ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 149 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 149

ពាក្យ​សរសើរ​តម្កើង​ដល់​ព្រះ​ដែល​ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​សាសន៍​អ៊ីស្រា‌អែល

1 ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ! ចូរ​ច្រៀង​បទ​មួយ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ពួកអ្នក​បរិសុទ្ធ!

2 ចូរ​ឲ្យ​អ៊ីស្រា‌អែល​រីក‌រាយ​ក្នុង​ព្រះ​ដែល​បង្កើត​ខ្លួន ចូរ​ឲ្យ​ពួក​កូន​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ត្រេក‌អរ នឹង​ព្រះ​មហា‌ក្សត្រ​របស់​ខ្លួន!

3 គួរ​ឲ្យ​គេ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ ដោយ​លោត​កញ្ឆេង គួរ​ឲ្យ​គេ​ច្រៀង​ថ្វាយ​ព្រះ‌អង្គ ដោយ​វាយ​ក្រាប់ និង​ចាប់​ស៊ុង!

4 ដ្បិត​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌អង្គ​តាក់‌តែង​មនុស្ស​រាប‌សា ដោយ​ការ​សង្គ្រោះ។

5 ចូរ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​រីក‌រាយ​ឡើង​នឹង​សិរី‌ល្អ ចូរ​ឲ្យ​គេ​ច្រៀង​ដោយ​អំណរ ក្នុង​ដំណេក​របស់​ខ្លួន។

6 សូម​ឲ្យ​មានការ​សរសើរ​តម្កើង​យ៉ាង​ខ្ពស់ ពី​ព្រះនៅ​ក្នុង​មាត់​របស់​គេ ហើយឲ្យ​មាន​ដាវ​មុខ​ពីរ នៅ​ជាប់​នឹង​ដៃ​របស់​គេ​ដែរ

7 ដើម្បី​សម្រេច​ការ​សង‌សឹក ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន និង​ដាក់​ទោស​ដល់​ប្រជាជន​ទាំង‌ឡាយ

8 ប្រយោជន៍​នឹង​ដាក់​ច្រវាក់​ដល់​ពួក​ស្តេច​របស់​គេ ហើយ​ដាក់​ខ្នោះ​ដែក ដល់​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​របស់​គេ

9 ដើម្បី​សម្រេច​ការ​វិនិច្ឆ័យ​ដល់សាសន៍​ទាំង​នោះ ដូច​ជា​បាន​ចែង​ទុក​មក​ហើយ! ការ​នេះ​ជា​កិត្តិយស ដល់​អស់​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហាលេលូយ៉ា !

© 2016 United Bible Societies

Bible Society in Cambodia