ហេព្រើរ 9:11 - Khmer Christian Bible កាលព្រះគ្រិស្ដបានយាងមកធ្វើជាសម្ដេចសង្ឃខាងឯសេចក្ដីល្អដែលត្រូវមក ព្រះអង្គបានយាងកាត់រោងដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង ដែលមិនមែនធ្វើឡើងដោយដៃមនុស្សទេ ហើយក៏មិនមែនជារបស់ពិភពលោកនេះដែរ។ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ព្រះគ្រីស្ទបានយាងមក ធ្វើជាមហាបូជាចារ្យនៃសេចក្ដីល្អដែលមកដល់ហើយ តាមរយៈព្រះពន្លាដ៏ប្រសើរជាង និងគ្រប់លក្ខណ៍ជាង ដែលមិនមែនធ្វើដោយដៃមនុស្សទេ ពោលគឺខុសពីពិភពលោកនេះដែលត្រូវបានបង្កើត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ពេលព្រះគ្រីស្ទបានយាងមកក្នុងឋានៈជាសម្តេចសង្ឃ ខាងឯការល្អដែលត្រូវមក នោះដោយសាររោងឧបោសថដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង (ដែលមិនបានធ្វើដោយដៃមនុស្ស គឺមិនមែននៅក្នុងលោកនេះទេ) ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯព្រះគ្រិស្តវិញ ព្រះអង្គបានយាងមកក្នុងឋានៈជាមហាបូជាចារ្យ ដែលនាំទៅកាន់សម្បត្តិនៅលោកខាងមុខ។ ព្រះអង្គបានយាងកាត់ព្រះពន្លាមួយដ៏ប្រសើរឧត្ដម និងល្អគ្រប់លក្ខណៈជាង ជាព្រះពន្លាដែលមិនមែនសង់ឡើងដោយដៃមនុស្ស ពោលគឺមិនមែនជាព្រះពន្លាដែលស្ថិតនៅក្នុងលោកនេះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ កាលព្រះគ្រីស្ទបានយាងមក ធ្វើជាសំដេចសង្ឃ ខាងឯសេចក្ដីល្អដែលត្រូវមក គឺធ្វើដោយសាររោងឧបោសថដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង ដែលមិនបានធ្វើដោយដៃ គឺថា មិនមែនជារបស់ផងលោកីយនេះទេ អាល់គីតាប រីឯអាល់ម៉ាហ្សៀសវិញ គាត់បានមកក្នុងឋានៈជាមូស្ទី ដែលនាំទៅកាន់សម្បត្តិនៅសូរ៉កា។ គាត់បានមកកាត់ជំរំសក្ការៈមួយដ៏ប្រសើរឧត្ដម និងល្អគ្រប់លក្ខណៈជាង ជាជំរំសក្ការៈដែលមិនមែនសង់ឡើងដោយដៃមនុស្ស ពោលគឺមិនមែនជាជំរំសក្ការៈដែលស្ថិតនៅក្នុងលោកនេះឡើយ។ |
នែភូមិបេថ្លេហិមក្នុងស្រុកយូដាអើយ ក្នុងចំណោមអ្នកគ្រប់គ្រងស្រុកយូដា អ្នកមិនអន់ជាងគេឡើយ ព្រោះនឹងមានអ្នកគ្រប់គ្រងម្នាក់ចេញពីអ្នកមក ហើយគ្រប់គ្រងលើអ៊ីស្រាអែលជាប្រជាជនយើង»។
«យើងបានឮគាត់និយាយថា ខ្ញុំនឹងបំផ្លាញព្រះវិហារដែលធ្វើដោយដៃមនុស្សនេះចោល ហើយបីថ្ងៃក្រោយ ខ្ញុំនឹងសង់មួយទៀតដែលមិនធ្វើពីដៃមនុស្សទេ»
ព្រះបន្ទូលបានត្រលប់ជាសាច់ឈាម គង់នៅក្នុងចំណោមយើង ហើយយើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ដែលជាសិរីរុងរឿងនៃព្រះរាជបុត្រាតែមួយគត់មកពីព្រះវរបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។
ស្ត្រីនោះទូលព្រះអង្គថា៖ «ខ្ញុំបានដឹងថា ព្រះមែស៊ីដែលហៅថា ព្រះគ្រិស្តនឹងយាងមក ហើយនៅពេលព្រះអង្គយាងមក នោះព្រះអង្គនឹងប្រាប់យើងឲ្យដឹងទាំងអស់»។
ទោះជាយ៉ាងណាក៏ដោយ ព្រះដ៏ខ្ពស់បំផុតមិនគង់នៅក្នុងកន្លែងដែលសង់ឡើងដោយដៃមនុស្សទេ ដូចដែលអ្នកនាំព្រះបន្ទូលបានថ្លែងទុកថា
ដូច្នេះហើយយើងមិនសម្លឹងមើលអ្វីដែលមើលឃើញទេ គឺអ្វីដែលមើលមិនឃើញវិញ ព្រោះអ្វីដែលមើលឃើញនៅមួយរយៈពេលប៉ុណ្ណោះ ប៉ុន្ដែអ្វីដែលមើលមិនឃើញនៅអស់កល្បជានិច្ច។
យើងដឹងថា បើរោងដែលជាលំនៅរបស់យើងនៅផែនដីនេះត្រូវរើចោល នោះយើងមានវិមានមកពីព្រះជាម្ចាស់ជាលំនៅអស់កល្បជានិច្ចនៅស្ថានសួគ៌ដែលមិនធ្វើដោយដៃមនុស្សទេ
ហើយនៅក្នុងព្រះអង្គ អ្នករាល់គ្នាក៏បានទទួលការកាត់ស្បែកដែរ គឺមិនមែនជាការកាត់ស្បែកដោយដៃមនុស្សទេ ប៉ុន្ដែជាការកាត់ស្បែកខាងឯព្រះគ្រិស្ដ ដែលជាការដោះរូបកាយខាងសាច់ឈាមចេញ។
ដ្បិតគម្ពីរវិន័យមានតែស្រមោលនៃសេចក្ដីល្អដែលត្រូវមកប៉ុណ្ណោះ មិនមែនជារូបពិតនៃសេចក្ដីនោះទេ ដូច្នេះគម្ពីរវិន័យមិនអាចធ្វើឲ្យពួកអ្នកដែលចូលមកដោយថ្វាយយញ្ញបូជាដដែលៗរៀងរាល់ឆ្នាំឥតឈប់ឈរនោះ បានគ្រប់លក្ខណ៍ឡើយ
ពាក្យថា ម្ដងទៀត បានបញ្ជាក់ថា អ្វីៗដែលកក្រើកនឹងត្រូវរើចេញ គឺជាអ្វីៗដែលត្រូវបានបង្កើតមក ដើម្បីឲ្យអ្វីៗដែលមិនកក្រើកនឹងនៅស្ថិតស្ថេរ។
ដ្បិតនៅផែនដីនេះ យើងគ្មានក្រុងដែលនៅស្ថិតស្ថេរទេ គឺយើងកំពុងស្វែងរកក្រុងដែលនឹងមកដល់។
ហេតុនេះហើយបានជាព្រះអង្គត្រូវមានលក្ខណៈដូចជាបងប្អូនរបស់ព្រះអង្គគ្រប់យ៉ាង ដើម្បីត្រលប់ជាសម្ដេចសង្ឃដ៏មានចិត្តមេត្តាករុណា និងស្មោះត្រង់ក្នុងកិច្ចការដែលទាក់ទងនឹងព្រះជាម្ចាស់ ហើយថ្វាយតង្វាយលោះបាបរបស់ប្រជាជន
ដូច្នេះ ឱបងប្អូនដ៏បរិសុទ្ធដែលមានចំណែកក្នុងការត្រាស់ហៅពីស្ថានសួគ៌របស់ព្រះជាម្ចាស់អើយ! ចូរពិចារណាអំពីព្រះយេស៊ូជាសាវក និងជាសម្ដេចសង្ឃដែលយើងបានប្រកាសថាយើងជឿនោះចុះ
ព្រោះសម្ដេចសង្ឃដែលយើងមាននោះ មិនមែនមិនចេះអាណិតអាសូរដល់ភាពទន់ខ្សោយរបស់យើងទេ ដ្បិតព្រះអង្គក៏ធ្លាប់ត្រូវល្បួងគ្រប់បែបយ៉ាងដូចយើងដែរ ប៉ុន្ដែព្រះអង្គគ្មានបាបឡើយ។
ដ្បិតលោកម៉ិលគីស្សាដែកនេះជាស្ដេចក្រុងសាឡិម និងជាសង្ឃរបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត គាត់បានជួបលោកអ័ប្រាហាំដែលបានវិលត្រលប់មកពីវាយកម្ទេចស្ដេចនានា ហើយគាត់បានឲ្យពរដល់លោកអ័ប្រាហាំ
ហើយយើងក៏ដឹងថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់បានយាងមក ទាំងបានប្រទានប្រាជ្ញាដល់យើង ដើម្បីឲ្យស្គាល់ព្រះដ៏ពិត ហើយយើងជាអ្នកនៅក្នុងព្រះដ៏ពិតនោះ គឺនៅក្នុងព្រះយេស៊ូគ្រិស្ដជាព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះរាជបុត្រានេះហើយជាព្រះដ៏ពិត និងជាជីវិតអស់កល្បជានិច្ច។
ព្រោះមានជនបោកប្រាស់ជាច្រើនបានចេញទៅក្នុងលោកិយនេះ ជាពួកអ្នកដែលមិនព្រមទទួលស្គាល់ថា ព្រះយេស៊ូគ្រិស្ដបានយាងមកក្នុងសាច់ឈាមទេ គឺអ្នកនោះហើយជាជនបោកប្រាស់ ហើយជាអ្នកប្រឆាំងព្រះគ្រិស្ដ។