Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 14:58 - Khmer Christian Bible

58 «យើង​បាន​ឮ​គាត់​និយាយ​ថា​ ខ្ញុំ​នឹង​បំផ្លាញ​ព្រះ​វិហារ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​នេះ​ចោល​ ហើយ​បី​ថ្ងៃ​ក្រោយ​ ខ្ញុំ​នឹង​សង់​មួយ​ទៀត​ដែល​មិន​ធ្វើ​ពី​ដៃ​មនុស្ស​ទេ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

58 ថា​៖ “យើង​បាន​ឮ​អ្នកនេះ​និយាយ​ថា​: ‘ខ្ញុំ​នឹង​កម្ទេច​ព្រះវិហារ​នេះ​ដែលធ្វើដោយដៃមនុស្ស ហើយ​ក្នុង​បី​ថ្ងៃ​ខ្ញុំ​នឹង​សាងសង់​មួយទៀត ដែលមិនមែនធ្វើដោយដៃមនុស្ស’”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

58 «យើង​ខ្ញុំ​បាន​ឮ​គាត់​និយាយ​ថា "ខ្ញុំ​នឹង​បំផ្លាញ​ព្រះ‌វិហារ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​នេះ​ចោល ហើយ​ក្នុង​រវាង​បី​ថ្ងៃ ខ្ញុំ​នឹង​សង់​មួយ​ទៀត ដែល​មិន​មែន​ធ្វើ​ដោយ​ដៃ​មនុស្ស"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

58 «យើង​បាន​ឮ​អ្នក​នេះ​ពោល​ថា “ខ្ញុំ​នឹង​រុះ​ព្រះ‌វិហារ​ដែល​សង់​ឡើង​ដោយ​ដៃ​មនុស្ស​ចោល ហើយ​ក្នុង​រវាង​បី​ថ្ងៃ ខ្ញុំ​នឹង​សង់​ព្រះ‌វិហារ​មួយ​ផ្សេង​ទៀត ដែល​មិន​មែន​សង់​ដោយ​ដៃ​មនុស្ស​ទេ”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

58 យើង​ខ្ញុំ​បាន​ឮ​វា​ថា ខ្ញុំ​នឹង​បំផ្លាញ​ព្រះ‌វិហារ​នេះ ដែល​បាន​ធ្វើ​ដោយ​ដៃ​មនុស្ស ហើយ​ក្នុង​រវាង​៣​ថ្ងៃ ខ្ញុំ​នឹង​សង់​១​ទៀត ដែល​មិន​មែន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

58 «យើង​បាន​ឮ​អ្នក​នេះ​ពោល​ថា “ខ្ញុំ​នឹង​រុះ​ម៉ាស្ជិទ​ដែល​សង់​ឡើង​ដោយ​ដៃ​មនុស្ស​ចោល ហើយ​ក្នុង​រវាង​បី​ថ្ងៃ ខ្ញុំ​នឹង​សង់​ម៉ាស្ជិទ​មួយ​ផ្សេង​ទៀត ដែល​មិន​មែន​សង់​ដោយ​ដៃ​មនុស្ស​ទេ”»។

សូមមើលជំពូក ចម្លង




ម៉ាកុស 14:58
11 ការដាក់ឲ្យឆ្លើយតបគ្នា  

និយាយ​ថា៖​ «ម្នាក់​នេះ​បាន​និយាយ​ថា​ ខ្ញុំ​អាច​បំផ្លាញ​ព្រះ​វិហារ​របស់​ព្រះជាម្ចាស់​បាន​ ហើយ​សង់​ឡើង​វិញ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ»។​


អ្នក​ខ្លះ​បាន​ក្រោក​ឡើង​ធ្វើ​បន្ទាល់​ក្លែង​ក្លាយ​ប្រឆាំង​នឹង​ព្រះអង្គ​ថា៖​


ទោះ​ជា​ដូច្នេះ​ក្ដី​ ក៏​បន្ទាល់​របស់​ពួកគេ​មិន​ស្រប​គ្នា​សោះ​


ពួក​អ្នក​ដែល​ដើរ​កាត់​ទីនោះ​បាន​ប្រមាថ​ព្រះអង្គ​ ហើយ​គ្រវី​ក្បាល​ទាំង​និយាយ​ថា៖​ «ឱ​អ្នក​បំផ្លាញ​ព្រះ​វិហារ​ ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ!​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ចូរ​បំផ្លាញ​ព្រះវិហារ​នេះ​ចុះ​ នោះ​ខ្ញុំ​នឹង​សង់​ឡើង​វិញ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ»​


ទោះជា​យ៉ាង​ណា​ក៏​ដោយ​ ព្រះ​ដ៏​ខ្ពស់​បំផុត​មិន​គង់​នៅ​ក្នុង​កន្លែង​ដែល​សង់​ឡើង​ដោយ​ដៃ​មនុស្ស​ទេ​ ដូច​ដែល​អ្នក​នាំ​ព្រះបន្ទូល​បាន​ថ្លែង​ទុក​ថា​


យើង​ដឹង​ថា​ បើ​រោង​ដែល​ជា​លំនៅ​របស់​យើង​នៅ​ផែនដី​នេះ​ត្រូវ​រើ​ចោល​ នោះ​យើង​មាន​វិមាន​មក​ពី​ព្រះជាម្ចាស់​ជា​លំនៅ​អស់កល្ប​ជានិច្ច​នៅ​ស្ថានសួគ៌​ដែល​មិន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ​


​កាល​ព្រះគ្រិស្ដ​បាន​យាង​មក​ធ្វើ​ជា​សម្ដេច​សង្ឃ​ខាង‍​ឯ​សេចក្ដី​ល្អ​ដែល​ត្រូវ​មក​ ព្រះអង្គ​បាន​យាង​កាត់​រោង​ដ៏​វិសេស​ជាង​ ហើយ​គ្រប់​លក្ខណ៍​ជាង​ ដែល​មិន​មែន​ធ្វើ​ឡើង​ដោយ​ដៃ​មនុស្ស​ទេ​ ហើយ​ក៏មិន​មែន​ជា​របស់​ពិភព​លោក​នេះ​ដែរ។​


ដ្បិត​ព្រះគ្រិស្ដ​មិន​បាន​យាង​ចូល​ក្នុង​ទី​បរិសុទ្ធ​ដែល​ធ្វើ​ឡើង​ដោយ​ដៃ​មនុស្ស​ ដែល​គ្រាន់​តែ​ជា​រូប​តំណាង​នៃ​របស់​ពិត​ប៉ុណ្ណោះ​ទេ​ គឺ​ព្រះអង្គ​បាន​យាង​ចូល​ក្នុង​ស្ថានសួគ៌​តែ​ម្ដង​ ដើម្បី​នឹង​បង្ហាញ​អង្គ​ទ្រង់​ជំនួស​យើង​នៅ​ចំពោះ​ព្រះ​ភក្ដ្រ​របស់​ព្រះ​ជាម្ចាស់​នៅ​ពេល​ឥឡូវ​នេះ‍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម