ព្រះបន្ទូលបានត្រលប់ជាសាច់ឈាម គង់នៅក្នុងចំណោមយើង ហើយយើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ដែលជាសិរីរុងរឿងនៃព្រះរាជបុត្រាតែមួយគត់មកពីព្រះវរបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។
វិវរណៈ 21:3 - Khmer Christian Bible ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងចេញពីបល្ល័ង្កមកថា៖ «មើល៍ រោងរបស់ព្រះជាម្ចាស់បាននៅជាមួយមនុស្សហើយ ព្រះអង្គនឹងតាំងលំនៅក្នុងចំណោមពួកគេ ពួកគេនឹងធ្វើជាប្រជារាស្រ្ដរបស់ព្រះអង្គ ហើយព្រះជាម្ចាស់ផ្ទាល់នឹងនៅជាមួយពួកគេ ព្រះគម្ពីរខ្មែរសាកល ខ្ញុំឮសំឡេងយ៉ាងខ្លាំងចេញពីបល្ល័ង្កថា៖ “មើល៍! លំនៅរបស់ព្រះនៅជាមួយមនុស្សហើយ ព្រះអង្គនឹងតាំងលំនៅជាមួយពួកគេ។ ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះផ្ទាល់នឹងគង់នៅជាមួយពួកគេ ហើយធ្វើជាព្រះរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំឮសំឡេងមួយយ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា៖ «មើល៍! រោងឧបោសថរបស់ព្រះស្ថិតនៅជាមួយមនុស្សហើយ ព្រះអង្គនឹងគង់នៅជាមួយគេ គេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គផ្ទាល់គង់នៅជាព្រះដល់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំឮសំឡេងបន្លឺយ៉ាងខ្លាំងៗចេញពីបល្ល័ង្កមកថា៖ «មើលហ្ន៎ ព្រះពន្លា របស់ព្រះជាម្ចាស់ស្ថិតនៅជាមួយមនុស្សលោកហើយ! ព្រះអង្គនឹងស្ថិតនៅក្នុងចំណោមពួកគេ ពួកគេនឹងទៅជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយព្រះជាម្ចាស់ផ្ទាល់នឹងគង់ជាមួយពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំមានឮសំឡេង១យ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា មើល រោងឧបោសថរបស់ព្រះ បាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ អាល់គីតាប ខ្ញុំឮសំឡេងបន្លឺយ៉ាងខ្លាំងៗចេញពីបល្ល័ង្កមកថា៖ «មើលហ្ន៎ ជំរំសក្ការៈរបស់អុលឡោះស្ថិតនៅជាមួយមនុស្សលោកហើយ! ទ្រង់នឹងស្ថិតនៅក្នុងចំណោមពួកគេ ពួកគេនឹងទៅជាប្រជារាស្ដ្ររបស់ទ្រង់ ហើយអុលឡោះផ្ទាល់នឹងនៅជាមួយពួកគេ។ |
ព្រះបន្ទូលបានត្រលប់ជាសាច់ឈាម គង់នៅក្នុងចំណោមយើង ហើយយើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ដែលជាសិរីរុងរឿងនៃព្រះរាជបុត្រាតែមួយគត់មកពីព្រះវរបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។
ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យរបស់ខ្ញុំ ហើយព្រះវរបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ រួចយើងនឹងមកឯអ្នកនោះ ហើយតាំងទីលំនៅនៅជាមួយអ្នកនោះ។
តើព្រះវិហាររបស់ព្រះជាម្ចាស់ និងរូបព្រះរួមគ្នាយ៉ាងដូចម្ដេចបាន? ដ្បិតយើងជាព្រះវិហាររបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ដូចដែលព្រះជាម្ចាស់បានមានបន្ទូលថា៖ «យើងនឹងគង់នៅក្នុងចំណោមពួកគេ ហើយនឹងដើរជាមួយពួកគេ យើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្រ្ដរបស់យើង»
យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីរបស់យើង គឺព្រះអម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ មានបន្ទូលដូច្នេះ»។
សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតា និងព្រះអម្ចាស់យេស៊ូនៃយើង បើកផ្លូវឲ្យយើងបានមកជួបអ្នករាល់គ្នា។
ប៉ុន្ដែតាមពិត ពួកគេចង់បានស្រុកមួយដ៏ប្រសើរជាងនោះ គឺជាស្រុកដែលនៅស្ថានសួគ៌។ ហេតុនេះហើយបានជាព្រះជាម្ចាស់មិនខ្មាសនឹងឲ្យពួកគេហៅថាព្រះរបស់ពួកគេឡើយ ដ្បិតព្រះអង្គបានរៀបចំក្រុងមួយសម្រាប់ពួកគេ។
ព្រះអម្ចាស់មានបន្ទូលថា ប៉ុន្ដែនេះជាកិច្ចព្រមព្រៀងដែលយើងនឹងតាំងជាមួយពូជពង្សអ៊ីស្រាអែលនៅក្រោយថ្ងៃទាំងនោះ គឺយើងនឹងដាក់ក្រឹត្យវិន័យរបស់យើងក្នុងចិត្ដរបស់ពួកគេ ទាំងចារឹកក្នុងគំនិតរបស់ពួកគេផង ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្ដ្ររបស់យើង។
ជាអ្នកបម្រើការនៅក្នុងទីបរិសុទ្ធ និងនៅក្នុងរោងដ៏ពិតដែលព្រះអម្ចាស់ជាអ្នកសង់ មិនមែនមនុស្សទេ។
នៅពេលផ្គរលាន់ទាំងប្រាំពីរបាននិយាយរួចហើយនោះ ខ្ញុំក៏បម្រុងនឹងសរសេរទុក ប៉ុន្ដែខ្ញុំឮសំឡេងមួយចេញពីលើមេឃមកថា៖ «ចូរបំបិទសេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបាននិយាយនោះទៅ កុំសរសេរសេចក្ដីទាំងនោះទុកឡើយ»។
បន្ទាប់មក សំឡេងដែលខ្ញុំបានឮពីលើមេឃនោះ ក៏និយាយមកកាន់ខ្ញុំម្ដងទៀតថា៖ «ចូរទៅយកសៀវភៅដែលបានបើកជាស្រេចនៅក្នុងដៃទេវតាដែលឈរលើសមុទ្រ និងលើដីគោកនោះចុះ»។
រួចខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងនៅលើមេឃបន្លឺឡើងថា៖ «ឥឡូវនេះ សេចក្ដីសង្គ្រោះ អំណាច និងរាជ្យរបស់ព្រះជាម្ចាស់នៃយើង ព្រមទាំងសិទ្ធិអំណាចរបស់ព្រះគ្រិស្ដរបស់ព្រះអង្គបានមកដល់ហើយ ដ្បិតអ្នកចោទប្រកាន់បងប្អូនរបស់យើងត្រូវបានទម្លាក់ចុះមក គឺវានោះហើយដែលចោទប្រកាន់ពួកគេនៅចំពោះព្រះជាម្ចាស់របស់យើងទាំងយប់ទាំងថ្ងៃ។
អ្នកណាមានជ័យជម្នះនឹងទទួលបានសេចក្ដីទាំងនេះជាមរតក យើងនឹងធ្វើជាព្រះរបស់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់យើង។
គ្រប់ទាំងបណ្ដាសាលែងមាននៅក្នុងក្រុងនោះទៀតហើយ គឺមានតែបល្ល័ង្ករបស់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់កូនចៀមប៉ុណ្ណោះនៅក្នុងក្រុងនោះ ហើយពួកបាវបម្រើរបស់ព្រះអង្គនឹងបម្រើព្រះអង្គ។
ហេតុនេះហើយបានជាពួកគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ ទាំងបម្រើព្រះអង្គទាំងយប់ទាំងថ្ងៃនៅក្នុងព្រះវិហាររបស់ព្រះអង្គ ហើយព្រះអង្គដែលគង់លើបល្ល័ង្កនោះ ព្រះអង្គនឹងពន្លាតរោងរបស់ព្រះអង្គលើពួកគេ។