ព្រះអង្គបានគង់នៅក្នុងពិភពលោក ហើយពិភពលោកបានកើតមកដោយសារព្រះអង្គ ប៉ុន្ដែពិភពលោកមិនស្គាល់ព្រះអង្គទេ។
ព្រះអង្គគង់នៅក្នុងពិភពលោក ហើយពិភពលោកបានកើតមកតាមរយៈព្រះអង្គ ប៉ុន្តែពិភពលោកមិនស្គាល់ព្រះអង្គឡើយ។
ព្រះអង្គបានគង់នៅក្នុងពិភពលោក ហើយពិភពលោកកើតមកដោយសារព្រះអង្គ តែមនុស្សលោកមិនស្គាល់ព្រះអង្គទេ។
ព្រះបន្ទូលបានគង់ក្នុងពិភពលោក ហើយពិភពលោកកើតឡើងដោយសារព្រះអង្គ ប៉ុន្តែ ពិភពលោកពុំបានទទួលស្គាល់ព្រះអង្គទេ។
ទ្រង់បានគង់ក្នុងលោកីយ ហើយលោកីយក៏កើតមកដោយសារទ្រង់ តែមិនស្គាល់ទ្រង់ទេ
បន្ទូលនៃអុលឡោះបាននៅក្នុងពិភពលោក ហើយពិភពលោកកើតឡើងដោយសារបន្ទូលនៃអុលឡោះ ប៉ុន្ដែ ពិភពលោកពុំបានទទួលស្គាល់គាត់ទេ។
ព្រះវរបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់ឲ្យខ្ញុំ ហើយគ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេ ក្រៅពីព្រះវរបិតា ហើយក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ ក្រៅពីព្រះរាជបុត្រា និងអស់អ្នកដែលព្រះរាជបុត្រាសព្វព្រះហឫទ័យបើកសំដែងឲ្យស្គាល់តែប៉ុណ្ណោះ។
ព្រះអង្គបានយាងមកផែនដីរបស់ព្រះអង្គ ប៉ុន្ដែប្រជារាស្រ្ដរបស់ព្រះអង្គមិនបានទទួលព្រះអង្គឡើយ
គ្មានអ្នកណាធ្លាប់ឃើញព្រះជាម្ចាស់ទេ មានតែព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលនៅនឹងព្រះឱរារបស់ព្រះវរបិតា គីព្រះរាជបុត្រានោះហើយបានសំដែងឲ្យស្គាល់ព្រះជាម្ចាស់។
គ្រប់របស់ទាំងអស់បានកើតមកដោយសារព្រះបន្ទូល ហើយក្នុងបណ្ដារបស់ដែលបានកើតមកទាំងឡាយ បើគ្មានព្រះបន្ទូលទេ គ្មានរបស់ណាមួយកើតមកឡើយ
ពន្លឺនោះបានភ្លឺក្នុងសេចក្ដីងងឹត ហើយសេចក្ដីងងឹតមិនឈ្នះពន្លឺឡើយ។
ឱព្រះវរបិតាដ៏សុចរិតអើយ! លោកិយមិនស្គាល់ព្រះអង្គទេ ប៉ុន្ដែខ្ញុំស្គាល់ព្រះអង្គ រីឯអ្នកទាំងនេះក៏ដឹងថា ព្រះអង្គបានចាត់ខ្ញុំ ឲ្យមកដែរ
ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ព្រះវរបិតារបស់ខ្ញុំធ្វើការរហូតដល់សព្វថ្ងៃនេះ ដូច្នេះខ្ញុំក៏ធ្វើការដែរ»។
ប៉ុន្ដែព្រះអង្គមិនមែនមិនបានឲ្យទីបន្ទាល់អំពីព្រះអង្គឡើយ គឺព្រះអង្គផ្ដល់ព្រះគុណ ដោយប្រទានភ្លៀងពីលើមេឃ និងរដូវបង្កើតផល ព្រមទាំងធ្វើឲ្យចិត្ដរបស់អ្នករាល់គ្នាបានស្កប់ស្កល់ដោយអាហារ និងអំណរ»។
ដ្បិតដោយសារប្រាជ្ញារបស់ព្រះជាម្ចាស់ហើយ បានជាមនុស្សលោកមិនបានស្គាល់ព្រះជាម្ចាស់ដោយសារប្រាជ្ញារបស់ខ្លួនទេ គឺព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះពួកអ្នកដែលជឿតាមរយៈសេចក្ដីប្រកាសដ៏លេលានេះ
គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកគ្រប់គ្រងនៃលោកិយនេះបានយល់អំពីប្រាជ្ញានេះទេ ព្រោះបើពួកគេយល់មែន នោះពួកគេមុខជាមិនបានឆ្កាងព្រះអម្ចាស់នៃសិរីរុងរឿងឡើយ
ក៏យើងមានព្រះជាម្ចាស់តែមួយប៉ុណ្ណោះ គឺជាព្រះវរបិតាដែលបានបង្កើតរបស់សព្វសារពើ ព្រមទាំងយើងដែលសម្រាប់ព្រះអង្គដែរ ហើយយើងមានព្រះអម្ចាស់យេស៊ូគ្រិស្ដតែមួយប៉ុណ្ណោះ ដែលរបស់សព្វសារពើបានកើតមកដោយសារព្រះអង្គ ហើយយើងក៏កើតមកដោយសារព្រះអង្គដែរ
ដ្បិតអ្វីៗទាំងអស់ដែលនៅស្ថានសួគ៌ និងនៅផែនដីបានកើតមកដោយសារព្រះអង្គ ទាំងអ្វីៗដែលមនុស្សអាចមើលឃើញ និងមិនអាចមើលឃើញ មិនថា រាជ្យបល្ល័ង្ក អំណាចគ្រប់គ្រង ការគ្រប់គ្រង ឬសិទ្ធិអំណាច គឺអ្វីៗទាំងអស់កើតមកដោយសារព្រះអង្គ ហើយសម្រាប់ព្រះអង្គ។
ដោយសារជំនឿ យើងយល់ថា ពិភពលោកនេះកើតមកដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូច្នេះអ្វីៗទាំងឡាយដែលមើលឃើញ កើតមកពីអ្វីៗដែលមើលមិនឃើញ។
មើល៍ ព្រះវរបិតាប្រទានសេចក្ដីស្រឡាញ់យ៉ាងណាដល់យើង ដែលយើងត្រូវបានហៅថាជាកូនរបស់ព្រះអង្គ ហើយយើងជាកូនរបស់ព្រះអង្គមែន ដូច្នេះហើយបានជាលោកិយមិនស្គាល់យើង ព្រោះគេមិនស្គាល់ព្រះអង្គ។