Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 17:25 - Khmer Christian Bible

25 ឱ​ព្រះវរបិតា​ដ៏​សុចរិត​អើយ!​ លោកិយ​មិន​ស្គាល់​ព្រះអង្គ​ទេ​ ប៉ុន្ដែ​ខ្ញុំ​ស្គាល់​ព្រះអង្គ​ រីឯ​អ្នក​ទាំងនេះ​ក៏​ដឹង​ថា​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ ឲ្យ​មក​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 ព្រះ​បិតា​ដ៏សុចរិតយុត្តិធម៌​អើយ ទោះបីជា​ពិភពលោក​មិន​ស្គាល់​ព្រះអង្គ​ក៏ដោយ ក៏​ទូលបង្គំ​ស្គាល់​ព្រះអង្គ ហើយ​អ្នកទាំងនោះ​ក៏​ដឹង​ថា គឺ​ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ឱ​ព្រះ‌វរបិតា​ដ៏​សុចរិត​អើយ មនុស្ស​លោក​មិន​ស្គាល់​ព្រះ‌អង្គ​ទេ តែ​ទូល​បង្គំ​ស្គាល់ ហើយ​អ្នក​ទាំង​នេះ​ក៏​ដឹង​ថា ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​ទូល​បង្គំ​មក​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ឱ​ព្រះ‌បិតា​ដ៏​សុចរិត​អើយ! មនុស្ស​លោក​ពុំ​បាន​ស្គាល់​ព្រះអង្គ​ទេ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ស្គាល់ ព្រះអង្គ ហើយ​អ្នក​ទាំង​នេះ​ក៏​ទទួល​ស្គាល់​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ឱ​ព្រះវរ‌បិតា​ដ៏​សុចរិត​អើយ លោកីយ​មិន​ស្គាល់​ទ្រង់​ទេ តែ​ទូលបង្គំ​ស្គាល់​ទ្រង់ ហើយ​ពួក​អ្នក​នេះ​ក៏​ដឹង​ថា ទ្រង់​បាន​ចាត់​ឲ្យ​ទូលបង្គំ​មក​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ឱ​អុលឡោះ​ជា​បិតា​ដ៏​សុចរិត​អើយ! មនុស្ស​លោក​ពុំ​បាន​ស្គាល់​ទ្រង់​ទេ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្គាល់​ទ្រង់ ហើយ​អ្នក​ទាំង​នេះ​ក៏​ទទួល​ស្គាល់​ថា​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។

សូមមើលជំពូក ចម្លង




យ៉ូហាន 17:25
37 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​ខ្ញុំ​ ហើយ​គ្មាន​អ្នកណា​ស្គាល់​ព្រះរាជ​បុត្រា​ទេ​ ក្រៅ​ពី​ព្រះវរ​បិតា​ ហើយ​ក៏​គ្មាន​អ្នកណា​ស្គាល់​ព្រះវរបិតា​ដែរ​ ក្រៅ​ពី​ព្រះរាជ​បុត្រា​ និង​អស់​អ្នក​ដែល​ព្រះរាជ​បុត្រា​សព្វ​ព្រះហឫទ័យ​បើក​សំដែង​ឲ្យ​ស្គាល់​តែ​ប៉ុណ្ណោះ។​


លោក​ស៊ីម៉ូន​ពេត្រុស​ទូល​តប​ថា៖​ «លោក​ជា​ព្រះគ្រិស្ដ​ គឺ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់»​


ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​ខ្ញុំ​ ហើយ​គ្មាន​អ្នកណា​ស្គាល់​ថា​ ព្រះរាជ​បុត្រា​ជា​អ្នកណា​ទេ​ ក្រៅពី​ព្រះវរបិតា​ ហើយ​ក៏គ្មាន​អ្នកណា​ស្គាល់​ថា​ ព្រះវរបិតា​ជា​អ្នកណា​ដែរ​ ក្រៅពី​ព្រះរាជ​បុត្រា​ និង​អស់​អ្នក​ដែល​ព្រះរាជ​បុត្រា​មាន​បំណង​បើកសំដែង​ឲ្យ​ស្គាល់​ប៉ុណ្ណោះ»។​


គ្មាន​អ្នកណា​ធ្លាប់​ឃើញ​ព្រះជាម្ចាស់​ទេ​ មាន​តែ​ព្រះរាជ​បុត្រា​តែ​មួយ​របស់​ព្រះជាម្ចាស់​ប៉ុណ្ណោះ​ ដែល​នៅ​នឹង​ព្រះឱរា​របស់​ព្រះ​វរ​បិតា​ គី​ព្រះរាជ​បុត្រា​នោះ​ហើយ​បាន​សំដែង​ឲ្យ​ស្គាល់​ព្រះជាម្ចាស់។​


ដូច​ដែល​ព្រះ​វរ​បិតា​ស្គាល់​ខ្ញុំ​ ហើយ​ខ្ញុំ​ស្គាល់​ព្រះ​វរ​បិតា​ដែរ។​ ខ្ញុំ​លះបង់​ជីវិត​របស់​ខ្ញុំ​ដើម្បី​ចៀម។​


ប៉ុន្ដែ​ដោយព្រោះ​ឈ្មោះ​របស់​ខ្ញុំ​ គេ​មុខ​ជា​ធ្វើ​ការ​ទាំងនេះ​ដាក់​អ្នក​រាល់គ្នា​ ព្រោះ​គេ​មិន​ស្គាល់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ទេ។​


ដ្បិត​ព្រះវរបិតា​ផ្ទាល់​ស្រឡាញ់​អ្នក​រាល់គ្នា​ ព្រោះ​អ្នក​រាល់គ្នា​ស្រឡាញ់​ខ្ញុំ​ ហើយ​ជឿ​ថា​ខ្ញុំ​បាន​មកពី​ព្រះជាម្ចាស់។​


ប៉ុន្ដែ​អ្វីៗ​ទាំងនេះ​ដែល​ពួកគេ​នឹង​ធ្វើ​ចំពោះ​អ្នក​រាល់គ្នា​ គឺ​មកពី​ពួកគេ​មិន​ស្គាល់​ព្រះវរបិតា​ ហើយ​ក៏​មិន​ស្គាល់​ខ្ញុំ​ដែរ។​


ហើយ​ឥឡូវ​នេះ​ យើង​ដឹង​ថា​ ព្រះអង្គ​ជ្រាប​អំពី​អ្វីៗ​ទាំង​អស់​ដោយ​មិន​ចាំបាច់​មាន​អ្នកណា​ម្នាក់​សួរ​ព្រះអង្គ​ឡើយ​ ដូច្នេះ​ហើយ​យើង​ជឿ​ថា​ ព្រះអង្គ​បាន​មកពី​ព្រះជាម្ចាស់​មែន»។​


ពួកគេ​នៅ​ក្នុង​លោកិយ​នេះ​ រីឯ​ខ្ញុំ​មិន​នៅ​ក្នុង​លោកិយ​នេះ​ទៀត​ទេ​ ដ្បិត​ខ្ញុំ​នឹង​ទៅ​ឯ​ព្រះអង្គ។​ ឱ​ព្រះវរបិតា​ដ៏​បរិសុទ្ធ​អើយ!​ សូម​រក្សា​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ប្រ​ទាន​ឲ្យ​ខ្ញុំ​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​ពួកគេ​ត្រលប់​ជា​តែ​មួយ​ដូច​យើង​


ខ្ញុំ​ចាត់​ពួកគេ​ឲ្យ​ទៅ​ក្នុង​លោកិយ​នេះ​ ដូច​ដែល​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ក្នុង​លោកិយ​នេះ​ដែរ។​


ដើម្បី​ឲ្យ​ទាំង​អស់​គ្នា​ត្រលប់​ជា​តែ​មួយ​ ឱ​ព្រះវរបិតា​អើយ!​ ព្រះអង្គ​នៅ​ក្នុង​ខ្ញុំ​ ហើយ​ខ្ញុំ​នៅ​ក្នុង​ព្រះអង្គ​ជា​យ៉ាង​ណា​ សូម​ឲ្យ​ពួកគេ​នៅ​ក្នុង​យើង​យ៉ាងនោះ​ដែរ​ ដើម្បី​ឲ្យ​លោកិយ​នេះ​ជឿ​ថា​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។​


គឺ​ខ្ញុំ​នៅ​ក្នុង​ពួកគេ​ ហើយ​ព្រះអង្គ​នៅ​ក្នុង​ខ្ញុំ​ ដើម្បី​ឲ្យ​ពួកគេ​បាន​គ្រប់លក្ខណ៍​រហូត​ត្រលប់​ជា​តែ​មួយ​ ដូច្នេះ​លោកិយ​នេះ​អាច​ដឹង​ថា​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ ហើយ​ព្រះអង្គ​ស្រឡាញ់​ពួកគេ​ដូច​ដែល​ព្រះអង្គ​ស្រឡាញ់​ខ្ញុំ​ដែរ។​


ហើយ​ជីវិត​អស់​កល្ប​ជានិច្ច​នោះ​ គឺ​ឲ្យ​ពួកគេ​ស្គាល់​ព្រះអង្គ​ដែល​ជា​ព្រះ​ដ៏​ពិត​តែ​មួយ​ និង​ព្រះយេស៊ូ​គ្រិស្ដ​ដែល​ព្រះអង្គ​បាន​ចាត់​ឲ្យ​មក​


ដ្បិត​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​នោះ​ ខ្ញុំ​បាន​ឲ្យ​ពួកគេ ​ហើយ​ពួកគេ​ក៏​ទទួល​យក ​ទាំង​ដឹង​ច្បាស់​ថា​ ខ្ញុំ​បាន​មកពី​ព្រះអង្គ​ និង​ជឿ​ថា​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។​


ព្រោះ​ព្រះជា​ម្ចាស់​​មិន​បាន​ចាត់​ព្រះ​រាជ​បុត្រា​ឲ្យមក​ក្នុង​ពិភព​លោក​នេះដើម្បី​ជំនុំ​ជម្រះ​ពិភព​លោក​ទេ ប៉ុន្ដែ​ដើម្បី​ឲ្យពិភព​លោក​ទទួល​បាន​សេចក្ដី​​សង្គ្រោះ​តាមរយៈ​ព្រះ​រាជ​បុត្រា​វិញ


ហើយ​ពេល​ចែវ​ទូក​បាន​ឆ្ងាយ​ប្រហែល​បួន​ ឬ​ប្រាំ​គីឡូ​ម៉ែត្រ​ ពួកគេ​ក៏​ឃើញ​ព្រះយេស៊ូ​យាង​ដើរ​លើ​បឹង​ ហើយ​ពេល​មក​ដល់​ជិត​ទូក​ នោះ​ពួកគេ​ភ័យ​ខ្លាច​ជា​ខ្លាំង​


ប៉ុន្ដែ​ខ្ញុំ​ស្គាល់​ព្រះអង្គ​ ព្រោះ​ខ្ញុំ​មកពី​ព្រះអង្គ​ គឺ​ព្រះអង្គ​ហើយ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក»​


ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​ព្រះ​វរ​បិតា​របស់​អ្នក​នៅ​ឯ​ណា?»​ ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «អ្នក​រាល់គ្នា​មិន​ស្គាល់​ខ្ញុំ​ទេ​ ហើយ​ក៏​មិន​ស្គាល់​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ដែរ​ បើ​អ្នក​រាល់គ្នា​ស្គាល់​ខ្ញុំ​ នោះ​អ្នក​រាល់គ្នា​ក៏​បាន​ស្គាល់​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ដែរ»។​


ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​ស្គាល់​ព្រះអង្គ​ទេ​ រីឯ​ខ្ញុំ​ ខ្ញុំ​ស្គាល់​ព្រះអង្គ​ បើ​ខ្ញុំ​និយាយ​ថា​ ខ្ញុំ​មិន​ស្គាល់​ព្រះអង្គ​ នោះ​ខ្ញុំ​នឹង​ត្រលប់​ជា​អ្នក​កុហក​ដូច​អ្នក​រាល់គ្នា​ដែរ​ ប៉ុន្ដែ​ខ្ញុំ​ស្គាល់​ព្រះអង្គ​ពិត​មែន​ ហើយ​កាន់​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ទៀត។​


ដ្បិត​ពេល​ខ្ញុំ​ដើរ​កាត់​ ហើយ​សង្កេត​មើល​គ្រឿង​សក្ការ​បូជា​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​ នោះ​ខ្ញុំ​ឃើញ​កន្លែង​សក្ការ​មួយ​ ដែល​មាន​ចារឹក​អក្សរ​ថា​ ព្រះ​ដែល​មិន​ស្គាល់។​ ដូច្នេះ​ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់គ្នា​អំពី​ព្រះ​ដែល​អ្នក​រាល់គ្នា​កំពុង​ថ្វាយបង្គំ​ដោយ​មិន​ស្គាល់​នេះ​


បំភ្លឺ​ភ្នែក​របស់​ពួកគេ​ឲ្យ​បែរ​ចេញ​ពី​សេចក្ដី​ងងឹត​មក​ឯ​ពន្លឺ​ ហើយ​ពី​អំណាច​របស់​អារក្ស​សាតាំង​មក​ឯ​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​ការ​លើកលែង​ទោស​បាប​ និង​មរតក​ក្នុង​ចំណោម​អស់​អ្នក​ដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ ដោយ​ជំនឿ​លើ​យើង។​


​ដោយ​ព្រោះ​ពួកគេ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​ជាម្ចាស់​សោះ​ ព្រះអង្គ​ក៏​បណ្ដោយ​ពួកគេ​ឲ្យ​ទៅ​តាម​គំនិត​ខុស​ឆ្គង​ គឺ​ឲ្យ​ប្រព្រឹត្ដ​មិន​គួរ​គប្បី​


គ្មាន​មនុស្ស​ណា​ម្នាក់​យល់​ គ្មាន​មនុស្ស​ណា​ម្នាក់​ស្វែង​រក​ព្រះជាម្ចាស់​ឡើយ​


ដោយសារ​សេចក្ដី​អត់ធ្មត់​របស់​ព្រះអង្គ​ ដើម្បី​បង្ហាញ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ​នៅ​គ្រា​នេះ​ ដូច្នេះ​ ព្រះអង្គ​ផ្ទាល់​សុចរិត​ ​ព្រមទាំង​រាប់​អស់​អ្នក​ដែល​ជឿ​លើ​ព្រះយេស៊ូ​ជា​សុចរិត​ដែរ។​


ដ្បិត​ដោយសារ​ប្រាជ្ញា​របស់​ព្រះជាម្ចាស់​ហើយ​ បាន​ជា​មនុស្ស​លោក​មិន​បាន​ស្គាល់​ព្រះជាម្ចាស់​ដោយសារ​ប្រាជ្ញា​របស់​ខ្លួន​ទេ​ គឺ​ព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​សង្គ្រោះ​ពួកអ្នក​ដែល​ជឿ​តាមរយៈ​សេចក្ដី​ប្រកាស​ដ៏​លេលា​នេះ​


ចូរ​ភ្ញាក់​ស្មារតី​ឡើង​ដោយ​រស់នៅ​យ៉ាង​សុចរិត​ចុះ​ កុំ​ប្រព្រឹត្ដ​បាប​ឡើយ​ ព្រោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មិន​ស្គាល់​ព្រះជាម្ចាស់​ទេ​ ខ្ញុំ​និយាយ​ដូច្នេះដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ខ្មាស។​


ជា​ពួកអ្នក​ដែល​ព្រះ​នៃ​លោកិយ​នេះ​បាន​ធ្វើ​ឲ្យ​គំនិត​របស់​ពួកអ្នក​គ្មាន​ជំនឿ​ទៅជា​ងងឹត​ ដើម្បី​កុំ​ឲ្យ​ពន្លឺ​ដំណឹង​ល្អ​នៃ​សិរី​រុងរឿង​របស់​ព្រះគ្រិស្ដ​ដែលជា​រូបអង្គ​របស់​ព្រះជាម្ចាស់​បាន​ចែងចាំង​ឡើយ​


នៅ​ក្នុង​អណ្ដាត​ភ្លើង​ ដើម្បី​សងសឹក​អស់​អ្នក​មិន​ស្គាល់​ព្រះជាម្ចាស់​ និង​អស់​អ្នក​មិន​ស្ដាប់​តាម​ដំណឹង​ល្អ​របស់​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង។​


ពេល​នោះ​មិន​ចាំបាច់​ឲ្យ​ពួកគេ​ម្នាក់ៗ​បង្រៀន​ជន​រួម​ជាតិ​ និង​បងប្អូន​របស់​ខ្លួន​ទៀត​ឡើយ​ថា​ ចូរ​ស្គាល់​ព្រះអម្ចាស់​ ព្រោះ​ពួកគេ​ទាំង​អស់​គ្នា​ ទាំង​តូច​ ទាំង​ធំ​នឹង​ស្គាល់​យើង​


ប៉ុន្ដែ​បើ​យើង​ទទួល​សារភាព​បាប​របស់​យើង​ នោះ​ព្រះអង្គ​ស្មោះ​ត្រង់​ និង​សុចរិត​ ព្រះអង្គ​នឹង​លើកលែង​ទោស​បាប​របស់​យើង​ ព្រម​ទាំង​សំអាត​យើង​ពី​អំពើ​ទុច្ចរិត​ទាំងអស់​ផង។​


រីឯ​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​នឹង​ថ្វាយបង្គំ​វា​ គឺ​ជា​អស់​អ្នក​ដែល​តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក​គ្មាន​ឈ្មោះ​កត់​ទុក​នៅ​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ដែល​ត្រូវ​បាន​គេ​សម្លាប់។​


ខ្ញុំ​បាន​ឮ​ទេវតា​នៃ​ទឹក​និយាយ​ថា៖​ «ឱ​ព្រះអង្គ​ដ៏​បរិសុទ្ធ​ ជា​ព្រះ​ដែល​គង់​នៅ​សព្វ​ថ្ងៃ​ និង​គង់​នៅ​តាំង​ពី​ដើម​អើយ!​ ព្រះអង្គ​ជា​ព្រះ​ដ៏​សុចរិត​ ព្រោះ​ព្រះអង្គ​បាន​សម្រេច​ធ្វើ​ការ​ទាំង​នេះ​ហើយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម