Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 12:27 - Khmer Christian Bible

27 ពាក្យ​ថា​ ម្ដង​ទៀត​ បាន​បញ្ជាក់​ថា​ អ្វីៗ​ដែល​កក្រើក​នឹង​ត្រូវ​រើ​ចេញ​ គឺ​ជា​អ្វីៗ​ដែល​ត្រូវ​បាន​បង្កើត​មក​ ដើម្បី​ឲ្យ​អ្វីៗ​ដែល​មិន​កក្រើក​នឹង​នៅ​ស្ថិតស្ថេរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 ពាក្យ “ម្ដងទៀត” បញ្ជាក់​អំពី​ការរើចេញ​របស់​អ្វីៗ​ដែល​ត្រូវបាន​ធ្វើឲ្យរញ្ជួយ នោះ​គឺ​អ្វីៗដែល​ត្រូវបាន​បង្កើត​មក ដើម្បីឲ្យ​អ្វីៗ​ដែល​មិនចេះរញ្ជួយ​បាន​នៅសល់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ពាក្យ​ថា «ម្តង​ទៀត» បង្ហាញ​ឲ្យ​ឃើញ​ថា អ្វីៗ​ដែល​ត្រូវ​កក្រើក ត្រូវ​រើ​ចេញ នោះ​គឺ អ្វីៗ​ដែល​ព្រះ​បាន​បង្កើត​មក ដើម្បី​ឲ្យ​អ្វីៗ​ដែល​មិន​កក្រើក​បាន​ធន់​នៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ពាក្យ«ម្ដង​នេះ​ទៀត»បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បង្កើត​មក​នឹង​ត្រូវ​កក្រើក ហើយ​រលាយ​សូន្យ​អស់​ទៅ គឺ​មាន​តែ​អ្វីៗ​មិន​កក្រើក​ប៉ុណ្ណោះ​ទេ ដែល​នៅ​សល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 រីឯ​ពាក្យ​ដែល​ថា «ម្តង​ទៀត» នោះ​សំដែង​ថា របស់​ដែល​ត្រូវ​កក្រើក នោះ​ត្រូវ​រើ​ចេញ ទុក​ដូច​ជា​របស់​ដែល​បាន​ធ្វើ​ហើយ ដើម្បី​ឲ្យ​របស់​ដែល​មិន​បាន​កក្រើក​ទាំង​ប៉ុន្មាន បាន​ធន់​នៅ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ពាក្យ«ម្ដង​នេះ​ទៀត»បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា អ្វីៗ​ដែល​អុលឡោះ​បង្កើត​មក​នឹង​ត្រូវ​កក្រើក ហើយ​រលាយ​សូន្យ​អស់​ទៅ គឺ​មាន​តែ​អ្វីៗ​មិន​កក្រើក​ប៉ុណ្ណោះ​ទេ​ដែល​នៅ​សល់។

សូមមើលជំពូក ចម្លង




ហេព្រើរ 12:27
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទៃ​មេឃ​ និង​ផែនដី​នឹង​រលាយ​បាត់​ទៅ​ ប៉ុន្ដែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​រលាយ​បាត់​សោះ​ឡើយ។​


ដ្បិត​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​កំពុង​ទន្ទឹង​រង់ចាំ​ការ​បង្ហាញ​ខ្លួន​នៃ​កូន​របស់​ព្រះជាម្ចាស់​ដោយ​អន្ទះសា​


អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​នឹង​បាន​ដោះ​ឲ្យ​រួច​ពី​ភាព​ជា​បាវបម្រើ​របស់​សេចក្ដី​ពុករលួយ​ទៅឯ​សេរីភាព​នៃ​សេចក្ដី​រុងរឿង​របស់កូន​ព្រះជាម្ចាស់​


រីឯ​អ្នក​ដែល​ប្រើ​លោកិយ​ដូចជា​មិន​បាន​ប្រើ​សោះ​ ដ្បិត​លោកិយ​នា​ពេល​បច្ចុប្បន្ន​នេះ​នឹង​កន្លង​ផុត​ទៅ​


ហើយ​ថា៖​ «ឱ​ព្រះអម្ចាស់​អើយ!​ កាល​ដើម​ដំបូង​ ព្រះអង្គ​បាន​បង្កើត​ផែនដី​ ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះ​ហស្ដ​របស់​ព្រះអង្គ​ដែរ​


ដ្បិត​នៅ​ផែនដី​នេះ​ យើង​គ្មាន​ក្រុង​ដែល​នៅ​ស្ថិតស្ថេរ​ទេ​ គឺ​យើង​កំពុង​ស្វែង​រក​ក្រុង​ដែល​នឹង​មក​ដល់។


​កាល​ព្រះគ្រិស្ដ​បាន​យាង​មក​ធ្វើ​ជា​សម្ដេច​សង្ឃ​ខាង‍​ឯ​សេចក្ដី​ល្អ​ដែល​ត្រូវ​មក​ ព្រះអង្គ​បាន​យាង​កាត់​រោង​ដ៏​វិសេស​ជាង​ ហើយ​គ្រប់​លក្ខណ៍​ជាង​ ដែល​មិន​មែន​ធ្វើ​ឡើង​ដោយ​ដៃ​មនុស្ស​ទេ​ ហើយ​ក៏មិន​មែន​ជា​របស់​ពិភព​លោក​នេះ​ដែរ។​


បន្ទាប់​មក​ទេវតា​ទីប្រាំពីរ​ផ្លុំ​ត្រែ​ឡើង​ នោះ​មាន​សំឡេង​យ៉ាង​ខ្លាំង​នៅ​ស្ថានសួគ៌​បន្លឺ​ឡើង​ថា៖​ «នគរ​របស់​លោកិយ​នេះ​បាន​ត្រលប់​ជា​នគរ​របស់​ព្រះអម្ចាស់​នៃ​យើង​ និង​របស់​ព្រះគ្រិស្ដ​របស់​ព្រះអង្គ​ ហើយ​ព្រះអង្គ​នឹង​សោយរាជ្យ​រហូត​អស់កល្ប​ជានិច្ច»។​


បន្ទាប់​មក​ ខ្ញុំ​បាន​ឃើញ​ផ្ទៃ​មេឃ​ថ្មី​ និង​ផែនដី​ថ្មី​ ដ្បិត​ផ្ទៃ​មេឃ​មុន​ និង​ផែនដី​មុន​បាន​បាត់​ទៅ​ ក៏​គ្មាន​សមុទ្រ​ទៀត​ឡើយ​


ព្រះអង្គ​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួកគេ​ ហើយ​នឹង​លែង​មាន​សេចក្ដី​ស្លាប់​ ទុក្ខព្រួយ​ សម្រែក​ទ្រហោយំ​ ឬ​ការ​ឈឺចាប់​ទៀត​ហើយ​ ដ្បិត​អ្វីៗ​កាល​ពី​មុន​បាន​បាត់​អស់​ទៅ​ហើយ»។​


ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​មាន​បន្ទូល​ថា៖​ «មើល៍​ យើង​ធ្វើ​អ្វីៗ​ទាំង​អស់​ជា​ថ្មី»។​ ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖​ «ចូរ​សរសេរ​ទុក​ចុះ​ ដ្បិត​ពាក្យ​ទាំង​នេះ​ជា​ពាក្យ​ដ៏​ពិត​ ហើយ​គួរ​ឲ្យ​ជឿ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម