Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 95:4 - អាល់គីតាប

4 ទ្រង់​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់ គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ទីជម្រៅ​នៃ​ផែនដី​នៅក្នុង​ព្រះហស្ត​របស់ព្រះអង្គ ហើយ​កំពូល​នៃ​ភ្នំ​នានា​ជារបស់​ព្រះអង្គ​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 អស់​ទាំង​ទី​ជម្រៅ​នៃ​ផែនដី នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ហើយ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ក៏​ជា​របស់​ព្រះ‌អង្គ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះអង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់ គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 អស់​ទាំង​ទី​ជំរៅ​នៃ​ផែនដី​នៅ​ក្នុង​ព្រះ‌ហស្ត​ទ្រង់ ហើយ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ជា​របស់​ផង​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 95:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​ទ្រង់​មក​ចាប់​អ្នក​មាន​ទោស នាំ​ទៅ​តុលា​ការ តើ​នរណា​អាច​ជំទាស់​នឹង​ទ្រង់​បាន?


ទ្រង់​រើ​ភ្នំ​ទាំង‌ឡាយ មិន​ឲ្យ​វា​ដឹង​ខ្លួន ទ្រង់​រំលើង​ភ្នំ ដោយ‌សារ​កំហឹង របស់​ទ្រង់។


បើ​អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ធ្វើ​ការ​អ្វី ទ្រង់​នឹង​សម្រេច​ការ​នោះ នៅ​លើ​ផ្ទៃ​មេឃ និង​ផែនដី នៅ​ក្នុង​សមុទ្រ និង​នៅ​ក្នុង​ទី​ជម្រៅ​នៃ​បាត​សមុទ្រ។


ទ្រង់​ប្រទាន​ឲ្យ​ស្តេច បាន​ទទួល​អ្វីៗ​ដែល​ស្តេច​ប្រាថ្នា​ចង់​បាន គឺ​ទ្រង់​ពុំ​បាន​បដិសេធ​ពាក្យ​សូម‌អង្វរ របស់​ស្តេច​ឡើយ។ - សម្រាក


ទ្រង់​បាន​ពង្រឹង​ភ្នំ​ទាំង‌ឡាយ​ឲ្យ​រឹង‌មាំ ដោយ‌សារ​អំណាច​របស់​ទ្រង់ ទ្រង់​ប្រកប​ទៅ​ដោយ​អំណាច។


ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ ជួប​អាសន្ន​អន់‌ក្រ និង​ទុក្ខ​លំបាក​ជា​ច្រើន ក៏​ប៉ុន្តែ ទ្រង់​ប្រទាន​ឲ្យ​យើង​ខ្ញុំ មាន​ជីវិត​សា​ជា​ថ្មី ទ្រង់​បាន​នាំ​ខ្ញុំ​ឡើង​ពី​រណ្ដៅ​មក​វិញ។


ភ្នំ​នានា​រលាយ​ចំពោះ​អុលឡោះ‌តាអាឡា ដូច​ជា​ក្រមួន​ត្រូវ​ថ្ងៃ គឺ​ចំពោះ​អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល។


ភ្នំ​ទាំង‌ឡាយ​ស្រុត​ចុះ​នៅ​ក្រោម​ទ្រង់ ហើយ​ជ្រលង​ភ្នំ​ទាំង‌ឡាយ​ក៏​ត្រូវ​រលាយ ដូច​ក្រមួន​រលាយ​នៅ​មុខ​ភ្លើង ឬ​ដូច​ទឹក​ហូរ​ចុះ​តាម​ជំរាល​ភ្នំ​ដែរ។


ភ្នំ​ធំៗ​រញ្ជួយ​ចំពោះ​ទ្រង់ ទ្រង់​ធ្វើ​ឲ្យ​ភ្នំ​តូចៗ​រលាយ។ ផែនដី និង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី កក្រើក​ញាប់‌ញ័រ ចំពោះ​ទ្រង់។


ភ្នំ​ឃើញ​ទ្រង់ នាំ​គ្នា​ភ័យ​ញាប់‌ញ័រ ភ្លៀង​ក៏​បង្អុរ​ចុះ​មក​ដែរ មហា​សាគរ​ពុះ​កញ្ជ្រោល​យ៉ាង​គគ្រឹក‌គគ្រេង ធ្វើ​ឲ្យ​មាន​រលក​ធំៗ។


ពេល​ទ្រង់​ឈប់ ផែនដី​កក្រើក។ ពេល​ទ្រង់​មើល ប្រជា‌ជាតិ​នានា​នាំ​គ្នា​ភ័យ​ញាប់‌ញ័រ ភ្នំ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ប្រេះ​ចេញ​ពី​គ្នា ភ្នំ​តូចៗ​ដែល​នៅ​ស្ថិត‌ស្ថេរ​តាំង​ពី​ដើម​រៀង​មក ជា​ផ្លូវ​ដែល​ទ្រង់​ធ្លាប់​ឆ្លង​កាត់ ក៏​ត្រូវ​រលាយ​សូន្យ​អស់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម