លុះព្រឹកឡើង ព្រះអង្គបានហៅសិស្សរបស់ព្រះអង្គមក ហើយក៏រើសដប់ពីរនាក់ចេញពីពួកគេ ព្រះអង្គហៅអ្នកទាំងនេះថាជាសាវក
១ កូរិនថូស 1:1 - Khmer Christian Bible ខ្ញុំប៉ូលជាសាវកម្នាក់របស់ព្រះគ្រិស្ដយេស៊ូដែលត្រូវបានត្រាស់ហៅតាមបំណងរបស់ព្រះជាម្ចាស់ ព្រមទាំងលោកសូស្ថេនជាបងប្អូន។ ព្រះគម្ពីរខ្មែរសាកល ពីខ្ញុំ ប៉ូល ដែលត្រូវបានត្រាស់ហៅជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ តាមបំណងព្រះហឫទ័យរបស់ព្រះ និងពីសូស្ថេនជាបងប្អូន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុល ជាអ្នកដែលព្រះសព្វព្រះហឫទ័យត្រាស់ហៅ ឲ្យធ្វើជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ និងសូស្ថេន ជាបងប្អូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំ ប៉ូល ជាអ្នកដែលព្រះជាម្ចាស់សព្វព្រះហឫទ័យត្រាស់ហៅ ឲ្យធ្វើជាសាវ័ករបស់ព្រះគ្រិស្ត*យេស៊ូ ខ្ញុំ និងលោកសូស្ដែន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សំបុត្រប៉ុលខ្ញុំ ជាអ្នកដែលព្រះយេស៊ូវគ្រីស្ទបានហៅមកធ្វើជាសាវករបស់ទ្រង់ តាមបំណងព្រះហឫទ័យព្រះ ព្រមទាំងសូស្ថេន ជាពួកបងប្អូន អាល់គីតាប ខ្ញុំ ប៉ូល ជាអ្នកដែលអុលឡោះគាប់ចិត្តត្រាស់ហៅ ឲ្យធ្វើជាសាវ័ករបស់អាល់ម៉ាហ្សៀសអ៊ីសា ខ្ញុំ និងលោកសូស្ដែន |
លុះព្រឹកឡើង ព្រះអង្គបានហៅសិស្សរបស់ព្រះអង្គមក ហើយក៏រើសដប់ពីរនាក់ចេញពីពួកគេ ព្រះអង្គហៅអ្នកទាំងនេះថាជាសាវក
ដ្បិតមិនមែនអ្នករាល់គ្នាជ្រើសរើសខ្ញុំទេ គឺខ្ញុំបានជ្រើសរើសអ្នករាល់គ្នា ព្រមទាំងតាំងអ្នករាល់គ្នាឲ្យចេញទៅបង្កើតផល ហើយឲ្យផលរបស់អ្នករាល់គ្នាបាននៅស្ថិតស្ថេរ ដូច្នេះហើយ អ្វីក៏ដោយដែលអ្នករាល់គ្នាសុំព្រះវរបិតាដោយនូវឈ្មោះរបស់ខ្ញុំ នោះព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាមិនខាន។
ព្រះយេស៊ូមានបន្ទូលទៅពួកគេម្តងទៀតថា៖ «សូមឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្ត! ព្រះវរបិតាបានចាត់ខ្ញុំឲ្យមកជាយ៉ាងណា ខ្ញុំក៏ចាត់អ្នករាល់គ្នាឲ្យទៅជាយ៉ាងនោះដែរ»។
នៅគ្រានោះ លោកពេត្រុសបានក្រោកឈរឡើងក្នុងចំណោមពួកបងប្អូន (ដែលមានគ្នាចំនួនប្រហែលជាមួយរយម្ភៃនាក់នៅទីនោះ) ហើយនិយាយថា៖
រហូតដល់ថ្ងៃដែលព្រះជាម្ចាស់បានលើកព្រះអង្គឡើងទៅស្ថានសួគ៌វិញ បន្ទាប់ពីព្រះអង្គបានប្រទានសេចក្ដីបង្គាប់តាមរយៈព្រះវិញ្ញាណបរិសុទ្ធដល់ពួកសាវកដែលព្រះអង្គបានជ្រើសរើស។
ដូច្នេះ ពួកគេគ្រប់គ្នាក៏ចាប់លោកសូស្ថេនជាប្រធានសាលាប្រជុំ ហើយវាយគាត់នៅមុខសាលាក្ដី ប៉ុន្ដែលោកកាលីយ៉ូមិនខ្វល់នឹងរឿងនេះឡើយ។
ព្រះអង្គបានមានបន្ទូលមកខ្ញុំថា ចូរចេញទៅ ព្រោះខ្ញុំនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយៗ»។
ខ្ញុំប៉ូលជាបាវបម្រើរបស់ព្រះគ្រិស្ដយេស៊ូ និងជាសាវកម្នាក់ដែលត្រូវបានត្រាស់ហៅ ព្រមទាំងញែកចេញសម្រាប់ដំណឹងល្អរបស់ព្រះជាម្ចាស់
ជានិច្ចនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ ដោយទូលសូមឲ្យម្ដងនេះ ខ្ញុំអាចមកលេងអ្នករាល់គ្នាបាននៅទីបំផុត ដោយវិធិណាមួយ តាមបំណងរបស់ព្រះជាម្ចាស់។
ដែលយើងបានទទួលព្រះគុណ និងតួនាទីជាសាវក ដើម្បីឲ្យគ្រប់ជនជាតិបានស្ដាប់បង្គាប់តាមជំនឿ សម្រាប់ព្រះនាមរបស់ព្រះអង្គ។
ដ្បិតក្នុងចំណោមពួកសាវក ខ្ញុំជាអ្នកតូចជាងគេ ហើយមិនស័ក្ដិសមនឹងឲ្យគេហៅថាជាសាវកផង ព្រោះខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់
ដ្បិតយើងជាអ្នកធ្វើការរួមគ្នា រីឯអ្នករាល់គ្នាជាស្រែរបស់ព្រះជាម្ចាស់ និងជាដំណាក់របស់ព្រះជាម្ចាស់។
ខ្ញុំប៉ូលជាសាវកម្នាក់របស់ព្រះគ្រិស្ដយេស៊ូ តាមបំណងរបស់ព្រះជាម្ចាស់ ព្រមទាំងធីម៉ូថេជាបងប្អូន ជូនចំពោះក្រុមជំនុំរបស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស រួមទាំងពួកបរិសុទ្ធទាំងអស់នៅស្រុកអាខៃទាំងមូល
មានទីសំគាល់ច្បាស់អំពីមុខងារជាសាវករបស់ខ្ញុំដែលបានបង្ហាញនៅក្នុងចំណោមអ្នករាល់គ្នា តាមរយៈការអត់ធ្មត់គ្រប់បែបយ៉ាង តាមរយៈទីសំគាល់ ព្រមទាំងការអស្ចារ្យ និងកិច្ចការដ៏មានអំណាចទាំងឡាយ។
ហើយហួសពីការស្មានរបស់យើង មុនដំបូងពួកគេបានថ្វាយខ្លួនដល់ព្រះអម្ចាស់ បន្ទាប់មកដល់យើងដែរ តាមបំណងរបស់ព្រះជាម្ចាស់។
ខ្ញុំប៉ូល ជាសាវកដែលមិនមែនមកពីមនុស្ស ឬតាមរយៈមនុស្សឡើយ គឺតាមរយៈព្រះយេស៊ូគ្រិស្ត និងព្រះជាម្ចាស់ជាព្រះវរបិតា ដែលបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ
ខ្ញុំប៉ូល ជាសាវករបស់ព្រះយេស៊ូគ្រិស្ដតាមបំណងរបស់ព្រះជាម្ចាស់ ជូនចំពោះពួកបរិសុទ្ធ និងពួកអ្នកស្មោះត្រង់ទាំងឡាយនៅក្នុងព្រះគ្រិស្ដយេស៊ូដែលនៅក្រុងអេភេសូរ
ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវក អ្នកខ្លះជាអ្នកនាំព្រះបន្ទូល អ្នកខ្លះជាអ្នកប្រកាសដំណឹងល្អ អ្នកខ្លះទៀតជាគ្រូគង្វាល និងជាគ្រូបង្រៀន
ខ្ញុំប៉ូលជាសាវករបស់ព្រះយេស៊ូគ្រិស្ដតាមបំណងរបស់ព្រះជាម្ចាស់ និងធីម៉ូថេជាបងប្អូន
ខ្ញុំប៉ូលជាសាវករបស់ព្រះគ្រិស្ដយេស៊ូស្របតាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ដែលជាព្រះអង្គសង្គ្រោះរបស់យើង និងព្រះគ្រិស្ដយេស៊ូដែលជាក្ដីសង្ឃឹមរបស់យើង
ព្រះអង្គបានតែងតាំងខ្ញុំជាអ្នកប្រកាស និងជាសាវកសម្រាប់សេចក្ដីបន្ទាល់នោះ គឺជាគ្រូបង្រៀនសាសន៍ដទៃអំពីជំនឿ និងសេចក្ដីពិត។ ខ្ញុំនិយាយពិតឥតកុហកទេ។
ខ្ញុំប៉ូល ជាសាវករបស់ព្រះគ្រិស្ដយេស៊ូតាមបំណងរបស់ព្រះជាម្ចាស់ ស្របទៅតាមសេចក្ដីសន្យាឲ្យបានជីវិតនៅក្នុងព្រះគ្រិស្ដយេស៊ូ