Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 7:23 - Khmer Christian Bible

23 អ្នក​ដែល​មិន​រវាត​ចិត្ត​ពី​ខ្ញុំ​ មាន​ពរ​ហើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 មានពរ​ហើយ អ្នកណាក៏ដោយដែល​មិន​ជំពប់ដួល​ដោយសារតែ​ខ្ញុំ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 អ្នក​ណា​មិន​រវាត​ចិត្ត​ចេញ​ពី​ជំនឿ ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 អ្នក​ណា​មិន​រវាត​ចិត្ដ​ចេញ​ពី​ជំនឿ ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​ពិត​ជា​មាន​សុភ‌មង្គល​ហើយ!»។

សូមមើលជំពូក ចម្លង




លូកា 7:23
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ដែល​មិន​រវាត​ចិត្ត​ពី​ខ្ញុំ​មាន​ពរ​ហើយ»។​


លោក​ស៊ីម្មាន​បាន​ឲ្យ​ពរ​ពួកគេ​ និង​បាន​និយាយ​ទៅ​នាង​ម៉ារា​ ជា​ម្ដាយ​ថា៖​ «មើល៍​ កូន​នេះ​ត្រូវ​បាន​កំណត់​សម្រាប់​ការ​ជំពប់​ដួល​ និង​ការ​ងើប​ឡើង​របស់​មនុស្ស​ជាច្រើន​នៅ​អ៊ីស្រាអែល​ ហើយ​ជា​ទីសំគាល់​ដែល​ត្រូវ​គេ​ប្រឆាំង​


ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​អ្នក​ទាំង​ពីរ​នោះ​ថា៖​ «ចូរ​ទៅ​ប្រាប់​លោក​យ៉ូហាន​ពី​អ្វី​ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​ និង​បាន​ឮ​ចុះ​ គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ មនុស្ស​ខ្វិន​បាន​ដើរ​រួច​ មនុស្ស​ឃ្លង់​បាន​ជា​ស្អាត​ មនុស្ស​ថ្លង់​បាន​ស្ដាប់​ឮ​ មនុស្ស​ស្លាប់​បាន​រស់​វិញ​ ហើយ​អ្នក​ក្រ​បាន​ឮ​ដំណឹង​ល្អ​


ពេល​អ្នក​នាំ​សារ​ឲ្យ​លោក​យ៉ូហាន​ចាក​ចេញ​ទៅ​ ព្រះអង្គ​ក៏​ចាប់ផ្ដើម​មាន​បន្ទូល​ទៅ​បណ្ដាជន​អំពី​លោក​យ៉ូហាន​ថា៖​ «តើ​អ្នក​រាល់គ្នា​ចេញ​ទៅ​មើល​អ្វី​នៅ​ទីរហោឋាន?​ មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​ឬ?​


ប៉ុន្ដែ​មនុស្ស​ខាង​សាច់ឈាម​មិន​ទទួល​សេចក្ដី​ខាង​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ទេ​ ពីព្រោះ​សេចក្ដី​ទាំង​នោះ​ជា​សេចក្ដី​លេលា​សម្រាប់​គេ​ ហើយ​គេ​ក៏​មិន​អាច​យល់​បាន​ដែរ​ ដ្បិត​សេចក្ដី​ទាំង​នោះ​ត្រូវ​វិនិច្ឆ័យ​ខាង​វិញ្ញាណ‍​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម