ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 10:31 - ព្រះគម្ពីរខ្មែរសាកល

និយាយថា​៖ ‘កូនេលាស​អើយ សេចក្ដីអធិស្ឋាន​របស់អ្នក​ត្រូវបាន​សណ្ដាប់​ហើយ រីឯ​ការចែកទាន​របស់អ្នក​ក៏​ត្រូវបាន​នឹកចាំ​នៅចំពោះ​ព្រះ​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​និយាយ​មក​ខ្ញុំ​ថា​ កូនេលាស​អើយ!​ ព្រះជាម្ចាស់​បាន​ឮ​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ហើយ​ ក៏​បាន​នឹកចាំ​ការ​ដាក់​ទាន​របស់​អ្នក​ដែរ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ពោល​ថា៖ "កូនេ‌លាស​អើយ ព្រះ‌ទ្រង់​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​លោក​ហើយ ឯ​ការ​ធ្វើ​ទាន​របស់​លោក ក៏​បានជា​សេចក្ដី​រំឭក​នៅ​ចំពោះ​ព្រះ‌ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

“លោក​កូនេ‌លាស​អើយ ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​លោក​ហើយ រីឯ​ទាន​របស់​លោក​ក៏​ព្រះអង្គ​មិន​ភ្លេច​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប្រាប់​ថា កូនេ‌លាស​អើយ ព្រះ​បាន​ទទួល​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ហើយ ក៏​នឹក​ចាំ​ពី​ទាន​របស់​អ្នក​ដែរ

សូមមើលជំពូក

អាល់គីតាប

“លោក​កូនេ‌លាស​អើយ អុលឡោះ​បាន​ស្តាប់​ពាក្យ​ទូរអា​របស់​អ្នក​ហើយ រីឯ​ទាន​របស់​លោក ក៏​អុលឡោះ​មិន​ភ្លេច​ដែរ។

សូមមើលជំពូក



កិច្ចការ 10:31
14 ការដាក់ឲ្យឆ្លើយតបគ្នា  

“ចូរ​ទៅ​ប្រាប់​ហេសេគា​ថា​: ‘ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់​ដាវីឌ​ដូនតា​របស់ព្រះករុណា មានបន្ទូល​ដូច្នេះ​ថា​: “យើង​បាន​ឮ​ពាក្យអធិស្ឋាន​របស់អ្នក ក៏​បាន​ឃើញ​ទឹកភ្នែក​របស់អ្នក​ហើយ​។ មើល៍! យើង​នឹង​បន្ថែម​ដប់ប្រាំ​ឆ្នាំ​ទៀត​លើ​អាយុ​របស់អ្នក​។


រួច​គាត់​និយាយ​នឹង​ខ្ញុំ​ថា​៖ “ដានីយ៉ែល​អើយ កុំ​ខ្លាច​ឡើយ ដ្បិត​តាំងពី​ថ្ងៃ​ដំបូង​ដែល​អ្នក​បាន​ដាក់ចិត្ត​របស់អ្នក​ដើម្បី​យល់ច្បាស់ ហើយ​បាន​បន្ទាបខ្លួន​នៅចំពោះ​ព្រះ​របស់អ្នក ពាក្យ​របស់អ្នក​ត្រូវបាន​សណ្ដាប់​ហើយ ដូច្នេះ​ខ្ញុំ​បាន​មក​ដោយព្រោះ​ពាក្យ​របស់អ្នក​។


នៅពេល​អ្នក​ចាប់ផ្ដើម​ពាក្យអង្វរករ មាន​ព្រះបន្ទូល​ចេញមក​ជាស្រេចហើយ ដូច្នេះ​ខ្ញុំ​បាន​មក​ប្រាប់ ដ្បិត​អ្នក​ជា​មនុស្ស​សំណព្វ​។ ដោយហេតុនេះ ចូរ​ពិចារណា​ព្រះបន្ទូល​នេះ ហើយ​យល់ច្បាស់​នូវ​ការបើកបង្ហាញ​នេះ​ចុះ​។


ប៉ុន្តែ​ទូតសួគ៌​និយាយ​នឹង​លោក​ថា៖ “កុំ​ខ្លាច​ឡើយ សាការី​អើយ ពីព្រោះ​សេចក្ដីអធិស្ឋាន​របស់អ្នក​ត្រូវបាន​សណ្ដាប់​ហើយ​។ អេលីសាបិត ប្រពន្ធ​របស់អ្នក​នឹង​សម្រាល​បាន​កូនប្រុស​ម្នាក់​ឲ្យ​អ្នក ហើយ​អ្នក​ត្រូវ​ដាក់ឈ្មោះ​កូននោះ​ថា យ៉ូហាន​។


កូនេលាស​និយាយថា​៖ “កាលពី​បួន​ថ្ងៃ​មុន នៅ​ម៉ោងថ្មើរ​នេះ គឺ​ម៉ោងបីរសៀល ខ្ញុំ​កំពុង​អធិស្ឋាន​នៅក្នុង​ផ្ទះ​របស់ខ្ញុំ​។ ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ស្លៀក​សម្លៀកបំពាក់​ដ៏ភ្លឺចិញ្ចាច ឈរ​នៅពីមុខ​ខ្ញុំ


ដូច្នេះ ចូរ​ចាត់​គេ​ឲ្យទៅ​យ៉ុបប៉េ ហើយ​អញ្ជើញ​ស៊ីម៉ូន​ដែល​គេ​ហៅថា​ពេត្រុស​មក​ចុះ​។ គាត់​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន​ជាងសម្លាប់ស្បែក នៅក្បែរ​សមុទ្រ’។


លោក​សម្លឹងមើល​ទៅ​ទូតសួគ៌នោះ ក៏​ភ័យខ្លាច ហើយ​តបថា​៖ “ព្រះអម្ចាស់​អើយ តើ​មាន​ការ​អ្វី​?”។ ទូតសួគ៌​ក៏​និយាយថា​៖ “សេចក្ដីអធិស្ឋាន​របស់អ្នក និង​ការចែកទាន​របស់អ្នក បាន​ឡើងទៅ​ទុកជា​ការរំលឹក​នៅចំពោះ​ព្រះ​ហើយ​។


សព្វថ្ងៃនេះ ខ្ញុំ​មាន​គ្រប់គ្រាន់​ទាំងអស់ ហើយ​មានសម្បូរហូរហៀរ​ទៀតផង​។ ខ្ញុំ​បាន​ទទួល​គ្រប់គ្រាន់​ហើយ ដោយ​បាន​ទទួល​ពី​អេប៉ាប្រូឌីត​នូវ​អ្វីៗ​ដែល​មកពី​អ្នករាល់គ្នា​។ របស់ទាំងនោះជា​ក្លិនក្រអូបពិដោរ ជា​យញ្ញបូជា​នៃ​ការសន្ដោស និង​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ​។


ដ្បិត​ព្រះ​មិនមែន​អយុត្តិធម៌ រហូតដល់​ភ្លេច​កិច្ចការ​របស់អ្នករាល់គ្នា និង​សេចក្ដីស្រឡាញ់​ដែល​អ្នករាល់គ្នា​បាន​សម្ដែង​ចំពោះ​ព្រះនាម​របស់​ព្រះអង្គ​ដោយ​បាន​បម្រើ​វិសុទ្ធជន ហើយ​ឥឡូវនេះ​ក៏​នៅតែ​បម្រើ‍​ដែរ​នោះ​ទេ​។


នៅពេល​កូនចៀម​បាន​យក​ក្រាំង​ហើយ សត្វមានជីវិត​ទាំង​បួន និង​ពួក​ចាស់ទុំ​ទាំង​ម្ភៃបួន​នាក់​បាន​ក្រាបចុះ​នៅចំពោះ​កូនចៀម​។ ម្នាក់ៗ​កាន់​ពិណ​មួយ និង​ពែង​មាស​ពេញ​ដោយ​គ្រឿងក្រអូប​ដែល​ជា​សេចក្ដីអធិស្ឋាន​របស់​វិសុទ្ធជន​។