ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 29 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 29

សំឡេង​របស់​អុលឡោះ
គីតាបសាបូរ​របស់​ណាពី​ទត។

1 ពពួក​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​អើយ ចូរ​នាំ​គ្នា​តម្កើង​អុលឡោះ‌តាអាឡា ចូរ​លើក​តម្កើង​សិរី‌រុង‌រឿង និង​អំណាច​របស់​អុលឡោះ‌តាអាឡា។

2 ចូរ​លើក​តម្កើង​នាម​ដ៏​រុង‌រឿង​របស់​អុលឡោះ‌តាអាឡា ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​អុលឡោះ‌តាអាឡា នៅ​ពេល​ទ្រង់​សំដែង​ភាព​វិសុទ្ធ របស់​ទ្រង់!​ ។

3 សំឡេង​របស់​អុលឡោះ‌តាអាឡា លាន់​ឮ​ឡើង​នៅ​ពី​លើ​ផ្ទៃ​ទឹក អុលឡោះ​ប្រកប​ដោយ​សិរី‌រុង‌រឿង ធ្វើ​ឲ្យ​ផ្គរ‌លាន់​ឮ​ឡើង អុលឡោះ‌តាអាឡា​នៅ​ពី​លើ​មហា​សាគរ។

4 សំឡេង​ ​របស់​អុលឡោះ‌តាអាឡា លាន់​ឮ​ឡើង​ប្រកប​ដោយ​អំណាច សំឡេង​របស់​អុលឡោះ‌តាអាឡា លាន់​ឮ​ឡើង​ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង

5 សំឡេង​របស់​អុលឡោះ‌តាអាឡា ធ្វើ​ឲ្យ​បាក់​ដើម​ឈើ​ដ៏​ធំៗ អុលឡោះ‌តាអាឡា​បំបាក់​ដើម​ឈើ​ដ៏​ធំៗ​នៅ​ភ្នំ​លីបង់។

6 ទ្រង់​ធ្វើ​ឲ្យ​ដើម​ឈើ​ទាំង​នោះ​លោត ដូច​កូន​គោ​លោត ទ្រង់​ធ្វើ​ឲ្យ​ភ្នំ​លីបង់ និង​ភ្នំ​ស៊ីរាន​ លោត ដូច​កូន​ក្របី​លោត។

7 សំឡេង​របស់​អុលឡោះ‌តាអាឡា បាន​ធ្វើ​ឲ្យ​មាន​រន្ទះ​លេច​ចេញ​មក។

8 សំឡេង​របស់​អុលឡោះ‌តាអាឡា បាន​ធ្វើ​ឲ្យ​កក្រើក​វាល​រហោ‌ស្ថាន អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​រញ្ជួយ វាល​រហោ‌ស្ថាន​កាដេស។

9 សំឡេង​របស់​អុលឡោះ‌តាអាឡា អង្រួន​សត្វ​ក្ដាន់​ញី​ឲ្យ​កើត​កូន និង​ធ្វើ​ឲ្យ​ព្រៃ​ឈើ​ជ្រុះ​ស្លឹក​អស់។ ពេល​នោះ អ្វីៗ​ក្នុង​ម៉ាស្ជិទ​នឹង​ស្រែក​ឡើង​ថា «សូម​លើក​តម្កើង​សិរី‌រុង‌រឿង​អុលឡោះ‌តាអាឡា!»។

10 អុលឡោះ‌តាអាឡា​គ្រប់‌គ្រង​លើ​ទឹក​ជំនន់​ធំ អុលឡោះ‌តាអាឡា​គ្រង​រាជ្យ​រហូត​ត​ទៅ

11 អុលឡោះ‌តាអាឡា​ប្រទាន​អំណាច ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ អុលឡោះ‌តាអាឡា​ប្រទាន​ពរ​ឲ្យ​ប្រជា‌រាស្ត្រ របស់​ទ្រង់​មាន​សន្តិ‌ភាព។

© 2014 United Bible Societies, UK.

United Bible Societies