ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 124 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 124

ប្រសិនបើព្រះអម្ចាស់មិនបាននៅខាងយើង
បទតម្កើង ​របស់​ដាវីឌ ជា​ចម្រៀង​សម្រាប់​ឡើងទៅព្រះវិហារ​។

1 សូម​ឲ្យ​អ៊ីស្រាអែល​និយាយថា​៖ “ប្រសិនបើ​ព្រះយេហូវ៉ា​មិន​បាន​នៅ​ខាង​យើង​ទេ

2 ប្រសិនបើ​ព្រះយេហូវ៉ា​មិន​បាន​នៅ​ខាង​យើង​ទេ នោះ​ពេល​មនុស្ស​ក្រោកឡើង​ប្រឆាំងនឹង​យើង

3 ពេល​កំហឹង​របស់ពួកគេ​ឆេះឡើង​ទាស់នឹង​យើង ម្ល៉េះសម​ពួកគេ​បាន​លេប​យើង​ទាំង​រស់

4 ទឹកជំនន់​ក៏​បាន​ជន់លិច​យើង ហើយ​ទឹកជ្រោះ​បាន​គ្រប​លើ​ព្រលឹង​របស់យើង​——

5 ម្ល៉េះសម​ទឹក​ច្រឡោតកញ្ជ្រោល​បាន​គ្រប​លើ​ព្រលឹង​របស់យើង​ហើយ​!”។

6 សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា ដែល​ព្រះអង្គ​មិន​បាន​ប្រគល់​យើង​ជា​រំពា​ដល់​ចង្កូម​របស់ពួកគេ​។

7 ព្រលឹង​របស់យើង​ប្រៀបដូចជា​សត្វស្លាប​ដែល​រួចផុត​ពី​អង្គប់​របស់​អ្នក​ដាក់អង្គប់​; អង្គប់​ត្រូវបាន​បំបាក់ ហើយ​យើង​បាន​រួចផុត​!

8 ជំនួយ​របស់យើង គឺ​នៅក្នុង​ព្រះនាម​របស់​ព្រះយេហូវ៉ា​ព្រះសូនបង្កើត​នៃ​ផ្ទៃមេឃ និង​ផែនដី​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative