ទំនុកច្រៀងតាមថ្នាក់ 1 ខ្ញុំនឹងងើបភ្នែកមើលទៅឯភ្នំ តែសេចក្ដីជំនួយជួយដល់ខ្ញុំមកពីណា 2 សេចក្ដីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ នឹងផែនដី។ 3 ៙ ទ្រង់នឹងមិនឲ្យជើងអ្នករឥលភ្លាត់ឡើយ ព្រះអង្គដែលរក្សាអ្នក ទ្រង់នឹងមិនផ្ទំរលីវឡើយ 4 មើល ព្រះអង្គដែលរក្សាអ៊ីស្រាអែល ទ្រង់នឹងមិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ឡើយ 5 ព្រះយេហូវ៉ាទ្រង់ជាព្រះដែលថែរក្សាអ្នក ព្រះយេហូវ៉ាទ្រង់ជាម្លប់នៅខាងស្តាំអ្នក។ 6 ៙ នៅពេលថ្ងៃអ្នកនឹងមិនត្រូវព្រះអាទិត្យធ្វើទុក្ខឡើយ ហើយនៅពេលយប់ក៏មិនត្រូវព្រះចន្ទធ្វើទុក្ខដែរ 7 ព្រះយេហូវ៉ានឹងរក្សាអ្នក ឲ្យរួចពីគ្រប់ទាំងសេចក្ដីអាក្រក់ ទ្រង់នឹងថែរក្សាព្រលឹងរបស់អ្នក 8 ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ាទ្រង់នឹងរក្សា ចាប់តាំងពីឥឡូវនេះរៀងតទៅ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia