Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 21:1 - Khmer Christian Bible

1 ពេល​យើង​លា​ពួកគេ​រួច​ហើយ​ ក៏​ជិះ​សំពៅ​តម្រង់​ទៅ​កោះ​កូស​ នៅ​ថ្ងៃ​បន្ទាប់​ យើង​បាន​មក​ដល់​កោះ​រ៉ូដូស​ រួច​ក៏​ចេញ​ពី​ទី​នោះ​ទៅ​ក្រុង​ប៉ាតារ៉ា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 យើង​បាន​ចាកចេញ​ពី​ពួកគេ ក៏​ចុះសំពៅ ហើយ​ទៅត្រង់​រហូតដល់​កូស​។ នៅ​ថ្ងៃ​បន្ទាប់ យើង​ទៅដល់​រ៉ូដូស ហើយពីទីនោះ​យើង​ទៅដល់​ប៉ាតារ៉ា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កាល​យើង​បាន​លា​ពួក​គេ​ចេញ​ទៅ យើង​បាន​ចេញ​សំពៅ​តម្រង់​ទៅ​កោះ​កូស ហើយ​នៅ​ថ្ងៃ​បន្ទាប់ យើង​មក​ដល់​កោះ​រូដូស រួច​ចេញ​ពី​ទី​នោះ ទៅ​ក្រុង​ប៉ា‌តារ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ក្រោយ​ពី​បាន​លា​ពួក​គេ​ទាំង​អាឡោះ‌អាល័យ​ហើយ យើង​ចេញ​សំពៅ​តម្រង់​ឆ្ពោះ​ទៅ​កោះ​កូស។ នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​ទៅ​ដល់​កោះ​រ៉ូដូស ហើយ​ចេញ​ពី​កោះ​រ៉ូដូស​ទៅ​ដល់​ក្រុង​ប៉ាតា‌រ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កាល​យើង​បាន​ឃ្លាត​ចេញ​ផុត​ពី​គេ​ទៅ​ហើយ នោះ​ក៏​បើក​ក្តោង​ដំរង់​ទៅ​ឯ​កោះ​កូស ហើយ​ថ្ងៃ​ក្រោយ​បាន​ដល់​កោះ​រ៉ូដូស រួច​ពី​នោះ​ទៅ​ដល់​ក្រុង​ប៉ាតារ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ក្រោយ​ពី​បាន​លា​ពួក​គេ​ទាំង​អាឡោះ‌អាល័យ​ហើយ យើង​ចេញ​សំពៅ​តម្រង់​ឆ្ពោះ​ទៅ​កោះ​កូស។ នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​ទៅ​ដល់​កោះ​រ៉ូដូស ហើយ​ចេញ​ពី​កោះ​រ៉ូដូស ទៅ​ដល់​ក្រុង​ប៉ាតារ៉ា។

សូមមើលជំពូក ចម្លង




កិច្ចការ 21:1
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ព្រះអង្គ​ឈប់​បង្រៀន​ហើយ​ ក៏​មាន​បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖​ «ចូរ​អុំ​ទូក​ចេញ​ទៅ​ទឹក​ជ្រៅ​ ហើយ​ទម្លាក់​អួន​របស់​អ្នក​នេសាទ​ចុះ»។​


នៅ​ថ្ងៃ​មួយ​ ព្រះអង្គ​បាន​យាងចុះ​ទូក​ជាមួយ​ពួក​សិស្ស​ និង​បាន​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​យើង​ឆ្លង​បឹង​ទៅ​ត្រើយ​ម្ខាង»។​ ពួកគេ​ក៏​ចេញ​ទូក​ទៅ។​


ដូច្នេះ​ យើង​ក៏​ជិះ​សំពៅ​មួយ​មក​ពី​ក្រុង​អាត្រាមីត​ដែល​បម្រុង​នឹង​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេងៗ​តាម​បណ្ដោយ​ឆ្នេរ​ស្រុក​អាស៊ី​ ហើយ​យើង​បាន​ចេញ​សំពៅ​ទៅ​ដោយ​មាន​លោក​អើរីស្ដាក​ជា​អ្នក​ស្រុក​ម៉ាសេដូន​ទៅ​ជាមួយ។​


បន្ទាប់​មក​យើង​បាន​ចេញ​សំពៅ​ពី​ទី​នោះ​សរសៀរ​តាម​កោះ​គីប្រុស​ ព្រោះ​បញ្ច្រាស​ខ្យល់។​


រីឯ‍​យើង​វិញ​ បងប្អូន​អើយ!​ ទោះបី​យើង​ឃ្លាត​ពី​អ្នក​រាល់គ្នា​មួយ​រយៈ​មែន​ ប៉ុន្ដែ​យើង​ឃ្លាត​តែ​រូបកាយ​ប៉ុណ្ណោះ​ មិន​បាន​ឃ្លាត​ចិត្ត​ទេ​ ដូច្នេះ​ធ្វើ​ឲ្យ​យើង​កាន់​តែ​សង្វាត​ចង់​ជួប​មុខ​អ្នក​រាល់គ្នា​យ៉ាង​ខ្លាំង​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម