Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 12:19 - Khmer Christian Bible

19 កាល​ស្ដេច​ហេរ៉ូឌ​តាម​រក​លោក​ពេត្រុស​មិន​ឃើញ​ ស្ដេច​ក៏​សួរ​ចម្លើយ​ពួក​អ្នកយាម​ រួច​បញ្ជា​ឲ្យ​គេ​យក​ពួក​អ្នកយាម​ទៅ​សម្លាប់​ចោល​ បន្ទាប់មក​ ស្ដេច​ក៏​ចាកចេញ​ពី​ស្រុក​យូដា​ទៅ​ក្រុង​សេសារា​ ហើយ​ស្នាក់នៅ​ទី​នោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 រីឯ​ហេរ៉ូឌ​ខំរក​ពេត្រុស ប៉ុន្តែ​រកមិនឃើញ ទ្រង់​ក៏​សួរចម្លើយ​ពួក​អ្នកយាម ហើយ​បញ្ជា​ឲ្យ​យក​ពួកគេ​ទៅប្រហារជីវិត​។ បន្ទាប់មក ហេរ៉ូឌ​យាង​ចុះ​ពី​យូឌា​ទៅ​សេសារា ហើយ​ស្នាក់នៅ​ទីនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 កាល​ព្រះ‌បាទ​ហេរ៉ូឌ​រកលោក​មិន​ឃើញ ស្ដេច​ក៏​សួរ​ចម្លើយ​ពួក​អ្នកយាម ហើយ​បញ្ជា​ឲ្យ​គេ​យក​ទៅ​សម្លាប់។ បន្ទាប់មក ស្តេច​យាង​ចុះ​ពី​ស្រុក​យូដា ទៅ​ក្រុង​សេ‌សារា ហើយ​ក៏​គង់​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ព្រះ‌បាទ​ហេរ៉ូដ​បញ្ជា​ឲ្យ​គេ​រក​លោក តែ​រក​មិន​ឃើញ​សោះ ស្ដេច​ក៏​ឲ្យ​គេ​កាត់​ទោស​ពួក​អ្នក​យាម រួច​ឲ្យ​គេ​នាំ​យក​ទៅ​សម្លាប់។ បន្ទាប់​មក ស្ដេច​យាង​ចុះ​ពី​ស្រុក​យូដា​ទៅ​ប្រថាប់​នៅ​ក្រុង​សេសារា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 កាល​ស្តេច​ហេរ៉ូឌ​បាន​រក​គាត់​មិន​ឃើញ នោះ​ក៏​ពិចារណា​សួរ​ពួក​អ្នក​យាម​ល្បាត ហើយ​បង្គាប់​ឲ្យ​នាំ​គេ​ទៅ​សំឡាប់​បង់ រួច​ស្តេច​ក៏​យាង​ចុះ​ពី​ស្រុក​យូដា ទៅ​ឯ​សេសារា គង់​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ស្តេច​ហេរ៉ូដ​បញ្ជា​ឲ្យ​គេ​រក​ពេត្រុស តែ​រក​មិន​ឃើញ​សោះ ស្ដេច​ក៏​ឲ្យ​គេ​កាត់​ទោស​ពួក​អ្នក​យាម រួច​ឲ្យ​គេ​នាំ​យក​ទៅ​សម្លាប់។ បន្ទាប់​មក ស្ដេច​ចុះ​ពី​ស្រុក​យូដា ទៅ​នៅ​ក្រុង​សេសា‌រា។

សូមមើលជំពូក ចម្លង




កិច្ចការ 12:19
19 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះយេស៊ូ​ប្រសូត​នៅ​ភូមិ​បេថ្លេហិម​ ស្រុក​យូដា​ នៅក្នុង​រាជ្យ​ស្ដេច​ហេរ៉ូឌ​ នោះ​មាន​ពួក​តារាវិទូ​ពី​ទិស​ខាង​កើត​បាន​ចូល​មក​ដល់​ក្រុង​យេរូសាឡិម​


ពេល​ពួក​តារាវិទូ​ចេញ​ផុត​ នោះ​ទេវតា​របស់​ព្រះអម្ចាស់​បាន​លេច​ឲ្យ​លោក​យ៉ូសែប​ឃើញ​ក្នុង​យល់សប្ដិ​ ដោយ​និយាយ​ថា៖​ «ក្រោក​ឡើង!​ ចូរ​នាំ​បុត្រ​តូច​ និង​ម្ដាយ​គេច​ខ្លួន​ទៅ​ស្រុក​អេស៊ីព្ទ​ ហើយ​នៅ​ទីនោះ​រហូត​ដល់​ខ្ញុំ​ប្រាប់​អ្នក​ម្ដង​ទៀត​ ដ្បិត​ស្ដេច​ហេរ៉ូឌ​រក​សម្លាប់​បុត្រ​តូច​នេះ​ហើយ»​


បន្ទាប់​ពី​ស្ដេច​ហេរ៉ូឌ​ដឹង​ថា​ចាញ់​បោក​ពួក​តារាវិទូ​ ក៏​ខឹង​យ៉ាង​ខ្លាំង​ រួច​បាន​ចាត់​គេ​ឲ្យ​ទៅ​សម្លាប់​ក្មេង​ប្រុស​ទាំងអស់​ ចាប់​ពី​អាយុ​ពីរ​ឆ្នាំ​ចុះ​ ទាំង​នៅក្នុង​ភូមិ​បេថ្លេហិម​ និង​នៅ​ក្បែរ​ភូមិ​នោះ​ យោង​តាម​ពេល​វេលា​ដែល​ស្ដេច​បាន​សួរ​បញ្ជាក់​ពួក​តារាវិទូ។​


លុះ​ភ្លឺ​ឡើង​ មាន​ការ​ជ្រួល​ច្របល់​ជា​ខ្លាំង​នៅ​ក្នុង​ចំណោម​ពួក​ទាហាន​អំពី​ការ​បាត់​ខ្លួន​របស់​លោក​ពេត្រុស​


ក្រោយ​ពី​ស្ដេច​បាន​ចាប់​លោក​ពេត្រុស​រួច​ ក៏​យក​ទៅ​ដាក់​គុក​ ហើយ​ប្រគល់​គាត់​ឲ្យ​ទាហាន​បួន​ក្រុម​យាម​ គឺ​មួយ​ក្រុម​មាន​គ្នា​បួន​នាក់​ ដ្បិត​ស្ដេច​មាន​បំណង​នាំ​គាត់​ទៅ​ដាក់​នៅ​ចំពោះ​មុខ​បណ្ដាជន​ក្រោយ​ពី​បុណ្យ​រំលង​


នៅ​យប់​ដែល​ស្ដេច​ហេរ៉ូឌ​ហៀប​នឹង​នាំ​លោក​ពេត្រុស​ចេញ​មក​ គឺ​នៅ​ពេល​ដែល​គាត់​កំពុង​ដេក​លក់​នៅ​ចន្លោះ​ទាហាន​ពីរ​នាក់​ ទាំង​មាន​ច្រវាក់​ពីរ​ខ្សែ​ចង​ជាប់​ ហើយ​ពួក​អ្នកយាម​កំពុង​យាម​នៅ​មាត់​ទ្វារ​គុក​


ពេល​ឆ្មាំ​គុក​ភ្ញាក់​ឡើង​ ឃើញ​ទ្វារ​គុក​ទាំងឡាយ​ចំហ​ដូច្នេះ​ គាត់​ក៏​ហូត​ដាវ​បម្រុង​សម្លាប់​ខ្លួន​ ដោយ​ស្មាន​ថា​អ្នក​ទោស​រត់​អស់​ហើយ​


នៅ​ថ្ងៃ​បន្ទាប់​ យើង​ចេញ​ដំណើរ​ទៀត​ ហើយ​មក​ដល់​ក្រុង​សេសារា​ រួច​ក៏​ចូល​ទៅ​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​លោក​ភីលីព​ ជា​អ្នក​ប្រកាស​ដំណឹង​ល្អ​ម្នាក់​ ក្នុង​ចំណោម​អ្នក​ទាំង​ប្រាំពីរ។​


លុះ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ ស្ដេច​អ័គ្រីប៉ា​ និង​ព្រះនាង​បេរេនីស​បាន​មក​ដល់​ក្រុង​សេសារា​ ដើម្បី​សំដែង​ការ​គួរសម​ចំពោះ​លោក​ភេស្ទុស។​


ពេល​នោះ​ ពួក​ទាហាន​មាន​ផែនការ​ថា​ ពួកគេ​ត្រូវ​សម្លាប់​អ្នក​ទោស​ចោល​ ក្រែងលោ​អ្នកណា​ម្នាក់​ហែល​គេច​ខ្លួន​


រីឯ​លោក​ភីលីព​វិញ​ គេ​បាន​ឃើញ​គាត់​នៅ​ឯ​ក្រុង​អាសូត​ ហើយ​ពេល​គាត់​ធ្វើ​ដំណើរ​ទៅ​ គាត់​ក៏​ប្រកាស​ដំណឹង​ល្អ​ក្នុង​ក្រុង​ទាំង​អស់​ រហូត​ទាល់​តែ​គាត់​បាន​មក​ដល់​ក្រុង​សេសារា។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម