​ផ្ទះ​របស់​ភីលីព​អ្នកផ្សាយដំណឹងល្អ ជា​ម្នាក់​ក្នុង​អ្នកជំនួយ​ប្រាំពីរ​នាក់ ហើយ​ស្នាក់នៅ​ជាមួយ​គាត់​។


លុះ​ប៉ុន្មានថ្ងៃ​ក្រោយមក ព្រះបាទ​អ័គ្រីប៉ា និង​បេរេនីស​យាង​មក​ដល់​សេសារា ដើម្បី​សួរសុខទុក្ខ​ភេស្ទុស​។


ពេលនោះ ពួក​ទាហាន​មាន​គម្រោង​សម្លាប់​ពួក​អ្នកទោស ក្រែងលោ​មាន​អ្នកណា​ម្នាក់​ហែល​គេចខ្លួន​។


រីឯ​ភីលីព​វិញ គេ​ឃើញ​គាត់​នៅ​អាសូត​។ គាត់​ដើរចុះឡើង​ទាំង​ផ្សាយដំណឹងល្អ​ដល់​ទីក្រុង​ទាំងអស់ រហូត​មក​ដល់​សេសារា​៕