ឥឡូវនេះ អ្នករាល់គ្នាព្រួយចិត្ដមែន ប៉ុន្ដែខ្ញុំនឹងជួបអ្នករាល់គ្នាម្តងទៀត ហើយចិត្តរបស់អ្នករាល់គ្នានឹងអរសប្បាយវិញ រួចគ្មានអ្នកណាដកយកអំណរនេះពីអ្នករាល់គ្នាបានឡើយ
ភីលីព 1:26 - Khmer Christian Bible និងដើម្បីឲ្យអ្នករាល់គ្នាមានមោទនៈភាពកាន់តែខ្លាំងឡើងចំពោះខ្ញុំនៅក្នុងព្រះយេស៊ូគ្រិស្ដ ដោយសារខ្ញុំមកនៅជាមួយអ្នករាល់គ្នាម្ដងទៀត។ ព្រះគម្ពីរខ្មែរសាកល ដើម្បីឲ្យមោទនភាពរបស់អ្នករាល់គ្នាចំពោះខ្ញុំ បានកើនឡើងក្នុងព្រះគ្រីស្ទយេស៊ូវ ដោយសារខ្ញុំមករកអ្នករាល់គ្នាម្ដងទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យអ្នករាល់គ្នាមានហេតុនឹងអួតពីខ្ញុំ ក្នុងព្រះគ្រីស្ទយេស៊ូវ កាន់តែច្រើនឡើង ដោយសារខ្ញុំមកនៅជាមួយអ្នករាល់គ្នាវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ និងដើម្បីឲ្យបងប្អូនរឹងរឹតតែខ្ពស់មុខថែមទៀត ដោយបានរួមជាមួយព្រះគ្រិស្តយេស៊ូ ព្រោះតែខ្ញុំ នៅពេលដែលខ្ញុំវិលមកជួបបងប្អូនវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យអ្នករាល់គ្នាបានអួតពីខ្ញុំ ក្នុងព្រះគ្រីស្ទយេស៊ូវ កាន់តែច្រើនឡើង ដោយខ្ញុំមកនៅជាមួយនឹងអ្នករាល់គ្នាម្តងទៀត អាល់គីតាប និងដើម្បីឲ្យបងប្អូនរឹងរឹតតែខ្ពស់មុខថែមទៀតដោយបានរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា ព្រោះតែខ្ញុំ នៅពេលដែលខ្ញុំវិលមកជួបបងប្អូនវិញ។ |
ឥឡូវនេះ អ្នករាល់គ្នាព្រួយចិត្ដមែន ប៉ុន្ដែខ្ញុំនឹងជួបអ្នករាល់គ្នាម្តងទៀត ហើយចិត្តរបស់អ្នករាល់គ្នានឹងអរសប្បាយវិញ រួចគ្មានអ្នកណាដកយកអំណរនេះពីអ្នករាល់គ្នាបានឡើយ
រហូតមកដល់ពេលនេះអ្នករាល់គ្នាមិនដែលបានសូមអ្វីដោយនូវឈ្មោះខ្ញុំទេ! ចូរសូមចុះ នោះអ្នករាល់គ្នានឹងបាន ហើយអំណររបស់អ្នករាល់គ្នានឹងបានពេញបរិបូរ។
ដូចដែលអ្នករាល់គ្នាបានស្គាល់យើងខ្លះហើយ ប៉ុន្ដែនៅថ្ងៃរបស់ព្រះយេស៊ូជាព្រះអម្ចាស់របស់យើង ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងយល់សព្វគ្រប់ថា យើងជាមោទនភាពរបស់អ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ជាមោទនភាពរបស់យើងយ៉ាងនោះដែរ។
យើងមិនមែនលើកតម្កើងខ្លួននៅចំពោះអ្នករាល់គ្នាទៀតទេ គឺផ្ដល់ឱកាសឲ្យអ្នករាល់គ្នាមានមោទនភាពអំពីយើងវិញ ដើម្បីឲ្យអ្នករាល់គ្នាឆ្លើយតបនឹងពួកអ្នកដែលកំពុងអួតពីសំបកក្រៅ ប៉ុន្ដែមិនមែនពីក្នុងចិត្ដ
ទោះបីខ្ញុំបានអួតគាត់ខ្លះៗអំពីអ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំមិនមានសេចក្ដីខ្មាសដែរ ព្រោះសេចក្ដីទាំងឡាយដែលយើងប្រាប់ដល់អ្នករាល់គ្នាជាសេចក្ដីពិតយ៉ាងណា នោះការដែលយើងអួតលោកទីតុសអំពីអ្នករាល់គ្នាក៏ជាសេចក្ដីពិតយ៉ាងនោះដែរ
ខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាដោយក្លាហាន ហើយមានមោទនៈភាពយ៉ាងខ្លាំងដោយព្រោះអ្នករាល់គ្នា ខ្ញុំបានទទួលការកម្សាន្ដចិត្ដយ៉ាងពោរពេញ ហើយខ្ញុំក៏មានអំណរយ៉ាងបរិបូរដែរ នៅក្នុងសេចក្ដីវេទនាគ្រប់បែបយ៉ាង។
ប៉ុន្ដែព្រះជាម្ចាស់ដែលកម្សាន្ដចិត្ដពួកអ្នកដែលបាក់ទឹកចិត្ដ បានកម្សាន្ដចិត្ដយើងដែរ តាមរយៈការមកដល់របស់លោកទីតុស
ផ្ទុយទៅវិញ ចូរឲ្យម្នាក់ៗពិសោធការប្រព្រឹត្តិរបស់ខ្លួនចុះ ពេលនោះគេនឹងមានអំនួតចំពោះតែខ្លួនឯងប៉ុណ្ណោះ មិនមែនចំពោះអ្នកដទៃទេ
នៅទីបញ្ចប់នេះ បងប្អូនអើយ! ចូរមានអំណរនៅក្នុងព្រះអម្ចាស់ចុះ។ ខ្ញុំមិនធុញទ្រាន់នឹងសរសេរសេចក្ដីដដែលៗនេះផ្ញើមកអ្នករាល់គ្នាទេ ដ្បិតការសរសេរនេះ គឺដើម្បីការពារអ្នករាល់គ្នា។
ដ្បិតយើងទេតើ ដែលជាពួកអ្នកកាត់ស្បែកពិតប្រាកដ ជាអ្នកថ្វាយបង្គំព្រះជាម្ចាស់ដោយវិញ្ញាណ ហើយអួតអំពីព្រះគ្រិស្ដយេស៊ូ ព្រមទាំងមិនទុកចិត្តលើសាច់ឈាមទេ
ខ្ញុំមានអំណរក្នុងព្រះអម្ចាស់ណាស់ដែលអ្នករាល់គ្នាបានគិតដល់ខ្ញុំជាថ្មីនៅទីបំផុតនេះ ដ្បិតអ្នករាល់គ្នាពិតជាបានគិតដល់ខ្ញុំមែន ប៉ុន្ដែអ្នករាល់គ្នាគ្មានឱកាស
ចូរអរសប្បាយនៅក្នុងព្រះអម្ចាស់ជានិច្ច ខ្ញុំប្រាប់ម្ដងទៀតថា ចូរអរសប្បាយឡើង!