Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 14:17 - Khmer Christian Bible

17 ប៉ុន្ដែ​ព្រះអង្គ​មិន​មែន​មិន​បាន​ឲ្យ​ទីបន្ទាល់​អំពី​ព្រះអង្គ​ឡើយ​ គឺ​ព្រះអង្គ​ផ្ដល់​ព្រះគុណ​ ដោយ​ប្រទាន​ភ្លៀង​ពី​លើ‍​មេឃ​ និង​រដូវ​បង្កើត​ផល​ ព្រមទាំង​ធ្វើ​ឲ្យ​ចិត្ដ​របស់​អ្នក​រាល់គ្នា​បាន​ស្កប់ស្កល់​ដោយ​អាហារ​ និង​អំណរ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ក៏ប៉ុន្តែ​ព្រះអង្គ​មិន​បាន​ទុកឲ្យ​អង្គទ្រង់​គ្មានភស្តុតាង​ឡើយ គឺ​ព្រះអង្គ​បាន​ធ្វើល្អ​ដោយ​ប្រទាន​ភ្លៀង​ពីលើមេឃ និង​ប្រទាន​រដូវ​សម្បូរផលផ្លែ​ដល់​អ្នករាល់គ្នា ទាំង​ចម្អែត​ចិត្ត​របស់អ្នករាល់គ្នា​ដោយ​អាហារ និង​អំណរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ក៏​ប៉ុន្តែ ព្រះ‌អង្គ​មិន​ដែល​ខាន​នឹង​បង្ហាញ​ទី​បន្ទាល់អំពី​ព្រះ‌អង្គ​ទ្រង់​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​សម្តែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដោយ​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ចុះ​ពី​លើ​មេឃ ឲ្យ​មាន​រដូវ​បង្កើត​ផល ដើម្បី​បំពេញ​ចិត្ត​យើង​ដោយ​អាហារ និង​អំណរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ព្រះអង្គ​នៅ​តែ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​មិន​ដែល​អាក់‌ខាន​ឡើយ ដើម្បី​ឲ្យ​គេ​បាន​ស្គាល់​ព្រះអង្គ គឺ​ប្រទាន​ទឹក​ភ្លៀង​ពី​លើ​មេឃ និង​ប្រទាន​ភោគ​ផល​មក​បងប្អូន​តាម​រដូវ​កាល ធ្វើ​ឲ្យ​បងប្អូន​មាន​ម្ហូប​អាហារ​ដ៏​បរិបូណ៌ និង​មាន​អំណរ​សប្បាយ​ក្នុង​ចិត្ត​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ប៉ុន្តែ ទ្រង់​មិន​ដែល​លែង​មាន​ទី​បន្ទាល់ ពី​ព្រះ‌អង្គ​ទ្រង់​ទេ ដោយ​ទ្រង់​តែង‌តែ​ផ្សាយ​ព្រះ‌គុណ​មក គឺ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​ពី​លើ​មេឃ ឲ្យ​មាន​រដូវ​ដ៏​សំបូរ ដើម្បី​នឹង​បំពេញ​ចិត្ត​យើង ដោយ​អាហារ នឹង​សេចក្ដី​អំណរ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ក៏​ប៉ុន្ដែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អុលឡោះ​នៅ​តែ​សំដែង​ចិត្ត​សប្បុរស​មិន​ដែល​អាក់​ខាន​ឡើយ ដើម្បី​ឲ្យ​គេ​បាន​ស្គាល់​ទ្រង់ គឺ​ប្រទាន​ទឹក​ភ្លៀង​ពី​លើ​មេឃ និង​ប្រទាន​ភោគ​ផល​មក​បង​ប្អូន​តាម​រដូវ​កាល ធ្វើ​ឲ្យ​បង​ប្អូន​មាន​ម្ហូប​អាហារ​ដ៏​បរិបូណ៌ និង​មាន​អំណរ​សប្បាយ​ក្នុង​ចិត្ដ​ផង»។

សូមមើលជំពូក ចម្លង




កិច្ចការ 14:17
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​កូន​របស់​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​ ព្រោះ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ថ្ងៃ​រះ​ឡើង​ បំភ្លឺ​ទាំង​មនុស្ស​ល្អ​ និង​មនុស្ស​អាក្រក់​ ហើយ​ក៏​បង្អុរ​ភ្លៀង​ធ្លាក់​មក​លើ​ទាំង​មនុស្ស​សុចរិត​ និង​មនុស្ស​ទុច្ចរិត​ដែរ‍។​


ប៉ុន្ដែ​ចូរ​ស្រឡាញ់​សត្រូវ​របស់​អ្នក​រាល់គ្នា​ ចូរ​ធ្វើ​អំពើ​ល្អ​ ចូរ​ឲ្យ​ខ្ចី​ដោយ​មិន​សង្ឃឹម​ថា​បាន​ទទួល​មក​វិញ​ នោះ​រង្វាន់​របស់​អ្នក​រាល់គ្នា​នឹង​មាន​ច្រើន​អនេក​ រួច​អ្នក​រាល់គ្នា​នឹង​ត្រលប់ជា​កូន​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​ ព្រោះ​ព្រះអង្គ​ក៏​សប្បុរស​ចំពោះ​មនុស្ស​អកតញ្ញូ និង​មនុស្ស​អាក្រក់​ដែរ។​


ក្រោយពី​និយាយ​សេចក្ដី​ទាំង​នេះ​រួច​ហើយ​ ពួកគាត់​ក៏​បញ្ឈប់​បណ្ដាជន​មិន​ឲ្យ​ថ្វាយ​យញ្ញបូជា​ដល់​ពួកគាត់​យ៉ាង​ពិបាក។​


ព្រះអង្គ​បាន​បង្កើត​ជនជាតិ​ទាំងឡាយ​ឲ្យ​រស់នៅ​ពាសពេញ​លើ​ផែនដី​នេះ​ចេញ​មក​ពី​មនុស្ស​ម្នាក់​ ហើយ​ព្រះអង្គ​បាន​កំណត់​រដូវ​កាល និង​កំណត់​ពំ្រដែន​ឲ្យ​ពួកគេ​រស់នៅ​


ចូរ​បង្គាប់​ពួកអ្នក​មាន​នៅ​ក្នុង​ពិភព​លោក​នេះ​ កុំ​ឲ្យ​មាន​ឫក​ខ្ពស់​ ឬ​ទុកចិត្ដ​ទ្រព្យ​សម្បត្ដិ​ដែល​មិន​ទៀងទាត់​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ទុកចិត្ដ​ព្រះជាម្ចាស់​ដែល​ប្រទាន​អ្វីៗ​ទាំង​អស់​យ៉ាង​បរិបូរ​ដល់​យើង​ដើម្បី​ឲ្យ​យើង​មាន​អំណរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម