ចំនួនប្រជាជនយូដាដែលវិលត្រឡប់មកស្រុកវិញ1 ក្នុងចំណោមអស់អ្នកដែលស្តេចនេប៊ូក្នេសាជាស្តេចស្រុកបាប៊ីឡូនចាប់ទៅជាឈ្លើយនោះ មានមួយចំនួនវិលមកក្រុងយេរូសាឡឹម និងស្រុកយូដាវិញ ហើយទៅរស់នៅតាមស្រុកភូមិរបស់គេរៀងៗខ្លួន។ 2 អ្នកទាំងនោះវិលត្រឡប់មកវិញ ក្រោមការដឹកនាំរបស់លោកសូរ៉ូបាបិល លោកយេសួរ លោកនេហេមា លោកសេរ៉ាយ៉ា លោករេអេឡាយ៉ា លោកម៉ាដេកាយ លោកប៊ីលសាន លោកមីសផា លោកប៊ីគវ៉ាយ លោករេហ៊ូម និងលោកបាណា។ ចំនួនមនុស្សក្នុងចំណោមប្រជាជនអ៊ីស្រអែលមានដូចតទៅ: 3 កូនចៅរបស់លោកប៉ារ៉ូសមាន ២ ១៧២នាក់ 4 កូនចៅរបស់លោកសេផាធាមាន៣៧២នាក់ 5 កូនចៅរបស់លោកអើរ៉ាសមាន ៧៧៥នាក់ 6 កូនចៅរបស់លោកប៉ាហាត់-ម៉ូអាប់ កូនចៅរបស់លោកយេសួរ និងកូនចៅរបស់លោកយ៉ូអាប់មាន២ ៨១២នាក់ 7 កូនចៅរបស់លោកអេឡាំមាន ១ ២៥៤នាក់ 8 កូនចៅរបស់លោកសាធូមាន ៩៤៥នាក់ 9 កូនចៅរបស់លោកសាកាយមាន ៧៦០ នាក់ 10 កូនចៅរបស់លោកបានីមាន ៦៤២នាក់ 11 កូនចៅរបស់លោកបេបាយមាន ៦២៣នាក់ 12 កូនចៅរបស់លោកអាសកាដមាន ១ ២២២នាក់ 13 កូនចៅរបស់លោកអដូនីកាំមាន ៦៦៦នាក់ 14 កូនចៅរបស់លោកប៊ីគវ៉ាយមាន២ ០៥៦នាក់ 15 កូនចៅរបស់លោកអេឌីនមាន ៤៥៤នាក់ 16 កូនចៅរបស់លោកអេធើ ដែលជាពូជពង្សរបស់លោកហេសេគា មាន ៩៨នាក់ 17 កូនចៅរបស់លោកបេសាយមាន ៣២៣ នាក់ 18 កូនចៅរបស់លោកយ៉ូរ៉ាមាន ១១២នាក់ 19 កូនចៅរបស់លោកហាស៊ូមមាន ២២៣ នាក់ 20 កូនចៅរបស់លោកគីបារមាន ៩៥នាក់ 21 អ្នកភូមិបេថ្លេហិមមាន ១២៣នាក់ 22 អ្នកភូមិ នថូផាមាន ៥៦នាក់ 23 អ្នកភូមិអាណាថោតមាន ១២៨នាក់ 24 អ្នកភូមិអាសម៉ាវែតមាន ៤២នាក់ 25 អ្នកក្រុងគារយ៉ាត-អើរីម កេភីរ៉ា និងបៀរ៉ូត មាន ៧៤៣នាក់ 26 អ្នកក្រុងរ៉ាម៉ា និងកេបា មាន ៦២១នាក់ 27 អ្នកក្រុងមីកម៉ាសមាន ១២២នាក់ 28 អ្នកក្រុងបេតអែល និងអៃ មាន២២៣ នាក់ 29 អ្នកភូមិនេបូរមាន ៥២នាក់ 30 កូនចៅរបស់លោកម៉ាកប៊ីសមាន ១៥៦នាក់ 31 កូនចៅរបស់លោកអេឡាំម្នាក់ទៀត មាន ១ ២៥៤នាក់ 32 កូនចៅរបស់លោកហារីមមាន ៣២០ នាក់ 33 អ្នកក្រុងឡូដ ហាឌីដ និងអូណូ មាន ៧២៥នាក់ 34 អ្នកក្រុងយេរីខូមាន ៣៤៥នាក់ 35 អ្នកក្រុងសេណាអាមាន ៣ ៦៣០ នាក់ 36 ក្រុមអ៊ីមុាំ ជាកូនចៅលោកយេដាយ៉ា ក្នុងក្រុមគ្រួសាររបស់លោកយេសួរ មាន ៩៧៣នាក់ 37 កូនចៅរបស់លោកអ៊ីមមើរមាន ១ ០៥២នាក់ 38 កូនចៅរបស់លោកផាសហ៊ើរមាន ១ ២៤៧នាក់ 39 កូនចៅរបស់លោកហារីមមាន ១ ០១៧នាក់។ 40 ក្រុមលេវី ជាកូនចៅរបស់លោកយេសួរ កូនចៅរបស់លោកកាឌមាល និងកូនចៅរបស់លោកហូដាវា មាន៧៤នាក់ 41 ក្រុមចំរៀងជាកូនចៅរបស់លោកអេសាភ មាន១២៨នាក់ 42 ក្រុមយាមទ្វារជាកូនចៅរបស់លោកសាលូម កូនចៅរបស់លោកអេធើរ កូនចៅរបស់លោកថាល់ម៉ូន កូនចៅរបស់លោកអ័កគូប កូនចៅរបស់លោកហាធីថា និងកូនចៅរបស់លោកសូបាយ មាន១៣៩នាក់ 43 ក្រុមអ្នកបម្រើម៉ាស្ជិទ ជាកូនចៅរបស់លោកស៊ីហា កូនចៅរបស់លោកហាស៊ូផា កូនចៅរបស់លោកថាបាអូត 44 កូនចៅរបស់លោកកេរ៉ូស កូនចៅរបស់លោកស៊ីយ៉ាហា កូនចៅរបស់លោកផាដូន 45 កូនចៅរបស់លោកលេបាណា កូនចៅរបស់លោកហាកាបា កូនចៅរបស់លោកអ័កគូប 46 កូនចៅរបស់លោកហាកាប កូនចៅរបស់លោកសាលម៉ាយ កូនចៅរបស់លោកហាណាន 47 កូនចៅរបស់លោកគីដេល កូនចៅរបស់លោកកាហារ កូនចៅរបស់លោករីអាយ៉ា 48 កូនចៅរបស់លោករេស៊ីន កូនចៅរបស់លោកនេកូដា កូនចៅរបស់លោកកាសាម 49 កូនចៅរបស់លោកអ៊ូសា កូនចៅរបស់លោកផាសេហា កូនចៅរបស់លោកបេសាយ 50 កូនចៅរបស់លោកអាសណា កូនចៅរបស់លោកមេហូនីម កូនចៅរបស់លោកនេភូស៊ីម 51 កូនចៅរបស់លោកបាកប៊ូក កូនចៅរបស់លោកហាគូផា កូនចៅរបស់លោកហាហ៊ើរ 52 កូនចៅរបស់លោកបាសលូត កូនចៅរបស់លោកមេហ៊ីដា កូនចៅរបស់លោកហាសា 53 កូនចៅរបស់លោកបារកូស កូនចៅរបស់លោកស៊ីសេរ៉ា កូនចៅរបស់លោកថាម៉ា 54 កូនចៅរបស់លោកនេស៊ីយ៉ា កូនចៅរបស់លោកហាធីផា 55 កូនចៅពួកអ្នកបម្រើរបស់ស្តេចស៊ូឡៃម៉ាន គឺកូនចៅរបស់លោកសូថាយ កូនចៅរបស់លោកសូផេរេត កូនចៅរបស់លោកពេរូដា 56 កូនចៅរបស់លោកយ៉ាឡា កូនចៅរបស់លោកដារកុន កូនចៅរបស់លោកគីដេល 57 កូនចៅរបស់លោកសេផាធា កូនចៅរបស់លោកហាធីល កូនចៅរបស់លោកផូកេរេត ពីសេបែម និងកូនចៅរបស់លោកអាំម៉ូន។ 58 សរុបទាំងអស់ក្រុមអ្នកបម្រើម៉ាស្ជិទ និងកូនចៅពួកអ្នកបម្រើស្តេចស៊ូឡៃម៉ានមាន ៣៩២នាក់។ 59 រីឯអស់អ្នកដែលមកពីធេល-មែឡា ធេល-ហារេសា កេរូប-អដាន និងអ៊ីមមើរ ហើយពុំស្គាល់ញាតិសន្ដាន និងដូនតារបស់ខ្លួន ដើម្បីបញ្ជាក់ថា គេពិតជាជនជាតិអ៊ីស្រអែលមែននោះគឺ 60 កូនចៅរបស់លោកដេឡាយ៉ា កូនចៅរបស់លោកថូប៊ីយ៉ា និងកូនចៅរបស់លោកនេកូដា ដែលមានចំនួន ៦៥២នាក់។ 61 ក្នុងចំណោមក្រុមអ៊ីមុាំ មានកូនចៅរបស់លោកហាបាយ៉ា កូនចៅរបស់លោកហាកូស កូនចៅរបស់លោកបាស៊ីឡាយ ដែលបានរៀបការជាមួយកូនស្រីរបស់លោកបាស៊ីឡាយជាអ្នកស្រុកកាឡាដ ហើយដាក់ឈ្មោះខ្លួនដូចឪពុកក្មេក។ 62 អ្នកទាំងនោះរកនាមត្រកូលពូជពង្សរបស់ខ្លួនពុំឃើញទេ ដូច្នេះ គេចាត់ទុកអ្នកទាំងនោះមិនបរិសុទ្ធ ដែលពុំអាចបំពេញមុខងារជាអ៊ីមុាំបានឡើយ។ 63 លោកទេសាភិបាលហាមពួកគេបរិភោគអាហារដ៏សក្ការៈបំផុត រហូតទាល់តែអ៊ីមុាំណាម្នាក់សាកសួរយូរីម និងធូមីមជាមុនសិន។ 64 សហគមន៍ទាំងមូលមានចំនួន៤២ ៣៦០ នាក់ 65 ដោយឥតរាប់បញ្ចូលអ្នកបម្រើប្រុសស្រីរបស់ពួកគេដែលមានចំនួន៧ ៣៣៧នាក់ទេ។ ក្នុងចំណោមពួកគេមានអ្នកចំរៀងប្រុសស្រី២០០ នាក់។ 66 មានសេះទាំងអស់ ៧៣៦ក្បាល លាកាត់ ២៤៥ក្បាល 67 អូដ្ឋ៤៣៥ក្បាល និងលា ៦ ៧២០ក្បាល។ 68 ពេលមកដល់ដំណាក់របស់អុលឡោះតាអាឡានៅក្រុងយេរូសាឡឹម មានមេដឹកនាំក្រុមគ្រួសារមួយចំនួនធំបានជូនជំនូនស្ម័គ្រចិត្ត សម្រាប់ការសាងសង់ដំណាក់របស់អុលឡោះនៅកន្លែងដើមឡើងវិញ។ 69 ពួកគេផ្តល់សម្រាប់ការសង់ម៉ាស្ជិទ តាមសមត្ថភាពរបស់ខ្លួន គឺមានមាសចំនួនប្រាំមួយម៉ឺនមួយពាន់តម្លឹង និងប្រាក់ប្រាំពាន់ណែន ព្រមទាំងសម្លៀកបំពាក់អ៊ីមុាំចំនួនមួយរយសាមសិបសម្រាប់។ 70 ក្រុមអ៊ីមុាំ ក្រុមលេវី ប្រជាជន ក្រុមចំរៀង ក្រុមយាមទ្វារ ក្រុមអ្នកបម្រើម៉ាស្ជិទ និងជនជាតិអ៊ីស្រអែលទាំងមូល នាំគ្នាទៅរស់នៅតាមក្រុងរបស់គេរៀងៗខ្លួនវិញ។ |
© 2014 United Bible Societies, UK.
United Bible Societies