ស្តេចជាអ៊ីមុាំអស់កល្បតរៀងទៅគីតាបសាបូរពីសៀវភៅរបស់ណាពីទត 1 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូល មកកាន់អម្ចាស់របស់ខ្ញុំ ដូចតទៅនេះ៖ «សូមនៅខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់អ្នក មកដាក់ក្រោមជើងអ្នក!»។ 2 សូមអុលឡោះតាអាឡាជាម្ចាស់ប្រោសប្រទានឲ្យអំណាច របស់ស្តេច លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមស្តេចបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ! 3 នៅថ្ងៃស្តេចកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលមកជួបស្តេច នៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។ 4 អុលឡោះតាអាឡាមានបន្ទូលសន្យា ដោយឥតប្រែប្រួលថា: «អ្នកជាអ៊ីមុាំអស់កល្បតរៀងទៅ តាមរបៀបស្ដេចម៉ិលគីស្សាដែក»។ 5 អុលឡោះតាអាឡានៅខាងស្ដាំស្តេច នៅថ្ងៃដែលទ្រង់ខឹង ទ្រង់កំទេចស្ដេចនានា។ 6 ទ្រង់វិនិច្ឆ័យទោសប្រជាជាតិទាំងឡាយ ទ្រង់ទុកសាកសពរបស់គេ ឲ្យនៅពាសពេញគ្រប់ទីកន្លែង ហើយទ្រង់កំទេចមេដឹកនាំរបស់គេនៅ ទួទាំងប្រទេស។ 7 នៅតាមផ្លូវ ស្តេចពិសាទឹកជ្រោះ រួចហើយ ស្តេចងើបមុខ ប្រកបដោយជោគជ័យ។ |
© 2014 United Bible Societies, UK.
United Bible Societies