Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 3:2 - Khmer Christian Bible

2 នៅ​គ្រា​ដែល​លោក​អាណាស​ និង​លោក​កៃផា​ជា​សម្ដេច​សង្ឃ​ ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បាន​សំដែង​មក​ដល់​លោក​យ៉ូហាន​ ជា​កូន​លោក​សាការី​នៅ​ទីរហោឋាន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 គឺ​ពេលដែល​អាន់ណាស និង​កៃផាស​ជា​មហាបូជាចារ្យ នោះ​ព្រះបន្ទូល​របស់​ព្រះ​បាន​មកដល់​យ៉ូហាន​កូន​សាការី នៅ​ទីរហោស្ថាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ក្នុង​កាល​ដែល​លោក​អាណ និង​លោក​កៃផា​ធ្វើ​ជា​សម្តេច​សង្ឃ នោះ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​យ៉ូហាន ជា​កូន​សាការី នៅ​ទី​រហោ‌ស្ថាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​អាណ និង​លោក​កៃផា​ធ្វើ​ជា​មហា​បូជា‌ចារ្យ*។ ពេល​នោះ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូហាន ជា​កូន​របស់​លោក​សាការី នៅ​ក្នុង​វាល​រហោ‌ស្ថាន*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ហើយ​ក្នុង​កាល​ដែល​លោក​អាណ នឹង​លោក​កៃផា​ធ្វើ​ជា​សំដេច​សង្ឃ នោះ​ព្រះ‌ទ្រង់​មាន​បន្ទូល​មក​យ៉ូហាន ជា​កូន​សាការី នៅ​ទី​រហោ‌ស្ថាន

សូមមើលជំពូក ចម្លង

អាល់គីតាប

2 លោក​អាណ និង​លោក​កៃផាស​ធ្វើ​ជា​មូស្ទ។ ពេល​នោះ អុលឡោះ​មាន​បន្ទូល​មក​កាន់​យ៉ះយ៉ា ជា​កូន​របស់​សាកា‌រីយ៉ា នៅ​ក្នុង​វាល​រហោ‌ស្ថាន។

សូមមើលជំពូក ចម្លង




លូកា 3:2
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​អ្នក​ទាំង​នេះ​ចាក​ចេញ​ ព្រះយេស៊ូ​ចាប់​ផ្ដើម​មាន​បន្ទូល​ទៅ​បណ្ដាជន​អំពី​លោក​យ៉ូហាន​ថា‍៖​ «តើ​អ្នក​រាល់គ្នា​ចេញ​ទៅ​មើល​អ្វី​នៅ​ទីរហោឋាន?​ មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​ឬ?​


នៅ​ពេល​នោះ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ផ្ទះ​របស់​សម្ដេច​សង្ឃ​ម្នាក់​ឈ្មោះ​កៃផា​


ដូច​ដែល​លោក​អេសាយ​ ជា​អ្នក​នាំ​ព្រះបន្ទូល​ បាន​សរសេរ​ទុក​ថា៖​ «មើល៍!​ យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​អ្នក​ ដើម្បី​រៀបចំ​ផ្លូវ​ឲ្យ​អ្នក​


ទារក​នោះ​បាន​ចម្រើន​វ័យ​ឡើង​ ព្រមទាំង​មាន​ភាព​មាំមួន​ខាង​វិញ្ញាណ​ ហើយ​គាត់​បាន​រស់នៅ​ក្នុង​ទីរហោឋាន​រហូត​ដល់​ថ្ងៃ​ដែល​គាត់​បាន​បង្ហាញ​ខ្លួន​ដល់​ជនជាតិ​អ៊ីស្រាអែល។​


គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​ជា​សំឡេង​មួយ​កំពុង​ស្រែក​នៅ​ទីរហោឋាន​ថា​ ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអម្ចាស់​ ដូច​ដែល​លោក​អេសាយ​ជា​អ្នក​នាំ​ព្រះបន្ទូល​បាន​ថ្លែង​ទុក»។​


ពេល​នោះ​លោក​ ​អាណ​ ក៏​បញ្ជូន​ព្រះអង្គ​ទាំង​ជាប់​ចំណង​ទៅ​សម្តេច​សង្ឃ​កៃផា។​


ជាមួយ​លោក​អាណ​ ជា​សម្ដេច​សង្ឃ​ លោក​កៃផា​ លោក​យ៉ូហាន​ និង​លោក​អ័លេក្សានត្រុស​ ព្រមទាំង​ពូជពង្ស​របស់​សម្ដេច​សង្ឃ​ទាំងអស់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម