ចូរយើងនាំគ្នាលើកតម្កើងអុលឡោះតាអាឡា!1 សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងអុលឡោះតាអាឡា! ចូរស្រែកច្រៀងដោយអំណរ ជូនអុលឡោះដែលជាថ្មដាសង្គ្រោះយើង។ 2 ចូរយើងនាំគ្នាចូលមកចំពោះទ្រង់ ទាំងអរគុណ និងច្រៀង គីតាបសាបូរជូនទ្រង់ គីតាបសាបូរជូនទ្រង់ 3 ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏ប្រសើរឧត្ដម ទ្រង់ជាស្តេច ដ៏ខ្ពង់ខ្ពស់លើសព្រះនានា។ 4 ទ្រង់គ្រប់គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ។ 5 សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ ព្រោះទ្រង់បានបង្កើតសមុទ្រមក រីឯផែនដីក៏ទ្រង់បានបង្កើតមកដែរ។ 6 ចូរនាំគ្នាមក យើងនឹងអោនកាយថ្វាយបង្គំទ្រង់ ចូរយើងក្រាបនៅចំពោះអុលឡោះតាអាឡា ដែលបានបង្កើតយើងមក 7 ដ្បិតទ្រង់ជាម្ចាស់នៃយើង យើងជាប្រជារាស្ត្រដែលទ្រង់ថែរក្សា ជាហ្វូងចៀមដែលទ្រង់ដឹកនាំ។ ថ្ងៃនេះប្រសិនបើអ្នករាល់គ្នាឮសំឡេង របស់ទ្រង់ 8 មិនត្រូវមានចិត្តរឹងរូសដូចគ្រាបះបោរនៅមេរីបា ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ 9 គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការ ដែលយើងធ្វើក៏ដោយ។ 10 ក្នុងអំឡុងពេលសែសិបឆ្នាំ មនុស្សនៅជំនាន់នោះ បានធ្វើឲ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា: ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។ 11 ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនឲ្យពួកគេចូលមកសម្រាក ជាមួយយើងជាដាច់ខាត។ |
© 2014 United Bible Societies, UK.
United Bible Societies