ការថ្វាយបង្គំ និងការដាស់តឿន1 មក៍! យើងនាំគ្នាច្រៀងដោយអំណរទៅកាន់ព្រះយេហូវ៉ា យើងនាំគ្នាស្រែកហ៊ោសប្បាយទៅកាន់ថ្មដានៃសេចក្ដីសង្គ្រោះរបស់យើង! 2 យើងនាំគ្នាចូលមកនៅចំពោះព្រះអង្គដោយការអរព្រះគុណ យើងនាំគ្នាស្រែកហ៊ោសប្បាយទៅកាន់ព្រះអង្គដោយបទសរសើរ; 3 ដ្បិតព្រះយេហូវ៉ាជាព្រះដ៏ធំឧត្ដម ហើយជាព្រះមហាក្សត្រដ៏ធំឧត្ដមលើអស់ទាំងព្រះ។ 4 ទីជម្រៅនៃផែនដីនៅក្នុងព្រះហស្តរបស់ព្រះអង្គ ហើយកំពូលនៃភ្នំនានាជារបស់ព្រះអង្គ; 5 សមុទ្រជារបស់ព្រះអង្គ គឺព្រះអង្គបានបង្កើតវា; ព្រះហស្តរបស់ព្រះអង្គបានសូនដីគោកដែរ។ 6 មក៍! យើងនាំគ្នាឱនថ្វាយបង្គំ យើងនាំគ្នាលុតជង្គង់នៅចំពោះព្រះយេហូវ៉ា ព្រះសូនបង្កើតរបស់យើង! 7 ដ្បិតព្រះអង្គជាព្រះរបស់យើង ហើយយើងជាប្រជារាស្ត្រនៃវាលស្មៅរបស់ព្រះអង្គ និងជាចៀមនៅក្នុងព្រះហស្តរបស់ព្រះអង្គ។ ឱបើថ្ងៃនេះ អ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គទៅអេះ! 8 “កុំឲ្យចិត្តរបស់អ្នករាល់គ្នារឹងរូសដូចនៅមេរីបា ឬដូចថ្ងៃនៅម៉ាសាក្នុងទីរហោស្ថាននោះឡើយ។ 9 នៅទីនោះ ដូនតារបស់អ្នករាល់គ្នាបានល្បងលយើង ទាំងសាកយើង ទោះបីជាពួកគេបានឃើញកិច្ចការរបស់យើងក៏ដោយ។ 10 យើងស្អប់ខ្ពើមជំនាន់នោះអស់រយៈពេលសែសិបឆ្នាំ ហើយពោលថា: ‘ពួកគេជាប្រជារាស្ត្រដែលមានចិត្តវង្វេង ពួកគេមិនបានស្គាល់មាគ៌ារបស់យើងសោះ’ 11 ដូច្នេះ យើងបានស្បថដោយកំហឹងរបស់យើងថា: ‘ពួកគេនឹងចូលទៅក្នុងសេចក្ដីសម្រាករបស់យើងមិនបានឡើយ’”៕ |