ទារកនោះបានចម្រើនវ័យឡើង ព្រមទាំងមានភាពមាំមួនខាងវិញ្ញាណ ហើយគាត់បានរស់នៅក្នុងទីរហោឋានរហូតដល់ថ្ងៃដែលគាត់បានបង្ហាញខ្លួនដល់ជនជាតិអ៊ីស្រាអែល។
លូកា 7:24 - Khmer Christian Bible ពេលអ្នកនាំសារឲ្យលោកយ៉ូហានចាកចេញទៅ ព្រះអង្គក៏ចាប់ផ្ដើមមានបន្ទូលទៅបណ្ដាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាចេញទៅមើលអ្វីនៅទីរហោឋាន? មើលដើមត្រែងដែលត្រូវខ្យល់បក់ឬ? ព្រះគម្ពីរខ្មែរសាកល នៅពេលពួកអ្នកនាំសាររបស់យ៉ូហានចេញទៅហើយ ព្រះអង្គក៏ចាប់ផ្ដើមមានបន្ទូលនឹងហ្វូងមនុស្សអំពីយ៉ូហានថា៖“តើអ្នករាល់គ្នាចេញទៅមើលអ្វីនៅទីរហោស្ថាន? ទៅមើលដើមត្រែងយោលយោកដោយខ្យល់ឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលអ្នកនាំសាររបស់លោកយ៉ូហានបានចេញទៅ ព្រះយេស៊ូវចាប់ផ្ដើមមានព្រះបន្ទូលទៅកាន់មហាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាបានទៅមើលអ្វីនៅទីរហោស្ថាន? ទៅមើលដើមត្រែងរញ្ជួយដោយត្រូវខ្យល់ឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលសិស្សរបស់លោកយ៉ូហានត្រឡប់ទៅវិញ ព្រះយេស៊ូមានព្រះបន្ទូលទៅមហាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាទៅវាលរហោស្ថានរកមើលអ្វី? មើលដើមត្រែងដែលត្រូវខ្យល់បក់នោះឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលសិស្សដែលយ៉ូហានចាត់ឲ្យមក បានចេញទៅហើយ នោះទ្រង់ចាប់តាំងមានបន្ទូលនឹងបណ្តាមនុស្សពីយ៉ូហានថា តើអ្នករាល់គ្នាបានទៅមើលអ្វីនៅទីរហោស្ថាន បានទៅមើលដើមត្រែងរញ្ជួយនឹងខ្យល់ឬអី អាល់គីតាប ពេលសិស្សរបស់យ៉ះយ៉ាត្រឡប់ទៅវិញ អ៊ីសាសួរទៅមហាជនអំពីយ៉ះយ៉ាថា៖ «តើអ្នករាល់គ្នាទៅវាលរហោស្ថានរកមើលអ្វី? មើលដើមត្រែងដែលត្រូវខ្យល់បក់នោះឬ? |
ទារកនោះបានចម្រើនវ័យឡើង ព្រមទាំងមានភាពមាំមួនខាងវិញ្ញាណ ហើយគាត់បានរស់នៅក្នុងទីរហោឋានរហូតដល់ថ្ងៃដែលគាត់បានបង្ហាញខ្លួនដល់ជនជាតិអ៊ីស្រាអែល។
នៅគ្រាដែលលោកអាណាស និងលោកកៃផាជាសម្ដេចសង្ឃ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសំដែងមកដល់លោកយ៉ូហាន ជាកូនលោកសាការីនៅទីរហោឋាន
តើអ្នករាល់គ្នាចេញទៅមើលអ្វី? មើលបុរសម្នាក់ដែលស្លៀកសម្លៀកបំពាក់ស្អាតប្រណិតឬ? នែ៎! អ្នកស្លៀកពាក់រុងរឿង ហើយរស់នៅក្នុងភាពហ៊ឺហា គឺនៅឯដំណាក់ស្ដេចឯណោះ។
គាត់ឆ្លើយថា៖ «ខ្ញុំជាសំឡេងមួយកំពុងស្រែកនៅទីរហោឋានថា ចូរតម្រង់ផ្លូវរបស់ព្រះអម្ចាស់ ដូចដែលលោកអេសាយជាអ្នកនាំព្រះបន្ទូលបានថ្លែងទុក»។
ដូច្នេះ យើងមិនត្រូវនៅជាទារកទៀតឡើយ យើងមិនត្រូវឃ្លេងឃ្លោង ហើយរសាត់ចុះឡើងតាមខ្យល់នៃសេចក្ដីបង្រៀនគ្រប់បែបយ៉ាង និងតាមឧបាយកលរបស់មនុស្សដែលមានល្បិចប៉ិនប្រសប់ក្នុងការបោកប្រាស់
មនុស្សទាំងនេះជាប្រភពទឹករីងស្ងួត ជាពពកដែលព្យុះបានបក់ផាត់ ហើយសេចក្ដីងងឹតសូន្យសុងត្រូវបានបម្រុងទុកសម្រាប់ពួកគេហើយ។
ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ! ដោយព្រោះអ្នករាល់គ្នាបានដឹងសេចក្ដីនេះជាមុនរួចហើយ ចូរប្រយ័ត្ន ដើម្បីកុំឲ្យអ្នករាល់គ្នាត្រូវសេចក្ដីខុសឆ្គងរបស់ពួកមនុស្សអាក្រក់អូសទាញ ហើយបាត់បង់សេចក្ដីខ្ជាប់ខ្ជួនរបស់ខ្លួននោះឡើយ