ពេលនោះ ព្រះយេហូវ៉ាមានបន្ទូលនឹងខ្ញុំថា៖ “ចូរបោះកាក់ប្រាក់ទាំងនោះទៅជាងស្មូនចុះ”។ វាជាតម្លៃយ៉ាងល្អ ដែលខ្ញុំត្រូវគេវាយតម្លៃ។ ខ្ញុំក៏យកកាក់ប្រាក់សាមសិបនោះ បោះទៅជាងស្មូននៅដំណាក់របស់ព្រះយេហូវ៉ា។
កិច្ចការ 1:19 - ព្រះគម្ពីរខ្មែរសាកល ហេតុការណ៍នេះត្រូវមនុស្សទាំងអស់ដែលរស់នៅយេរូសាឡិមបានដឹង បានជាគេហៅដីនោះជាភាសារបស់គេថា ‘អាកិលដាម៉ា’ ដែលមានអត្ថន័យថា ‘វាលឈាម’។ Khmer Christian Bible ហើយពួកអ្នកនៅក្រុងយេរូសាឡិមបានដឹងរឿងនេះគ្រប់គ្នា ដូច្នេះពួកគេក៏ហៅដីនោះជាភាសារបស់ពួកគេផ្ទាល់ថា អាកិលដាម៉ា ដែលមានន័យថា «ស្រែឈាម»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រឿងនេះបានឮទៅដល់អ្នកក្រុងយេរូសាឡិមទាំងអស់ ដូច្នេះហើយបានជាគេហៅចម្ការនោះតាមភាសាគេថា អាកិលដាម៉ា មានន័យថា ចម្ការឈាម)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកក្រុងយេរូសាឡឹមដឹងរឿងនេះគ្រប់ៗគ្នា ហេតុនេះហើយបានជាគេហៅចម្ការនោះតាមភាសារបស់គេថា “អាកិលដាម៉ា”មានន័យថា “ចម្ការឈាម”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រឿងនោះបានឮ ទៅដល់មនុស្សទាំងឡាយ ដែលនៅក្រុងយេរូសាឡិម បានជាគេហៅវាលនោះតាមភាសាគេថា អាកិលដាម៉ា គឺប្រែថា វាលឈាម) អាល់គីតាប អ្នកក្រុងយេរូសាឡឹមដឹងរឿងនេះគ្រប់ៗគ្នា ហេតុនេះហើយបានជាគេហៅចម្ការនោះ តាមភាសារបស់គេថា “អាកិលដាម៉ា”មានន័យថា “ចម្ការឈាម”។ |
ពេលនោះ ព្រះយេហូវ៉ាមានបន្ទូលនឹងខ្ញុំថា៖ “ចូរបោះកាក់ប្រាក់ទាំងនោះទៅជាងស្មូនចុះ”។ វាជាតម្លៃយ៉ាងល្អ ដែលខ្ញុំត្រូវគេវាយតម្លៃ។ ខ្ញុំក៏យកកាក់ប្រាក់សាមសិបនោះ បោះទៅជាងស្មូននៅដំណាក់របស់ព្រះយេហូវ៉ា។
ពួកទាហានក៏ទទួលលុយ ហើយធ្វើដូចដែលត្រូវបានបង្គាប់។ ដូច្នេះ រឿងនេះបានឮសុសសាយក្នុងចំណោមជនជាតិយូដារហូតមកដល់សព្វថ្ងៃ។
“អស់លោកដែលជាជនជាតិអ៊ីស្រាអែលអើយ! ចូរស្ដាប់ពាក្យទាំងនេះ: ព្រះយេស៊ូវអ្នកណាសារ៉ែត ជាអ្នកដែលព្រះបានបញ្ជាក់ដល់អ្នករាល់គ្នា ដោយព្រះចេស្ដា ការអស្ចារ្យ និងទីសម្គាល់នានា ដែលព្រះទ្រង់ធ្វើក្នុងចំណោមអ្នករាល់គ្នាតាមរយៈព្រះអង្គនេះ ដូចដែលខ្លួនអ្នករាល់គ្នាដឹងស្រាប់ហើយ។
មេបញ្ជាការបានអនុញ្ញាតឲ្យ ដូច្នេះប៉ូលក៏ឈរលើកាំជណ្ដើរ ធ្វើសញ្ញាដោយដៃទៅកាន់ប្រជាជន។ លុះពួកគេស្ងៀមស្ងាត់ហើយ ប៉ូលនិយាយនឹងពួកគេជាភាសាហេព្រើរថា៖