ដូច្នេះ ក្រុមជំនុំបានជូនដំណើរពួកគាត់ រួចពួកគាត់ក៏ធ្វើដំណើរកាត់តាមស្រុកភេនីស និងស្រុកសាម៉ារី ហើយបានរៀបរាប់យ៉ាងល្អិតល្អន់អំពីការប្រែចិត្ដជឿរបស់សាសន៍ដទៃ ដូច្នេះធ្វើឲ្យបងប្អូនទាំងអស់មានអំណរជាខ្លាំង។
កិច្ចការ 20:38 - Khmer Christian Bible ដោយព្រួយចិត្តចំពោះពាក្យដែលគាត់និយាយថា ពួកគេនឹងលែងឃើញមុខគាត់ទៀតហើយ រួចពួកគេក៏ជូនដំណើរគាត់ទៅដល់សំពៅ។ ព្រះគម្ពីរខ្មែរសាកល ពួកគេឈឺផ្សាក្នុងចិត្ត ជាពិសេសចំពោះពាក្យដែលប៉ូលនិយាយថា ពួកគេនឹងមិនឃើញមុខគាត់ទៀតឡើយ។ បន្ទាប់មក ពួកគេជូនដំណើរគាត់ទៅដល់សំពៅ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងមានចិត្តព្រួយនឹងពាក្យដែលលោកមានប្រសាសន៍ថា គេនឹងលែងឃើញមុខលោកទៀតហើយ។ បន្ទាប់មក គេក៏ជូនដំណើរលោកទៅដល់សំពៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាពិសេស គេព្រួយចិត្តមកពីលោកប៉ូលមានប្រសាសន៍ថា គេនឹងលែងឃើញមុខលោកទៀតហើយ។ បន្ទាប់មក គេក៏ជូនដំណើរលោករហូតដល់សំពៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងមានសេចក្ដីព្រួយពីពាក្យនេះជាដើម គឺដែលគាត់ថា គេមិនឃើញមុខគាត់ទៀតឡើយ រួចក៏ជូនគាត់ទៅដល់សំពៅ។ អាល់គីតាប ជាពិសេស គេព្រួយចិត្ដមកពីលោកប៉ូលមានប្រសាសន៍ថា គេនឹងលែងឃើញមុខគាត់ទៀតហើយ។ បន្ទាប់មកគេក៏ជូនដំណើរគាត់រហូតដល់សំពៅ។ |
ដូច្នេះ ក្រុមជំនុំបានជូនដំណើរពួកគាត់ រួចពួកគាត់ក៏ធ្វើដំណើរកាត់តាមស្រុកភេនីស និងស្រុកសាម៉ារី ហើយបានរៀបរាប់យ៉ាងល្អិតល្អន់អំពីការប្រែចិត្ដជឿរបស់សាសន៍ដទៃ ដូច្នេះធ្វើឲ្យបងប្អូនទាំងអស់មានអំណរជាខ្លាំង។
ពេលនេះខ្ញុំដឹងថា អ្នករាល់គ្នានឹងលែងឃើញមុខខ្ញុំដែលបានប្រកាសប្រាប់អំពីនគរព្រះជាម្ចាស់នៅក្នុងចំណោមអ្នករាល់គ្នាទៀតហើយ
ហើយមានសិស្សខ្លះមកពីក្រុងសេសារា បានធ្វើដំណើរទៅជាមួយយើងដែរ ព្រមទាំងនាំយើងទៅស្នាក់នៅផ្ទះរបស់អ្នកកោះគីប្រុសម្នាក់ឈ្មោះម៉្នាសុន ជាសិស្សដំបូងម្នាក់។
ប៉ុន្ដែកាលគ្រប់ប្រាំពីរថ្ងៃហើយ យើងក៏ចេញដំណើរទៅមុខទៀត។ ពួកគេ និងប្រពន្ធកូនរបស់ពួកគេទាំងអស់ បានជូនដំណើរយើងទៅក្រៅក្រុង ហើយយើងបានលុតជង្គង់អធិស្ឋាននៅមាត់សមុទ្រ
ប៉ុន្ដែ ខ្ញុំគ្មានសំណុំរឿងច្បាស់លាស់អំពីគាត់សរសេរថ្វាយទៅព្រះចៅអធិរាជទេ ដូច្នេះហើយបានជាខ្ញុំនាំគាត់មកនៅចំពោះមុខអស់លោក ជាពិសេស ឱស្ដេចអ័គ្រីប៉ាអើយ! គឺនៅចំពោះមុខព្រះអង្គ ដើម្បីបន្ទាប់ពីមានការស៊ើបអង្កេត ខ្ញុំអាចមានសំណុំរឿងសរសេរបាន
ដូច្នេះ កុំឲ្យអ្នកណាម្នាក់មើលងាយគាត់ឡើយ ផ្ទុយទៅវិញ ចូរជូនដំណើរគាត់បន្ដទៀតដោយសុខសាន្ដ ដើម្បីឲ្យគាត់មកដល់ខ្ញុំ ដ្បិតខ្ញុំកំពុងរង់ចាំគាត់ និងពួកបងប្អូនឯទៀត។
ហេតុនេះ កាលណាយើងមានឱកាស យើងត្រូវប្រព្រឹត្ដល្អចំពោះមនុស្សទាំងអស់ ជាពិសេសចំពោះបងប្អូនរួមជំនឿ។