ពេលឃើញដូច្នេះ ពួកផារិស៊ីក៏និយាយនឹងពួកសិស្សរបស់ព្រះអង្គថា៖ “ម្ដេចក៏គ្រូរបស់អ្នករាល់គ្នាហូបជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?”។
កិច្ចការ 11:3 - ព្រះគម្ពីរខ្មែរសាកល ថា៖ “អ្នកបានចូលទៅក្នុងផ្ទះរបស់ពួកអ្នកមិនបានកាត់ស្បែក ហើយបានហូបជាមួយពួកគេទៀតផង”។ Khmer Christian Bible ថា៖ «អ្នកបានទៅជួបពួកអ្នកមិនកាត់ស្បែក ហើយបានបរិភោគជាមួយពួកគេទៀត!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «លោកបានចូលទៅឯពួកមនុស្សដែលមិនកាត់ស្បែក ហើយបរិភោគជាមួយគេទៀតផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «លោកបានចូលក្នុងផ្ទះសាសន៍ដទៃ ហើយក៏បានបរិភោគជាមួយពួកគេថែមទៀតផង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកបានចូលទៅឯពួកមនុស្សដែលមិនកាត់ស្បែក ក៏បានពិសាជាមួយនឹងគេផង អាល់គីតាប «លោកបានចូលក្នុងផ្ទះសាសន៍ដទៃហើយក៏បានបរិភោគជាមួយពួកគេថែមទៀតផង!»។ |
ពេលឃើញដូច្នេះ ពួកផារិស៊ីក៏និយាយនឹងពួកសិស្សរបស់ព្រះអង្គថា៖ “ម្ដេចក៏គ្រូរបស់អ្នករាល់គ្នាហូបជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?”។
ពួកផារិស៊ី និងពួកគ្រូវិន័យក៏រអ៊ូរទាំថា៖ “អ្នកនេះទទួលមនុស្សបាប ហើយហូបជាមួយពួកគេទៀតផង”។
ពួកគេនាំព្រះយេស៊ូវពីកៃផាសទៅវិមានអភិបាល; ពេលនោះជាពេលព្រឹកព្រលឹម។ ពួកគេមិនចូលទៅក្នុងវិមាននោះទេ ដើម្បីកុំឲ្យត្រូវបានធ្វើឲ្យសៅហ្មង ក្រែងលោមិនបានហូបអាហារបុណ្យរំលង។
ដូច្នេះ ពេត្រុសក៏អញ្ជើញពួកគេចូលក្នុង ហើយឲ្យស្នាក់នៅទីនោះ។ នៅថ្ងៃបន្ទាប់ គាត់ក្រោកឡើងចេញទៅជាមួយពួកគេ ហើយមានបងប្អូនខ្លះពីយ៉ុបប៉េបានរួមដំណើរជាមួយគាត់ដែរ។
គាត់ក៏និយាយនឹងពួកគេថា៖ “អ្នករាល់គ្នាដឹងថា ការដែលជនជាតិយូដាសេពគប់ ឬចូលទៅជិតជនបរទេសជាការខុសនឹងក្រឹត្យវិន័យ។ ប៉ុន្តែព្រះបានបង្ហាញខ្ញុំថា មិនត្រូវហៅអ្នកណាម្នាក់ថាមិនបរិសុទ្ធ ឬសៅហ្មងឡើយ។
ដូច្នេះ ចូរចាត់គេឲ្យទៅយ៉ុបប៉េ ហើយអញ្ជើញស៊ីម៉ូនដែលគេហៅថាពេត្រុសមកចុះ។ គាត់ស្នាក់នៅក្នុងផ្ទះរបស់ស៊ីម៉ូនជាងសម្លាប់ស្បែក នៅក្បែរសមុទ្រ’។
ដូច្នេះ គាត់ក៏បង្គាប់ឲ្យពួកគេទទួលពិធីជ្រមុជទឹកក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ។ បន្ទាប់មក ពួកគេសុំពេត្រុសឲ្យស្នាក់នៅប៉ុន្មានថ្ងៃទៀត៕
ប៉ុន្តែឥឡូវនេះ ខ្ញុំសរសេរមកអ្នករាល់គ្នា កុំឲ្យសេពគប់ជាមួយអ្នកណាក៏ដោយដែលមានឈ្មោះជាបងប្អូន ដែលជាមនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សលោភលន់ មនុស្សថ្វាយបង្គំរូបបដិមាករ មនុស្សជេរប្រមាថ មនុស្សប្រមឹក ឬមនុស្សឆបោកឡើយ ហើយក៏កុំឲ្យហូបជាមួយមនុស្សបែបនេះដែរ។
ដ្បិតមុនពេលមានអ្នកខ្លះបានមកពីយ៉ាកុប គាត់តែងតែហូបជាមួយសាសន៍ដទៃ ប៉ុន្តែនៅពេលអ្នកទាំងនោះបានមកដល់ គាត់ក៏ដកខ្លួនថយ ហើយញែកខ្លួនចេញ ដោយខ្លាចពួកកាត់ស្បែក។
ប្រសិនបើអ្នកណាមករកអ្នករាល់គ្នា ប៉ុន្តែមិននាំសេចក្ដីបង្រៀននេះមកទេ នោះកុំទទួលអ្នកនោះមកក្នុងផ្ទះ ហើយក៏កុំជម្រាបសួរអ្នកនោះឡើយ